BBC-
លោក Putin នឹងជួបជាមួយមេដឹកនាំកំពូលអៀរ៉ង់ Ayatollah Ali Khamenei និងប្រធានាធិបតីទួរគី Recep Tayyip Erdogan ។ ការនាំចេញគ្រាប់ធុញ្ញជាតិ រឿងរុស្សី អ៊ុយក្រននឹងត្រូវយកមកពិភាក្សានៅទីក្រុង Tehran មន្ត្រីទួរគីម្នាក់បាននិយាយ។ មេដឹកនាំរុស្សីបានកំរិតការធ្វើទស្សនកិច្ចជាអន្តរជាតិទៅកាន់ប្រទេសអតីតសហភាពសូវៀតចាប់តាំងពីសង្រ្គាមក្នុងអ៊ុយក្រែនបានផ្ទុះឡើង។ នៅក្នុងខែមិថុនា លោក Putin បានធ្វើទស្សនកិច្ចអន្តរជាតិជាលើកដំបូងចាប់តាំងពីខែកុម្ភៈ នៅពេលដែលលោកបានទៅធ្វើទស្សនកិច្ច នៅ Tajikistan និង Turkmenistan ដែលប្រទេសទាំង២ជាអតីតសមាជិកសហភាពសូវៀត ដែលឥឡូវនេះដឹកនាំអ្នកគ្រប់គ្រងផ្តាច់ការនិងជាសម្ព័ន្ធមិត្តរុស្សី។
ទស្សនកិច្ចនៅថ្ងៃអង្គារ៍នឹងផ្តល់ឲ្យលោក Putin នូវឱកាសដើម្បីចាក់ឬសគល់នៃចំណងទាក់ទងជាមួយអៀរ៉ង់ ដែលជាសម្ព័ន្ធមិត្តមួយក្នុងចំណោម២,៣ ដែលនៅសេសសល់និងជាមុខព្រួញនៃទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច។ វាកើតមានឡើងបន្ទាប់ពីមានការចោទប្រកាន់ដោយមន្ត្រីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនថា ទីក្រុង Tehran បានរៀបចំផែនការនឹងផ្តល់ឲ្យរុស្សីនូវដ្រូនជាច្រើនរយគ្រឿងសំរាប់សង្រ្គាមនៅក្នុងអ៊ុយក្រែន។ និងនៅក្នុងថ្ងៃអង្គារ៍ក្រុមហ៊ុនយក្សខាងឋាមពល Gasprom បានចុះហត្ថលេខាលើការវិវត្តិន៍ថ្មីមួយ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៤០លានដុល្លារ ជាមួយនឹងក្រុមហ៊ុនប្រេងរដ្ឋអៀរ៉ង់។
“ទំនាក់ទំនងជាមួយ Khamenei មានសារៈសំខាន់ណាស់” Yuri Ushakov ទីប្រឹក្សាជាន់ខ្ពស់ខាងនយោបាយការបរទេសរបស់លោក Putin បានប្រាប់អ្នកកាសែតកាលពីថ្ងៃច័ន្ទ។ “ការសន្ទនាដ៏មានទំនុកចិត្តបានធ្វើឲ្យមានការវិវត្តិន៍រវាងពួកគេនៅលើរឿងដែលសំខាន់ជាងគេ នៅលើរបៀបវារះទ្វេរភាគីនិងអន្តរជាតិ។ឈ្លានពានអ្នកជិតខាងរបស់អ្នក ដែលជាប្រទេសឯករាជ្យ នឹងនាំឲ្យអ្នកបាត់បង់មិត្តភ័ក្រ្គ ហើយរុស្សីបានបាត់បង់មិត្តអស់ជាច្រើនបន្ទាប់ពីឈ្លានពានអ៊ុយក្រែន។ នៅក្នងលោកខាងលិច រុស្សីបានទទួលឋានះជាប្រទេសថោកទាប។
ប៉ុន្តែវិមានក្រឹមឡាំងស្រេកឃ្លានចង់បង្ហាញថា ទណ្ឌកម្មអន្តរជាតិបានទទួលនូវការបរាជ័យក្នុងការធ្វើឲ្យរុស្សីឯកោ ដែលជាប្រទេសដែលធំជាងគេក្នុងពិភពលោក និងថាមិត្តភ័ក្រ្តរបស់ពួកគេខ្លះបានស្ថិតនៅជាមួយគេ ដូចជាទួរគីនិងអៀរ៉ង់។ រុស្សីនឹងប្រើប្រាស់នូវកិច្ចប្រជុំកំពូលបីប្រទេសលើបញ្ហាស៊ីរី ដើម្បីព្យាយាមនឹងបង្ហាញថា គេនៅតែជាសម្ព័ន្ធមិត្តដ៏មានអំណាចខ្លាំងក្លា និងឥទ្ធិពលភូមិសាស្ត្រនយោបាយ។ ជាការពិត រុស្សី ទួរគី និងអៀរ៉ង់ប្រាកដជាមានផលប្រយោជន៍រួមខ្លះក៏ពិតមែន ប៉ុន្តែមិនអាចធានានូវមិត្តភាពដ៏យូរអង្វែងនោះទេ៕