BBC-
បើយោលទៅតាមប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋ Darius Dugina បានបាត់បង់ជីវិតបន្ទាប់ពីរថយន្តរបស់នាងបានផ្ទុះឆេះចេញជាអណ្តាតភ្លើងខណៈដែលនាងបានបើកបរត្រឡប់ទៅផ្ទះ។ រឿងនេះត្រូវបានគេគិតថាឪពុករបស់នាង ទស្សនវិទូររុស្សី Alexander Dugin ដែលគេស្គាល់ថា "ជាខួរក្បាលរបស់ Putin" អាចជាគោលបំណងនៃមុខព្រួញក្នុងការវាយប្រហារ។ លោក Dugin គឺជាមនុស្សផ្នែកខាងមនោគមន៍វិជ្ជាជាតិនិយមហួសហេតុដ៌ល្បីល្បាញដែលគេជឿថាជាមនុស្សដែលជិតស្និទ្ធបំផុតសម្រាប់ប្រធានាធិបតីរុស្សី។ បើយោលទៅតាមប្រព័ន្ធផ្ស័ព្វផ្សាយ១១២ អ្នកទាំង២ត្រូវធ្វើដំណើរត្រឡប់មកពីព្រឹត្តិការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងរថយន្តជាមួយគ្នា មុនពេលដែលលោក Dugin បានសម្រេចចិត្តថាធ្វើដំណើរដាច់ដោយឡែកពីគ្នាពីកូនស្រីរបស់គាត់នៅនាទីចុងក្រោយ។
រូបភាពដែលគេមិនបានធ្វើការពិនិត្យពិច័យបានបង្ហោះនៅលើ Telegram ហាក់ដូចជាបង្ហាញថា លោក Dugin បានមើលនៅក្នុងភាពតក់ស្លុតនៅពេលដែលសេវាកម្មសង្រ្គោះបន្ទាន់បានមកដល់នៅកន្លែងកើតហេតុដែល រថយន្តត្រូវបានឆេះជាគំនរបាក់បែក។ BBC មិនអាចត្រូវបានពិនិត្យមើលរូបភាពនោះដោយឯករាជ្យទេ។ អង្គការអនុវត្តិន៍ច្បាប់ជាច្រើន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថាអ្នកបើកបរជាស្ត្រីបានស្លាប់នៅពេលដែលរយថយន្តនោះត្រូវបានផ្ទុះនៅក្នុងភូមិ Bolshyiye Vyazemy ប៉ុន្តែមិនបានផ្តល់នូវសេចក្តីលំអិតទេ។ រហូតមកដល់ពេលនេះ ពុំមានការធ្វើអត្ថាធិប្បាយជាផ្លូវការពីអាជ្ញាធររុស្សីនោះទេ។
ទោះបីជាពុំមានកាន់តំណែងជាផ្លូវរដ្ឋនៅក្នុងរដ្ឋាភិបាល ឪពុករបស់នាង Dugina គឺជាមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតីនិងបានត្រូវគេចាត់ទុថាជាខួរក្បាលរបស់ Putin។ កូនស្រីរបស់ទស្សនវិទូរម្នាក់នេះនាង Daryl Dugina គឺជាអ្នកកាសែតដ៏ល្បីល្បាញម្នាកដែលតែងតែនិយាយគាំទ្រការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។កាលពីដើមឆ្នាំនេះនាងត្រូវបានរងនូវទ័ណ្ឌកម្មពីអាជ្ញាធរ អាមេរិកនិងអង់គ្លេស ដែលបានចោទប្រកាន់ស្រ្តីដែលមានអាយុ៣០ឆ្នាំនេះ ក្នុងការធ្វើវិភាគទាននូវព័ត៌មានក្លែងក្លាយតាមអនឡាញដែលទាក់ទងទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ។
នៅក្នុងខែឧសភា នាងបានពិពណ៌នាថាសង្រ្គាមគឺជាការប៉ះទង្គិចនូវភាពស៊ីវិល័យ នៅក្នុងបទសម្ភាសន៍មួយនិងបានបញ្ជាក់អំពីមោទនភាពក្នុងការពិតដែលនាងនិងឪពុកបានទទួលរងទ័ណ្ឌកម្មពីលោកខាងលិច។ Alexander Dugin ត្រូវបានរងទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៥ ក្នុងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងរុស្សីភ្ជាប់ទៅនឹង Crimea។ ការសរសេររបស់គាត់ក្នុងការទទួលបាននូវឥទ្ធិពលដ៏ជ្រាលជ្រៅលើទស្សនពិភពលោកនិងលោកត្រូវបានគេពិចារណារថាជាអ្នកគាំទ្រ Vladimir Putin។ អស់រយះពេលជាច្រើនឆ្នាំហើយ ដែលលោក Dugin បានអំពាវនាវឲ្យទីក្រុងមូស្គូបញ្ចូលឥទ្ធិពលទៅក្នុងឆាកនយោបាយពិភពលោកនិងបានគាំទ្រសកម្មភាពយោធារបស់រុស្សីនៅក្នុងអ៊ុយក្រែន។