The sun-
សេចក្តីរាយការណ៍ពីផ្នែកចារកម្មអ៊ុយក្រែនបានព្រមានថា ទីក្រុងមូស្គូនឹងប៉ុនប៉ងប្រើកិច្ចចរចារសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកជាលេស ដើម្បីរៀបចំផែនការយោធាទ្រង់ទ្រាយធំនៅជុំវិញព្រំប្រទល់អ៊ុយក្រែន។ ឯកសារដែលរាយការណ៍ថាបានបែកធ្លាយតាមរយៈកាសែត Daily mirror បានអះអាងថា “ការព្យាយាមធ្វើឲ្យ Putin ស្ងប់ស្ងាត់ក្នុងអម្លុងពេលជជែកគ្នា “អាចនឹងនាំឲ្យមានការរីកដុះដាលនូវការឈ្លានពានរបស់រុស្សីនៅក្នុងតំបន់ ដែលនឹងក្លាយទៅជាសង្រ្គាមលោកដ៏ពិតប្រាកដនិងជាការគំរាមកំហែងក្នុងការបំផ្លាញប្រជាធិបតេយ្យនៅលោកខាងលិច។
កាសែតដែលបានវិភាគពីការហ្វឹកហាត់របស់យោធារុស្សី បាននិយាយថាមានការរៀបចំដើម្បីធ្វើការវាយសន្ធាប់លើអ៊ុយក្រេននិងប្រទេសដែលជាសហភាពសូវៀតពីមុនដោយអង្គភាពវាយលុកនយន្តហោះនិងកងពិសេស។ ដោយយោលទៅតាម Mirror ,ប្រភពស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ជឿថាទីក្រុងមូស្គូបានជ្រើរើសយកយុទ្ធសាស្ត្រមួយគឺសម្លុតថានឹងប្រើអាវុធនុយគ្លេអ៊ែរ ,ពង្រីកនូវទំនាស់អាវុធជាមួយនឹងសមាសភាពនៅនឹងកន្លែង ,បង្កើនការស៊ើបការណ៍ ,បង្ករហេតុនិងធ្វើវិទ្ធង្សនា,ដាក់សម្ពាធសេដ្ឋកិច្ចនិងពង្រីនូវអំពើពុករលួយ នៅក្នុងប្រទេសលោកខាងលិច។
កាសែតនោះបានបញ្ជាក់ទៀតថា នឹងធ្វើឲ្យឥទ្ធិពលរបស់លោកខាងលិចចុះខ្សោយនិងបង្កើតឲ្យមានលំហរពាណិជ្ជកម្ម ដែលជាប្រសិទ្ធភាពក្នុងការវិលត្រឡប់ទៅរកសហភាពសូវៀតវិញ។ វានឹងអាចកើតឡើងបានដោយដោយកងទ័ពរុស្សីនឹងបន្តហូរចូលព្រំប្រទល់អ៊ុយក្រែន ដែលធ្វើឲ្យមានការព្រួយបារម្ភថា Putin នឹងបង្ខំឲ្យសង្រ្គាមមានរយៈពេលដ៏ខ្លីជាសង្រ្គាមដ៏មុតស្រួចដែលមានរយៈពេលតែប៉ុន្មានថ្ងៃ។ ការឈ្លានពានអាចនឹងចាប់ផ្តើមក្នុងដើមឆ្នាំ២០២២ ដែលកម្លាំងទ័ពនិងកងកាំភ្លើងធំនឹងជ្រៀតចូលទៅជិតទីក្រុង Kyiv។
ភាពតានតឹងនៅអឺរ៉ុបខាងកើត បានបង្ហាញឲ្យឃើញថាមានសញ្ញាតិចតួចណាស់ថាវា នឹងត្រជាក់ទៅវិញ ដែលអ្នកជំនាញខ្លះបានផ្តល់យោបល់ថា លោកប្រធានាធិបតីរុស្សីមានគំរោងផែនការនឹងកេងយកចំណេញចំពេលដែលលោកខាងលិចកំពុងសប្បាយរីករាយឆ្លៀតពេលវាយប្រហារតែម្តង។ កងទ័ពរុស្សីបានបន្តហាត់ហ្វឹកហ្វឺនទោះបីជានៅក្នុងបុណ្យណូអែលដោយបានខិតខំពង្រឹងពង្រីកនូវជំនាញរបស់ពួកគេ។