BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើមានអ្វីកើតឡើងចំពោះ Putin ? តើអ្វីទៅដែលគាត់ខ្លាចជាងគេ ?

ថ្ងៃពុធ, 27 ខែកក្កដា 2022 08:38  BeeTube News

w1280-p16x9-2020-08-11T093124Z_2058955074_RC2LBI98SL4U_RTRMADP_3_HEALTH-CORONAVIRUS-RUSSIA-VACCINE-PUTIN

តើមានរយះពេលយូរប៉ុនណាដែលលោកប្រធានាធិបតី Vladimir Putin បានកាន់កាប់អំណាចនេាះ? ពិតជារន្ធត់ចិត្តជាខ្លាំងដោយបានដឹងថាលោកស្ថិតនៅក្នុងអំណាចគ្រប់គ្រងប្រទេសរុស្សីអស់រយះពេល២២ឆ្នាំ ដែលជិតស្មើនឹង១/៤នៃសតវត្សរ៍។ យើងតាមមើលទាំងអស់គ្នាថាតើពិភពលោកបានផ្លាស់ប្តូរដោយរបៀបណានៅក្នុងពេលនោះ។

ដូច្នេះនៅក្នុងពេលដែល Putin បានក្លាយទៅជាប្រធានាធិបតីនៅក្នុងពេលដំបូងក្នុងឆ្នាំ២០០០ ពេលនោះវានៅសល់១ឆ្នាំទៀតមុននឹងឈានទៅដល់ថ្ងៃទី១១ ខែកញ្ញា ២០០១។នៅក្នុងសហរដ្ឋអាមេរិក Bill Clinton ជាប្រធានាធិបតីនៅក្នុងពេលនោះ។ នៅក្នុងចក្រភពអង់គ្លេស នាយករដ្ឋមន្ត្រីគឺលោក Tony Blair ,Jacques Chirac គឺជាប្រធានាធិបតីនៃប្រទេសបារាំងក្នុងពេលនោះ ហើយអធិការបរតីអាល្លឺម៉ង់ គឺលោក Gerhard Schroeder ។

ចាប់តាំងពីពេលនោះមក មានប្រធានាធិបតី៤រូបទៀតនៅក្នុងសហរដ្ឋអាមេរិក នៅក្នុងចក្រភពអង់គ្លេសមាននាយករដ្ឋមន្ត្រី៤រូបថែមទៀត ។បារាំងបានផ្លាស់ប្តូរប្រធានាធិបតី៣រូប ហើយសូម្បីតែអាល្លឺម៉ង់ក៏បានផ្លាស់ប្តូរអធិការបតី២រូប។ វាមានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តច្រើនណាស់ ដែលបានមួលនិងបង្វែរនៅក្នុងពិភពលោក។ យើងបានឆ្នៃប្រឌិតបង្កើត IPhone ,Facebook , You TubeនិងWhatsApp។បើនិយាយឲ្យខ្លីទៅពិភពលោកបានផ្លាស់ប្តូរទៅឆ្ងាយផុតពីការស្គាល់របស់យើង។ហើយនៅក្នុងរុស្សីPutinបានឈានទៅដល់ចំណុចកំពូលនៃអំណាចទាំងអស់ក្នុងពេលនេះ។ជនជាតិរុស្សីនៅក្នុងជំនាន់នេះទាំងមូលបានរស់នៅធំធាត់នៅក្រោមការគ្រប់គ្រងរបស់លោក។វាជារឿងមួយគួឲ្យចាប់អារម្មណ៍ណាស់ដែលភាគច្រើននៃទាហាននៅក្នុងកងទ័ពរុស្សីដែលកំពុងតែប្រយុទ្ធក្នុងពេលឥឡូវនេះក្នុងអ៊ុយក្រែនសុទ្ធតែបានកើតនៅក្នុងរបបរបស់Putinហើយក៏ស្លាប់ទៅវិញនៅក្រោមរបបPutin។

ជាការពិតលោកPutinបានលើកខ្លួនឯងជាមួយនឹងការជួយជ្រោមជ្រែងនៃការឃោសនារបស់កងទ័ពដែលជាអ្នកកោតសសើររូបគាត់ ហើយដែលជាអ្នកមានឆន្ទះនឹងស្លាប់ដើម្បីរូបលោកនៅក្នុងសង្រ្គាម ក្នុងទឹកដីបរទេស។ ពិតហើយ នោះគឺជាពេលវេលាមួយតាមការកំណត់ នៅពេលដែលPutinបានបញ្ចប់ភាពជាប្រធានាធិបតីហើយបានប្រគល់ឲ្យទៅលោក Dmitry Medvedev,ប៉ុន្តែទោះជាយ៉ាងណាក្រោយមកលោកនៅតែជានាយករដ្ឋមន្ត្រីជាមនុស្សដៃស្តាំនៅក្នុងប្រទេស។ ការពិត Medvedevគ្រាន់តែជាអាយ៉ងរបស់Putinតែប៉ុណ្ណោះPutinបន្តកាន់តំណែងតែម្នាក់ឯង និងធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់ក្នុងកិច្ចការធំៗដោយខ្លួនឯង។

shutterstock_1629617479-807x455-c


នៅក្នុងឆ្នាំ២០១២ លោកបានចាប់យកភាពជាប្រធានាធិបតីមកវិញនិងបានបង្កើននូវអាណត្តិនៃប្រធានាធិបតីព៥ឆ្នាំរហូតទៅដល់៧ឆ្នាំ។ ហើយនៅក្នុងឆ្នាំ២០១៩ លោកត្រូវបានគេបោះឆ្នោតឲ្យម្តងទៀត សំរាប់អាណត្តិថ្មី និងបានធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញរុស្សីដែលយោលទៅតាមការធ្វើវិសោធន៍កម្មនោះឥឡូវនេះលោកអាចនៅបន្តកាន់តំណែងអស់មួយជីវិត។ច្បាស់ណាស់ថាPutinចង់ស្ថិតនៅក្នុងអំណាចយ៉ាងយូរបំផុតដែលគាត់អាចធ្វើទៅបាន ហើយលោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរឿងនេះ។

ត្រឡប់ទៅក្នុងឆ្នាំ២០០៣វិញ នៅពេលដែលគេសួរអំពីអាណត្តិទី៣របស់ប្រធានាធិបតី Putin បាននិយាយថា (ខ្ញុំមានចរិតអវិជ្ជមានចំពោះរឿងនេះ)បន្ទាប់មកនៅក្នុងឆ្នាំ២០០៨លោកបាននិយាយជាសាធារណៈថា“ខ្ញុំមិនត្រូវបានគេល្បួងឲ្យនៅក្នុងអំណាចបន្តទៀតរហូតដល់អាណត្តិទី៣ទេ។ ចាប់តាំងពីថ្ងៃទីមួយក្នុងនាមជាប្រធានាធិបតីនៃប្រទេសរុស្សីខ្ញុំបានសម្រេចចិត្តដោយខ្លួនឯងថាខ្ញុំនឹងមិនរំលោភរដ្ឋធម្មនុញ្ញទេ”។ហើយលោកក៏មិនបានរំលោភរដ្ឋធម្មនុញ្ញមែន។លោកបានផ្លាស់ប្តូរវា។ឥឡូវនេះនៅក្រោមរដ្ឋធម្មនុញ្ញថ្មីលោកអាចនៅតែជាប្រធានាធិបតីរុស្សីអស់មួយជីវិត។ការពិតលោកបានក្លាយទៅជាជនផ្តាច់ការដ៏ពេញទំហឹង។ប៉ុន្តែតើនេះជាបញ្ហាមួយឬ?អាចធ្វើសេចក្តីសន្និដ្ឋានដ៏ច្បាស់លាស់ថានេះគឺជាបញ្ហាមួយដ៏ធំប៉ុន្តែមិនមែនសំរាប់តែរុស្សីទេគឺសំរាប់ពិភពលោកទាំងមូល។

ពិភពលោកបានផ្លាស់ប្តូរច្រើនណាស់នៅក្នុងរយះពេល២២ឆ្នាំនេះតាមរបៀបដ៏ច្រើនPutinមិនបានយល់ថាតើពិភពលោកលោកដ៏ទំនើបនេះកំពុងរស់នៅយ៉ាងដូចម្តេច? លោកបានបំផ្លាញការពិតដោយចេតនា។Putinមិនប្រើប្រាស់របស់កំប៉ិកកំប៉ុក ឬក៏មានគណនេយ្យផ្ស័ព្វផ្សាយសង្គមទេលោកទទួលព័ត៌មានតែតាមប្ភពចារកម្មផ្ទាល់របស់លោកតែប៉ុណ្ណោះហើយដឹកនាំតាបមរបៀបជីវិតឯកោរបស់គាត់។ការសម្រេចចិត្តចូលទៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនគឺអាស្រ័យទាំងស្រុងទៅលើទៅលើព័ត៌មានសេវាចារកម្មដែលមិនត្រឹមត្រូវ ។ហើយសេវាចារកម្មបានប្រាប់លោកនូវព័ត៌មានមិនពិត ប៉ុន្តែជាអ្វីដែលលោកចង់ស្តាប់។ នេះបានបង្ហាញថាអំណាចនៃខ្សែរបណ្តោយទាំងមូលដែលPutinបានកសាងគឺស្អុយរលួយហើយហួសសម័យ។ហើយរឿងនេះវាគ្រាន់តែបង្កើននូវចំនួននៃការសម្រេចចិត្តខុសតែប៉ុណ្ណោះ។ Vladimir Putin បានរៀបចំប្រមែប្រមូលអំណាចសឹងតែទាំងអស់មកនៅក្នុងដៃគាត់ គ្មាននរណាម្នាក់នៅក្នុងប្រទេសរុស្សីអាចប្រឆាំងនឹងគាត់បានទេ។ លោកបានដាក់មនុស្សដែលនៅជុំវិញគាត់ដែលសុទ្ធតែជាមនុស្សខ្សោយមដែលមិនអាចប្រឆាំងនឹងគាត់បាននិងរុញច្រានគាតឲ្យចេញពីកៅអីប្រធានាធិបតីទេ។

រដ្ឋសភា តុលាការ និងអភិបាលរដ្ឋ ត្រូវតែធ្វើទៅតាមឆន្ទះរបស់ Putin ដោយគ្មានការប្រឆាំង បើពុំនោះសោតទេពួកគេនឹងត្រូវជំនួសដោយអ្នកដែលស្តាប់បង្គាប់ច្រើនជាងពកគេ។ គ្រប់ការផ្សាយស្ថានីយ៍ទូរទស្សន៍និងកាសែតត្រូវតែផ្សាយនូវអ្វីដែលលោកចង់បានហើយបើសិនជាប្រព័ន្ធផ្សព្វផ្សាយទាំនោះមានជំហរផ្សេងនឹងត្រូវមានទោសឬបិទចោល។ ប៉ុន្តែរឿងដ៏អាក្រក់បំផុតរបស់ Putin គឺPutiបានក្លាយទៅជាចំណាប់ខ្មាំងរបស់នៃអំណាចរបស់គាត់ ជាពិសេសគឺគាត់ឥឡូវនេះបានចាប់ផ្តើមសង្រ្គាមមួយនៅអ៊ុយក្រែន នៅក្នុងអំណាចមានន័យថានៅមានជីវិត។ ជនផ្តាច់ការម្នាក់ ដែលមានអាវុធនុយគ្លេអ៊ែរហើយមានសមត្ថភាពនឹងបំផ្លាញពិភពលោកទាំងមូល គឺជាបាតុភូតដែលមនុស្សជាតិមិនធា្លប់បានជួបពីមុនមក។ ហើយបើ Putin ម្នាក់ឯងជាអ្នកធ្វើសេចក្តីសម្រេចចិត្តនៅក្នុងរុស្សី ប្រហែលជាគ្មានអ្នកណាម្នាក់អាចការពារPutin មិនឲ្យប្រើប្រាស់អាវុធនុយគ្លេអ៊ែរនៅក្នុងពេលដែលគាត់សម្រេចចិត្តនិងបាញ់។ហើយឥឡូវនេះគាត់កំពុងតែប្រុងប្រៀបដើម្បីប្រើវា។

អស់រយះពេលជាង១០ឆ្នាំហើយ ដែលគាត់បានស្ថាបនាលេណដ្ឋានដ៏រឹងមាំមួយនៅក្នុងភ្នំ Urals។ នៅក្នុងគំនិតយោបល់របស់គាត់ លេណដ្ឋាននោះវាមានសមត្ថភាពទប់ទលនឹងការវាយប្រហារតបតដោយអាវុធនុយគ្លេអ៊ែរ ។ហើយក៏មានស្តុកទុកនូវអ្វីៗគ្រប់យ៉ាងដែលចាំបាច់សំរាប់ជីវិតដ៏មានផាសុកភាពនៃជីវិតអស់រយៈពេលជាច្រើនឆ្នាំទៅមុខ។ដូច្នេះអាចធ្វើសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់យ៉ាងដូច្នេះថា : Putinមិនត្រូវស្ថិតនៅក្នុងអំណាចទេពីព្រោះលោកគឺជាការគំរាមកំហែងមួយចំពោះពិភពលោក ហើយមេដឹកនាំនៃអ្នកនយោបាយពិភពលោកត្រូវតែត្រូវតែរកមធ្យោបាយដកគាត់ចេញពីអំណាចដោយសុវត្ថិភាព។


ថ្ងៃពុធ, 27 ខែកក្កដា 2022 08:38  BeeTube News