BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម្តាយរបស់ទាហានរុស្សីដែលស្លាប់តាំងចិត្តថានឹងបះបោរប្រឆាំងនឹងPutin

ថ្ងៃសុក្រ, 15 ខែកក្កដា 2022 08:40  គុន ច័ន្ទរដ្ឋា

2022-07-15 08.38.27 (1)

Newsweek-

ម្តាយរបស់ទាហានរុស្សីដែលស្លាប់ដោយសង្រ្គាមរបស់ Vladimir Putin នៅក្នុងអ៊ុយក្រែន បានអំពាវនាវឲ្យមានការបញ្ចប់នូវទំនាស់ ខណៈដែលគាត់បាននិយាយថា គាត់ជឿជាក់ថាម្តាយៗនឹងក្រោកឈរប្រឆាំងនឹងមេដឹកនាំរុស្សី។ Valya ដែលបាននិយាយទៅកាន់ BBC ដោយបានប្រើឈ្មោះក្លែងក្លាយសំរាប់ហេតុផលសន្តិសុខ បាននិយាយថាលោកស្រីកំពុងធ្វើទំនាក់ទំនងជាមួយនឹងម្តាយរបស់ទាហានរុស្សីទូទាំងប្រទេសរុស្សី។ លោកស្រីបាននិយាយថា ម្តាយជាច្រើនបានដាក់ការស្តីបន្ទោសទៅលើវិមានក្រឹមឡាំងចំពោះទំនាស់ដែលកំពុងបន្តនិងការស្លាប់របស់កូនប្រុសរបស់ពួកគេ។

ម្តាយដែលមានអារម្មណ៍រវើរវាយរូបនេះ បានប្រាប់អ្នកាសែត BBC ដែលធ្វើការក្នុងប្រទេសរុស្សី Steve Rosenberg ថាជាចុងក្រោយលោកស្រីបានដឹងដំណឹងពីកូនប្រុសរបស់លោកស្រីកាលពីជាង៤ខែកន្លះមុន ដែលមានទំនាក់ទំនងតិចតួចពីមន្ត្រី ពីទីកន្លែងរបស់កូនប្រុសលោកស្រីបន្ទាប់ពីត្រូវបានដាក់ពង្រាយនៅក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈ។ លោកស្រីបានទទួលការបញ្ជាក់ជាផ្លូវការពីអាជ្ញាធររុស្សី បន្ទាប់ពីមានការសម្ភាសន៍ថាកូនប្រុសរបស់លោកស្រីត្រូវបានស្លាប់ក្នុងសមរភូមិ,BBC និយាយ។ “ម្តាយៗរបស់ទាហានរុស្សី ស្អប់រដ្ឋាភិបាល ពួកគេស្អប់ Putin” Vanya និយាយ "ពួកគេចង់ឲ្យសង្រ្គាមនេះបញ្ចប់"។

Valya បាននិយាយថា លោកស្រីជឿជាក់ថាក្នុងពេលខាងមុខម្តាយរបស់ទាហានដែលបានសម្លាប់នៅក្នុងអ៊ុយក្រែននឹងក្រោកឈរឡើងប្រឆាំងនឹង Putin ក្នុងសង្រ្គាមនេះ ដែលលោកបានហៅថាជា “ប្រតិបត្តិការណ៍យោធាពិសេស” បើសិនជាម្តាយនៃទាហានទាំងអស់ដែលបានប្រយុទ្ធនៅទីនោះនិងអ្នកដែលជាម្តាយបាត់បង់កូនជាទីស្រឡាញ់របស់ខ្លួន បើសិនជាពួកគេទាំងអស់គ្នាក្រោកឈរឡើង តើអ្នកអាចស្រមៃឃើញតើកងទ័ពនឹងមានបញ្ហាធំយ៉ាងណា? បញ្ហានឹងមាន អារម្មណ៍របស់ពួកគេនឹងកន្ទ្រាក់ "លោកស្រីនិយាយ"។ Valya បានស្តីបន្ទោស ចំពោះវិមានក្រឹមឡាំងដែលបានបង្ហាញពីរូបភាពនៃសង្រ្គាមនៅលើទូរទស្សន៍រដ្ឋ។

“នៅលើកញ្ចក់ទូរទស្សន៍ ពួកគេបាននិយាយថាអ្វីៗគ្រប់យ៉ាងបានប្រសើរឡើងយើងកំពុងតែឈ្នះ ប៉ុន្តែយុវវ័យរបស់យើងកំពុងតែត្រូវបានគេសម្លាប់” លោកស្រីនិយាយ។ "បើសិនជាប្រទេសរបស់អ្នកត្រូវបានគេវាយប្រហារយ៉ាងនេះ យើងត្រូវតែទទួលបាននូវការការពារផងដែរ ដូចពួកគេដែរ(អ៊ុយក្រែន)" យើងត្រូវការពារខ្លួនយើងហើយយើងក៏មានកំហឹងដែរ។ ឥឡូវនេះខ្ញុំដឹងហើយថា ម្តាយរបស់ទាហានអ៊ុយក្រែនក៏មានអារម្មណ៍ដូចយើងដែរ កូនរបស់ពួកគេត្រូវបានស្លាប់ ពួកគេក៏កំពុងស្វែងរក កូនគេដែរ។ "ខ្ញុំមិនដឹងដែរថាទាំងអស់នេះគឺដើម្បីអ្វី អ្នកត្រូវតែសួររដ្ឋាភិបាល" valya បន្ត។


ថ្ងៃសុក្រ, 15 ខែកក្កដា 2022 08:40  គុន ច័ន្ទរដ្ឋា