Insider-
នៅថ្ងែទី២៤ខែសីហាលោកប្រធានាធិបតីផ្តាច់ការ Belarus ,Alexander Lukashenko បានផ្ញើរសារអបអរសាទរចំពោះអ៊ុយក្រែនសំរាប់ថ្ងៃឯករាជ្យលើកទី៣១។Lukashenko បាននិយាយថា "លោកនឹងបន្តឈរនៅលើការការពារភាពសុខដុមរមនា" និងការអភិវឌ្ឍន៍ទំនាក់ទំនងនៃការគោរពគ្នាទៅវិញទៅមក "និងជូនពរឲ្យអ៊ុយក្រែនស្ថិតនៅក្នុងក្រោមលំហរមេឃដែលប្រកបដោយសន្តិភាព ការអធ្យាស្រ័យ ភាពក្លាហាន កម្លាំងក្នុងការធ្វើឲ្យមានឡើងវិញនូវជីវិតដែលធា្លក់ចុះ"។ រាជសារមួយដ៏ចម្លែកពីមេដឹកនាំម្នាក់ដែលមិនត្រឹមតែធ្វើឲ្យការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនអាចប្រព្រឹត្តិទៅបាន ប៉ុន្តែលោកបានធ្វើនូវអ្វីៗគ្រប់យ៉ាងដែលអាចដើម្បីជួយរុស្សីនៅក្នុងសង្រ្គាម។
នៅក្រោមការឡ្រប់គ្រងរបស់ Lukashenko ,Belarus បានរួបរួមក្នុងឋានះជាសម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់លោកប្រធានាធិបតី Vladimir Putin នៅលើឆាកពិភពលោកនិងតែមួយនៅអឺរ៉ុប។ សម្ព័ន្ធមិត្តនោះនិងការបន្តនូវការគាំទ្រក្នុងការធ្វើសង្រ្គាមរបស់រុស្សីលើអ៊ុយក្រែនបានធ្វើឲ្យមានការកើនឡើងនូវកង្វល់ដែលថា Belarus នឹងជាប់ពាក់ព័ន្ធនៅក្នុងសង្រ្គាមនេះដោយខ្លួនឯង។ ប៉ុន្តែទំនាក់ទំនងរវាង Belarus និងរុស្សីវាមានភាពស្មុគ្រស្មាញខ្លាំងណាស់ ជាងទំនាក់ទំនងរវាងជនផ្តាច់ការទាំង២បានធ្វើវាឡើង។ Belarus មានចំណងទាក់ទងយ៉ាងជ្រាលជ្រៅជាមួយរុស្សី ហើយមិនបានក្លាយទៅជារដ្ឋឯករាជ្យពិតប្រាកដរហូតមកទល់នឹងការដួលរលំសហភាពសូវៀតនៅឆ្នាំ១៩៩១។
ទោះបីជាបន្ទាប់ពីឯករាជ្យ Belarus នៅតែបន្តជិតស្និទ្ធជាមួយរុស្សី ចូលរួមជាមួយទីក្រុងមូស្គូនៅក្នុងអង្គការទាំងនយោបាយនិងសេដ្ឋកិច្ចដូចជាសហរដ្ឋអាមេរិកនិងសហជីពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។ Belarusក៏បានចូលរួមផងដែរក្នុងអង្គការសន្ធិសញ្ញាសន្តិសុខរួម ដែលជាសម្ព័ន្ធមិត្តសន្តិសុខជួយគ្នាទៅវិញទៅមក។ ស្ថិតនៅក្នុងអំណាចចាប់តាំងពី ភាពជាប្រធានាធិបតី Belarus បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤ នឹងត្រូវបានគេស្គាល់ថាជាមេដឹកនាំអឹរ៉ុបផ្តាច់ការចុងក្រោយប៉ុន្តែ Lukashenko មិនបានបំពេញនូវសម្ព័ន្ធភាពជាមួយរុស្សី រហូតដល់បន្ទាប់ពីមានការបោះឆ្នោតនៅ Belarus ក្នុងឆ្នាំ២០២០ ដែលត្រូវគេមើលឃើញជាទូទៅថាមានការលួចបន្លំសន្លឹកឆ្នោត។
បន្ទាប់ពីការបោះឆ្នោតជនជាតិ Belarus ជាច្រើនពាន់នាក់បានចុះទៅតាមដងផ្លូវក្នុងការធ្វើការតវ៉ាដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេស។ Lukashenko បានធ្វើការឆ្លើយតបជាមួយនឹងការបង្រ្កាបមួយដោយគ្មានព្រំដែន។ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៣៧,០០០ នាក់ត្រូវបានចាប់ខ្លួន ២៧០នៃអង្គការមិនមែនរដ្ឋាភិបាលត្រូវបានបង្ខំឲ្យបិទទ្វារ និងប្រព័ន្ធផ្ស័ព្វផ្សាយចំនួន១៣ត្រូវបានប្រកាសថាជាក្រុមជ្រុលនិយម បើយោងទៅតាមរបាយការណ៍របស់ អ.ស.ប. ដែលបានបញ្ចេញកាលពីខែមិនា។ ការបង្ត្កាបត្រូវបានរងនូការថ្កោលទោសយ៉ាងខ្លាំងនិងបានជម្រុញឲ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិច ដែលបង្ខំឲ្ យLukashenko ត្រូវតែអោបជើង Putin ដើម្បីស្ថិតនៅក្នុងអំណាច។