BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្សីត្រូវបានគេថតបានថានិយាយកុហកចំពោះមុខ Putin

ថ្ងៃពុធ, 31 ខែសីហា 2022 18:48  គុន ច័ន្ទរដ្ឋា

photo_2022-08-31_18-37-49

Dailybeast-

នាយកឆ្មាំជាតិការពាររុស្សី បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីធានាឡើងវិញចំពោះលោកប្រធានាធិបតីរុស្សីថា ពលរដ្ឋអ៊ុយក្រែនបានគាំទ្រចំពោះការចាប់យកទឹកដីរបស់រុស្សីនៅក្នុងអ៊ុយក្រែន នៅពេលដែលការពិតវាពុំមែនដូច្នោះ។ ”ខ្ញុំសូមបញ្ជាក់ថា យើងអាចមានអារម្មណ៌ថា ប្រជាពលរដ្ឋនៅក្នុងកន្លែងរំដោះកំពុងតែគាំទ្រពួកយើង” ពួកគេដឹងថា "យើងកំពុងតែការពារសិទ្ធរបស់ពួកគេ ក្នុងការរស់នៅប្រកបដោយសន្តិភាពនិងសុភមង្គលរបស់កូនចៅគេ” នាយក Victor zolotov បានប្រាប់ Putin ដោយយោលទៅតាមវិមានក្រឹមឡាំង។

នៅក្នុងខ្សែរវីឌីអូរនៃការឆ្លើយឆ្លងសម្តីគ្នា Putin ដែលគេមើលទៅហាក់ដូចជា មានបញ្ហានិងការខ្វាយខ្វល់ ដៃក្តាប់តុយ៉ាងណែន ខណៈដែល Zolotov បានចែករំលែកនូវគំនិតរបស់គាត់។ ការប្រឹងប្រែងរបស់ Zolotov ក្នុងការផ្តល់នូវរឿងនិទាន ដែលថាជនជាតិអ៊ុយក្រែនចង់ឲ្យទឹកដីដែលកាន់កាប់ដោយរុស្សីនៅក្នុងអ៊ុយក្រែនបានលេចចេញមក ខណៈដែលមន្ត្រីសហរដ្ឋអាមេរិក២រូបបានប្រាប់ Daily Beast ថា រដ្ឋការលោក Biden មានការខ្វាយខ្វល់អំពីរុស្សីប្រហែលជារៀបចំនូវការធ្វើប្រជាមតិនៅក្នុងទឹកដីដែលខ្លួនកាន់កាប់ក្នុងអ៊ុយក្រែន។ ដើម្បី ធ្វើឲ្យគេមើលឃើញថាអ៊ុយក្រែនគាំទ្រការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន។

រុស្សីក៏បានរៀបចំឲ្យមានការធ្វើប្រជាមតិដ៏គួរឲ្យអៀនខ្មាស់ ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀត បានប្រកាសហើយប្រកាសទៀតថា វាគ្មានតម្លៃ នៅក្នុង Crimea បន្ទាប់ពីរុស្សីបានចាប់យកឧបទ្វីបនេះនៅក្នុងឆ្នាំ២០១៤។ ”កងទ័ពឆ្មាំជាតិបានទទួលជោគជ័យដ៏ទូលំទូលាយនៃគោលបំណងក្នុងការថែរក្សាច្បាប់ របៀបរៀបរយនិងសន្តិសុខនិងបន្តនូវជីវភាពរស់នៅដោយសន្តិភាពនៅក្នុងទឹកដីរំដោះនៃ Luhansk និង Donetsk ក៏ដូចជានៅក្នុង តំបន់ Zaporizhzhia និង Kherson ” Zolotov បានបន្ត។

ការពិតនៅលើទីលាន ទោះជាយ៉ាងណាវាមានលក្ខណៈខុសគ្នា កងទ័ពអ៊ុយក្រែនបានធ្វើការវាយបកនៅក្នុងផ្នែកខាងត្បូងនៃអ៊ុយក្រែនក្នុងការប៉ុនប៉ង ដើម្បីយកទឹកដីមកវិញ ដែលរុស្សីបានចាប់យកកាលពីពេលចាប់ផ្តើមនៃសង្រ្គាម។ ការអះអាងរបស់ Zolotov ដែលលោកមិនបានបង្ហាញភ័ស្តុតាង វាក៏កើតមានឡើងផងដែរ ក្នុងពេលជាមួយគ្នានិងបន្តបន្ទាប់នូវការជំពប់ជើងដ៏គួរឲ្យខ្មាស់អៀនសំរាប់រុស្សីនៅក្នុងសង្រ្គាម ក្នុងអ៊ុយក្រែនហើយនិងការបាក់មុខជាមួយនឹងការគំរាមរបស់ជាថ្មីរបស់អ៊ុយក្រែននៅក្នុងភាគខាងត្បូង។ កាលពីថ្ងៃច័ន្ទអ៊ុយក្រែនបានបង្កើននូវការផ្លោងដាក់នៅពាសពេញភាគខាងត្បូងនៃអ៊ុយក្រែន៕


ថ្ងៃពុធ, 31 ខែសីហា 2022 18:48  គុន ច័ន្ទរដ្ឋា