Newsweek-
លោកប្រធានាធិបតីរុស្សី Vladimir Putin ត្រូវបានគេរាយការណ៍មកថា បានផ្តល់ឱសានវាទត្រឹមថ្ងៃទី១៥កញ្ញាដើម្បីវាយយកព្រំប្រទល់រដ្ឋបាលនៅប៉ែកខាងកើតនៃតំបន់ Donbas ក្នុងសង្រ្គាមដែលកំពុងបន្ត បើយោលទៅតាមមន្ត្រីយោធាអ៊ុយក្រែន។ ក្នុងខែមិថុនា កាសែត AP បាននិយាយថាមន្ត្រីអ៊ុយក្រែននិងអ្នកវិភាគយោធាបានរាយការណ៍ថាវាបង្ហាញថារុស្សីបានកាន់កាប់ពាក់កណ្តាលនៃខេត្ត Donetsk ដែលជាជម្រកនៃក្រុមបំបែករដ្ឋនៃក្រុមនិយមរុស្សី។ ខណៈដែលនៅមិនទាន់មានភាពច្បាស់លាស់ តើទឹកដីដែលរុស្សីបានកាន់កាប់និងបានបាត់បង់ទៅវិញប៉ិនណានៅក្នុង Donetsk កងទ័ពរុស្សីបានដាក់បញ្ជាឲ្យវាយកាន់កាប់ទាំងស្រុងក្នុងរយៈពេល២សប្តាហ៍។
Oleksy Gromov អនុប្រធាននៃនាយកដ្ឋានប្រតិបត្តិការណ៍នៃអគ្គសេនាកងទ័ពអ៊ុយក្រែន បាននិយាយនៅក្នុងសន្និសិទ្ធកាសែតកាលពីថ្ងៃព្រហស្បត៍ថារុស្សី បានបន្តទប់ទល់និងគ្រប់គ្រងទឹកដី Kharkiv ,Luhansk.Donetsk,Zaporizhzhia,Kherson ,និងMykolaiv និងបានព្យាយាមផងដែរបង្កើតនូវលក្ខ័ណដែលពេញចិត្តក្នុងការបន្តនូវការវាយលុក កាសែត Ukranska Pravda បានរាយការណ៍។ កងទ័ពរុស្សីដែលកំពុងកាន់កាប់ បានធ្វើការផ្លាស់ប្តូរម្តងទៀតនូវផែនការនិងសកម្មភាពដោយយោលទៅតាមបទបញ្ជារបស់ Putin ដើម្បីឈានទៅដល់ព្រំប្រទល់នៃ Donetsk នៅថ្ងៃទី១៥ខែកញ្ញា លោកបន្ថែម។
Neweeks មិនអាចនិងត្រួតពិនិត្យនូវរបាយការណ៍ឯករាជ្យ អំពីគោលបំណងរបស់ Putin អំពីឱសានវាទខែកញ្ញា ទី១៥ដើម្បីកាន់កាប់ Donetsk ទាំងស្រុង។ ក្រសួងការបរទេសរុស្សីត្រូវបានទាក់ទងដើម្បីបញ្ជាក់និងធ្វើអត្ថាធិប្បាយ។ ការរីកចម្រើនក្នុងការវាតទឹកដីសំរាប់ភាគីទាំងសងខាងនៅក្នុងសង្រ្គាមកំពុងតែបន្តហាក់ដូចជាមានការយឺតយ៉ាវនៅក្នុងរយៈពេលប៉ុន្មាសប្តាហ៍ថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេស Sergei Shoigu បាននិយាយកាលពីសប្តាហ៏មុនថា រុស្សីបានមានចិត្តចង់ក្នុងការរុញទៅមុខយឺតៗនៃការវាយលុករបស់ខ្លួនក្នុងអ៊ុយក្រែនគឺដើម្បីកាត់បន្ថយនូវជនរងគ្រោះស៊ីវិល ដែលជាការពន្យល់មួយដែលត្រូវបានសើចចំអកដោយក្រសួងការពារជាតិអ៊ុយក្រែន។
ទោះបីជាអ៊ុយក្រែនត្រូវបានរាយការណ៍មកថារុស្សីបានដកថយនិងជោគជ័យក្នុងការវាយប្រហារក្នុងការវាយបកដែលកំពុងតែធ្វើនៅក្នុងតំបន់ភាគខាងត្បូង Kherson វិទ្យាស្ថានដែលសិក្សារពីសង្រ្គាម (ISW) បានធ្វើការគណនាថា “ប្រតិបត្តិការណ៍កំពុងតែដំណើរការ នឹងទំនងជាលាតត្រដាងនៅក្នុងរយៈពេល២ឬ៣សប្តាហ៍ខាងមុខហើយអាចទៅដល់ខែ”។ នៅក្នុងផែនទី១របស់ ISW បានបង្ហាញពីទឺកដីដែលកាន់កាប់ដោយអ៊ុយក្រែន បង្ហាញថាកងកម្លាំង Putin បានកាន់កាប់ទឹកដីនៅភាគខាងកើតនិងខាងត្បូងដែលជាព្រំប្រទល់នៃប្រទេស។វាក៏បានបង្ហាញផងដែរថាមានការប្រយុទ្ធយ៉ាងខ្លាំងក្លានៅក្នុងចំណុចជាច្រើននៅជាយទឹកដីដែលកាន់កាប់ដោយរុស្សីនៅក្នុង Donetsk និងកន្លែងផ្សេងទៀត៕