BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin ត្រិះរិះរកជំរើសបើសិនជាលោកខាងលិចមិនយល់ព្រមពីការធានាសន្តិសុខនៅអឺរ៉ុប

ថ្ងៃចន្ទ, 27 ខែធ្នូ 2021 08:32  គុន ច័ន្ទរដ្ឋា

photo_2021-12-26_21-09-58 (1) (1)

rferl-

លោកប្រធានាធិបតី Vladimir Putin បាននិយាយថាលោកសញ្ជឹងគិតជំរើសជាច្រើន បើសិនជាលោកខាងលិចបរាជ័យមិនទទួលយកនូវការទាមទាររបស់ទីក្រុងមូស្គូសំរាប់ការធានាសន្តិសុខ ខណៈដែលភាពតានតឹងបានកើនឡើងពាក់ព័ន្ធទៅនឹងការប្រមូលផ្តុំនិងពង្រាយទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន។ ទីក្រុងមូស្គូកាលពីដើមខែនេះបានដាក់សំណើរពង្រាងឯកសារសន្តិសុខទាមទារឲ្យបញ្ចប់នូវការពង្រីករបស់ NATO ឆ្ពោះមកកាន់ភាគខាងកើត និងកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងប្រទេសដូចជា អ៊ុយក្រែននិង Georgia ក្នុងចំណោមរឿងដ៏ទៃទៀត។

លោកបានព្រមានថាទីក្រុងមូស្គូនឹងចាត់វិធានការណ៍គ្រប់គ្រាន់ បើសិនជាលោកខាងលិចបន្តនូវវិធានការណ៍ ឈ្លានពាននៅសំយ៉ាបផ្ទះរបស់យើង នៅពេលដែលគេសួរថាជាកាឆ្លើយតបរបស់ទីក្រុងមូស្គូអាជាអ្វីខ្លះទៅ? លោកបាននិយាយនៅក្នុងអត្ថាធិប្បាយដែលផ្សាយដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃទី២៦ខែធ្នូថា "វាអាចមានផ្សេងៗគ្នា" ដោយបន្ថែមទៀតថា “វានឹងអាស្រ័យទៅលើអ្វីដែលជាសំណើរសុំរបស់អ្នកជំនាញយោធារបស់យើងដាក់មកឲ្យខ្ញុំ” តែលោកមិនបានធ្វើការវែកញែកនោះទេ ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយជាសាធារណៈថា ពួកគេមានបំណងនឹងធ្វើការជជែកលើការទាមទាររបស់រុស្សី,ដែលជាឯកជន ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងទីក្រុងវ៉ាស៊ីនតោននិងនៅកន្លែងផ្សេងទៀតបាននិយាយថា ការទាមទារខ្លះរបស់មិនអាចធ្វើទៅបានទេ ,នឹងមិនដំណើរការទេ ,ឬក៏វាផ្ទុយទៅនឹងតម្លៃជាមូលដ្ឋានរបស់លោកខាងលិច។ កាលពីថ្ងៃទី២៥ខែធ្នូ មន្ត្រី NATO ត្រូវបានគេដកស្រង់សម្តីដោយបាននិយាយថា អគ្គលេខាធិការ NATO លោក Jens Stoltenberg បានសំរេចកោះប្រជុំនៃក្រុមប្រឹក្សារ NATO រុស្សីនៅថ្ងៃ១២ខែមករា២០២២ និងថាសម្ព័ន្ធមិត្តបានទាក់ទងជាមួយនឹងរុស្សីនៅលើរឿងនេះ។

ក្រសួងការបរទេសរុស្សីបាននិយាយថា សំណើរសុំស្ថិតនៅក្នុងការពិចារណារ ពីទម្រង់និងពេលវេលាដែលតម្រូវឲ្យមានការបំភ្លឺ ដែលជាការប្រជុំលើកទី១នៃក្រុមប្រឹក្សារក្នុងរយៈពេល២ឆ្នាំកន្លះនេះ។ ទីក្រុង Kyiv និងអ្នកគាំទ្រលោកខាងលិច បានចោទប្រកាន់រុស្សីថាបានប្រមូលផ្តុំកងទ័ពប្រែល១០០,០០០នាក់នៅក្បែរព្រំប្រទល់អ៊ុយក្រែនដែលជាលទ្ធភាពនៃការប្រុងប្រៀបឈ្លានពាន។ សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបានគំរាមទីក្រុងមូស្គូថានឹងមានផលវិបាកធ្ងន់ធ្ងរនៅក្នុងការកើនឡើងនៃព្រឹត្តិការណ៍យោធា។


ថ្ងៃចន្ទ, 27 ខែធ្នូ 2021 08:32  គុន ច័ន្ទរដ្ឋា