South China Morning Post-
ក្រុមមួយនៃអ្នកនយោបាយនៅនឹងកន្លែងនៃ St.Petersburg ដែលបានអំពាវនាវឲ្យលោកប្រធានាធិបតី Vladimir Putin ចុះចេញពីតំណែងនៅលើសង្រ្គាមនៅអ៊ុយក្រែន ប្រឈមទៅនឹងទំនងជាត្រូវរំលាយចោលនូវក្រុមប្រឹក្សារស្រុកនេះបន្ទាប់ពីចៅក្រមបានសំរេចកាលពីថ្ងៃអង្គារ៍ សមាជិកសភាម្នាក់បាននិយាយ។ Nikita Yuferev បាននិយាយថា ចៅក្រមបានសម្រេចថាកិច្ចប្រជុំរបស់ក្រុមប្រឹក្សារជាបន្តបន្ទាប់នឹងគ្មានតម្លៃជាគតិយុត្តិនោះទេដែលនឹងរៀបចំផ្លូវឲ្យរំលាយចោលដោយអភីបាលតំបន់។ សមាជិកក្រុមប្រឹក្សារម្នាក់ទៀត Dmitry Palyuga បាននិយាយថាតុលាការដដែលបានពិន័យលោកជាប្រាក់ចំនូន៤៧,០០០រូប (780ដុល្លារអាមេរិក) ក្នុងការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអាជ្ញាធរក្នុងការអំពាវនាវឲ្យ Putin ចុះចេញពីតំណែង។
ចំពោះសមាជិក៤រូបទៀតនៃក្រុមប្រឹក្សារ Smolninskoye នឹងត្រូវកោះហៅឲ្យទៅបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងរយៈពេល២ថ្ងៃបន្ទាប់ទៀត។ កាលពីសប្តាហ៍មុនក្រុមមួយនៃសមាជិកសភានៃក្រុមប្រឹក្សារបានអំពាវនាវទៅកាន់សភា Duma ដើម្បីធ្វើការចោទប្រកាន់ថាជាអំពើក្បត់ជាតិប្រឆាំងទៅនឹង Putin ហើយនឹងត្រូវដកលោកចេញពីអំណាច ដោយបានបញ្ជាក់ពីហេតុផលជាបន្តបន្ទាប់រួមបញ្ចូលទាំងការបរាជ័យផ្នែកយោធានៅក្នុងអ៊ុយក្រែននិងការខូចខាតនូវសេដ្ឋកិច្ចដោយសារទណ្ឌកម្មពីលោកខាងលិច។ សភានៃក្រុមប្រឹក្សាមួយចំនួនទៀតបាននិយាយថា តំណាងក្រុងចំនួន៦៥នាក់មកពី St. Petersburg មូស្គូ និងតំបន់ផ្សេងៗទៀតជាច្រើនបានចុះហត្ថលេខាលើញត្តិមួយដែលទាមទារឲ្យ Putin ចុះចេញពីតំណែង។
ខណៈដែលមិនមានការគម្រាមកំហែងក្នុងពេលបច្ចុប្បន្នទៅលើអំណាចដ៏ណែនរបស់ Putin ទង្វើរទាំងអស់នោះបានបង្ហាញនូវការបញ្ចេញនូវការមិនសប្បាយចិត្តដោយតំណាងដែលចេញពីការបោះឆ្នោតនៅក្នុងពេលដែលប្រជាពលរដ្ឋរុស្សីបានប្រឈមទៅនឹងហានិភ័យក្នុងការជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរក្នុងការដែលធ្វើឲ្យខូចនិងប៉ះពាល់ដល់កិត្តិនាមរបស់កងទ័ពឬក៏បានពង្រាយនូវព័ត៌មានដោយប្រើប្រាស់នូវព័ត៌មានមិនពិតអំពីពួកគេ។ Palyuga បាននិយាយមុនពេលដែលធ្វើសវនាការនៅថ្ងៃអង្គារថា ការអំពាវនាវរបស់ក្រុមប្រឹក្សារមិនមែនត្រឹមតែមានគោលបំណងដើម្បីសេរីភាពរបស់ប្រជាពលរដ្ឋរុស្សីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចំពោះប្រជាពលរដ្ឋដែលស្មោះស្ម័គ្រចំពោះអាជ្ញាធរនៅពេលដែលគេឃើញថាវាហាក់ដូចជាមិនមានជោគជ័យនៅក្នុងសង្រ្គាម។
លោកនិយាយថា លោករំពឹងថាចំនួននៃប្រជាណលរដ្ឋដែលមានគំនិតដូចគ្នានេះនិងកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការវាយបករបស់អ៊ុយក្រែនដូចផ្លេកបន្ទោរ ដែលបានបង្ខំឲ្យកងទ័ពរុស្សីបានរត់ចោលទីក្រុងសព្វាវុធ និងចាប់យកទីក្រុងដែលកាន់កាប់ដោយរុស្សីនៅប៉ែកខាងជើងទីក្រុង KharKiv។ ប្រាកដណាស់អ្វីដែលកំពុងកើតឡើងឥឡូវនេះវាបានទទួលជោគជ័យគាប់ជួនជាមួយនឹងរបៀបវារៈរបស់យើង។ មនុស្សទាំងឡាយដែលចូលចិត្ត Putin បានចាប់ផ្តើមក្បត់នឹង Putin ហើយខ្ញុំគិតថាកងទ័ពអ៊ុយក្រែនកាន់តែទទួលបានជោគជ័យមនុស្សដែលក្បត់នឹង Putin នឹងកើនឡើងកាន់តែច្រើន។