Jerusalem Post-
សកម្មភាពរបស់ Putin នៅក្នុងអ៊ុយក្រែននឹងបញ្ចប់នូវវប្បធម៌ដែលនៅសេសសល់របស់រុស្សីឥទ្ធិពលនៃភាសារនិងនយោបាយនៅក្នុងតំបន់ជាច្រើននៃអតីតសហភាពសូវៀត។ លោកប្រធានាធិបតី Vladimir Putin បានវិនិច្ឆ័យនូវការឈ្លានពានប្រឆាំងទៅអ៊ុយក្រែនដោយសេចក្តីត្រូវការដើម្បីការពារអ្នកនិយាយភាសាររុស្សីនិងកសាងឡើងវិញ នូវពិភពរបស់រុស្សី។ក្នុងឆ្នាំ២០១៤ សហព័ន្ធរុស្សីបានតភ្ជាប់ន Crimea និងប្រកាសនូវផែនការដើម្បីចាប់យកតំបន់ដែលគេហៅថា "ថាជារុស្សីថ្មី "គឺអ៊ុយក្រែនភាគខាងកើតនិងតំបន់ភាគខាងត្បូង។ប៉ុន្តែជាការត្រឡប់មកវិញវាមិនបានទទួលជោគជ័យ ហើយ Putin បានធ្វើឲ្យខ្លួនឯងសប្បាយចិត្តជាមួយនិងទឹកដីក្នុងLuhansk និង Donetsk។
ប៉ុន្តែគោលបំណងនេះមិនត្រូវបានបោះបង់ចោលនោះទេ ៨ឆ្នាំក្រោយមករុស្សី រុស្សីបានចាប់ផ្តើមធ្វើសង្រ្គាមដ៏ធំនៅក្នុងពេលនេះ។ ប៉ុន្តែជំនួសឲ្យការលើកទឹកចិត្តនិងជំរុញពិភពរុស្សី សកម្មភាពរបស់ Putin បានបញ្ចប់នូវវប្បធម៌របស់រុស្សីដែលនៅសេសសល់ឥទ្ធិពលនៃភាសារនិងនយោបាយនៃតំបន់អតីតសហភាពសូវៀតដែលកំពុងតែបន្តនៅក្នុងពេលនេះ។ Hitler ជាមនុស្សដែលខំប្រឹងធ្វើតាមដោយរបៀបជាច្រើន ដូចជាអាល្លឺម៉ង់ធ្លាប់បានធ្វើ បានខិតខំរៀបចំដើម្បីទន្រ្ទានអឺរ៉ុបដូចជំនាន់អាល្លឺម៉ង់បានធ្វើពីមុន។ លោកបានខិតខំបំផ្លាញនូវឥទ្ធិពលអាល្លឺម៉ង់នៅគ្រប់ទីកន្លែងដែលជាកន្លែងដែលពីមុនអាល្លឺម៉ង់ធ្លាប់ខ្លាំង។
យ៉ាងហោចណាស់ ប្រហែលជាមួយសតវត្យរ៍មុន Hitler ធ្លាប់មានផ្នត់គំនិតដែលគេដឹងថាជាមជ្ឍមណ្ឌលអឺរ៉ុប ដែលជាកន្លែងដ៏ទូលំទូលាយសម្រាប់អឺរ៉ុបកណ្តាលដែលជាកន្លែងមានប្រជាពលរដ្ឋច្រើនចម្រុះជាតិសាសន៍និងជនជាតិភាគតិចដែលជាបញ្ញវ័ន្តធ្លាប់ប្រើភាសារអាល្លឺម៉ង់ថាជាភាសារដែលមានវប្បធម៌ខ្ពង់ខ្ពស់។ជនជាតិជ្វីបនៅអឺរ៉ុបកណ្តាលជាពិសេសអ្នកដែលមានទំនោរខ្លាំងទៅរកជនជាតិជ្វីបនិងវប្បធម៌របស់អាល្លឺម៉ង់។ ជនជាតិជ្វីបដែលរស់នៅក្នុងទីក្រុងប្រាគ ដែលនិយាយភាសារអាល្លឺម៉ង់ និងលោក Frank’s Kafka ដែលសរសេរការងារលោកជាភាសារអាល្លឺម៉ង់ Joseph Roth ជាអ្នកនិពន្ធប្រលោមលោកជាតិអូទ្រីស ដែលបានកើតនៅ Bridy ដែលឥឡូវនេះគឺ Uktraine។
បន្ទាប់ពីសង្រ្គាម ជនជាតិអាល្លឺម៉ង់ភាគតិចត្រូវបានបណ្តេញចេញពីប៉ឡូញ ឆេកូស្លូវ៉ាគី ហុងហ្គារី រ៉ូម៉ានី និងយូហ្គោស្លាវី។ អាល្លឺម៉ង់គឺជាប្រទេសដែលមានភាពជាអ្នកដឹកនាំនៅក្នុងផ្នែកសេដ្ឋកិច្ច និងអំណាចនយោបាយនៅក្នុងអឺរ៉ុប ប៉ុន្តែអាល្លឺម៉ង់មានឥទ្ធិពលនៃវប្បធម៌តូចទាបដែលមានលក្ខណៈមិនសមាមាត្រ។ ជនជាតិភាគតិចដែលមានចំនួនច្រើនផ្សេងទៀតគឺជាជនជាតិជ្វីប ដែលនៅក្នុងប្រទេស Latvia មានជានជាតិជ្វីបប្រហែលជា២០០,០០០នាក់ តែជនជាតិអាល្លឺម៉ង់នៅតែជាជនជាតិដែលគេនិយមប្រើប្រាស់ភាសារច្រើនជាងគេ។ដូច្នេះ Putin បានបញ្ចេញឲ្យយើងដឹងពីគោលបំណងរបស់លោកក្នុងការករសាងឡើងវិញនូវសហភាពសូវៀត។