CNN-
មន្ត្រីដែលចេញពីការបោះឆ្នោតរុស្សីជាច្រើននៅក្នុងរុស្សីត្រូវបានគេកោះហៅដោយមន្ត្រីប៉ូលីសបន្ទាប់ពីពួកគេបានអំពាវនាវឲ្យមានការចោទប្រកាន់ជាសាធារណះចំពោះលោកប្រធានាធិបតី Vladimir Putin។ នៅក្នុងការបង្ហាញដោយកម្រនៃការមិនសប្បាយចិត្តនៅក្នុងប្រទេស អ្នកតំណាងរាស្ត្រនៅនឹងស្រុកដែលមកពីទីក្រុង Smolninskoye នៅ St.Petersburg បានអំពាវនាវទៅកាន់សភា Duma ដើម្បីចោទប្រកាន់លោកប្រធានាធិបតីជាសាធារណៈចំពោះអ្វីដែលពួកគេហៅថាជាបទឧក្រឹដ្ឋនិងក្បត់ជាតិ។ អ្នកសរសេរនៃការអំពាវនាវនេះ Dmitry Palyuga បានបង្ហោះនៅលើ Twitter ដោយចោទប្រកាន់ Putin ថាជាអ្នកទទួលខុសត្រូវលើបញ្ហាទាំងអស់នោះ។
“1/ការបំផ្លាញនូវបុរសនិងយុវជនរុស្សី ដែលគួរតែជាកម្លាំងការងារប្រសើរជាងកម្លាំងកងទ័ព។ 2/ការដួលរលំនៃសេដ្ឋកិច្ចរបស់រុស្សី 3/ការពង្រីកនូវឥទ្ធពលរបស់ NATO មកទិសខាងកើត រួមបញ្ចូលទាំងការបន្ថែមនូវ Finland និង Sweden ដែលកាន់តែមានទម្ងន់មកលើព្រំប្រទល់រុស្សី 4/ប្រសិទ្ធភាពផ្ទុយនៃប្រតិបត្តិការយោធាពិសេសនៅក្នុងអ៊ុយក្រែន"។ Palyuga និងសមាជិកសភា Nikita Yuferev ក្រោយមកបានបង្ហោះនៅលើ Twitter នូវដីកាកោះហៅដែលចេញមកលើរូបគេដោយប៉ូលីស St. Petersberg ក្នុងការបង្ខូចនូវកិត្តិនាមរបស់ស្ថាប័ន្រគ្រប់គ្រង។ Palyuga ក្រោយមកត្រូវបានគេរាយការណ៍ថា ២នាក់ក្នុងចំណោមពួកគេ៤នាក់ត្រូវបានដោះលែង ហើយអ្នកទាំងអស់គ្នានឹងត្រូវប្រឈមទៅនឹងការពិន័យ។
វិមានក្រឹមឡាំងបានព្យាយាមយ៉ាងខ្លាំងក្លាដើម្បីលុបបំបាត់នូវការរិះគន់ណាមួយចំពោះការឈ្លានពានទៅលើអ៊ុយក្រែន។ បន្ទាប់ពីរៀបចំការឈ្លានពានដែលមានទ្រង់ទ្រាយធំកាលពីចុងខែកុម្ភះ រដ្ឋាភិបាលរុស្សីបានប្រព្រឹត្តិនូវទង្វើយ៉ាងឆាប់រហ័សក្នុងការបំបិទមាត់នៃសារព័ត៌មានសេរី និងចាប់ផ្តើមបង្កើតនូវច្បាប់ថ្មីដែលគ្របដណ្តប់យ៉ាងតឹងរ៉ឹងជាបទវិន័យឧក្រឹដ្ឋចំពោះអ្វីដែលគេហៅថាជាការផ្សាយនូវព័ត៌មានប្រឌិត។ បើយោលទៅតាមព័ត៌មាន OVD ដែលជាក្រុមឯករាជ្យដែលតាមដានការចាប់ខ្លួននៅរុស្សី បច្ចុប្បន្ននេះមានមនុស្ស ១៦,៤៣៧ នាក់ដែលត្រួវបានខ្លួនចាប់តាំងពីការចាប់ផ្តើមឈ្លានពាន ដែលបានប្រឆាំងទៅនឹងសង្រ្គាមឈ្លានពានទៅលើអ៊ុយក្រែន។
Putin បានបញ្ជាឲ្យមានការវាយលុកចួលទៅក្នុងអ៊ុយក្រែនដែលមានលក្ខណៈជាទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភះ ២០២២ ដែលជាការប៉ាន់ស្មានរបស់លោកខាងលិចថាមានកងទ័ពរុស្សីប្រហែលជា១៩០,០០០នាក់ ដែលបានចូលទៅដល់ទីក្រុង Kyiv តែក្នុងរយៈពេលមិនដល់៧២ម៉ោងនោះទេ តែក៏ត្រូវប្រឈមទៅនឹងការតស៊ូយ៉ាងស្វិតស្វាញពីសំណាក់កងទ័ពអ៊ុយក្រែននិងការឧបត្ថម្ភគាំទ្រដោយលោកខាងលិច បានរុញច្រានកងទ័ពរុស្សីឲ្យចាកចេញពីទីក្រុង Kyiv ដកមកភាគខាងកើតនៃតំបន់Donbas វិញ ដើម្បីប្រមែប្រមូលរៀបចំកងទ័ពសារជាថ្មីឡើងវិញ។ នាពេលនោះកងទ័ពរុស្សីបានរងនូវការខូចខាតយ៉ាងដំណំទាំងកងទ័ពនិងឧបករណ៍យោធា ដែលបណ្តាលឲ្យសង្រ្គាមអូសបន្លាយរហូតមកដល់ពេលនេះជាង៧ខែហើយ៕