Kyiv, CNA-
Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់លោកខាងលិចថា បានឈ្លានពានមកលើទីក្រុងមូស្គូអស់រយៈពេលជាច្រើនទស្សវត្យរ៍ និងបានព្រមានថា បើសិនជាលោកខាងចង់ប៉ុនប៉ងក្នុងការផ្ចាញ់រុស្សីនៅលើសមរភូមិ ពួកគេនឹងត្រូវស្វាគមន៍បើព្យាយាម ប៉ុន្តែនេះនឹងនាំមកនូវសោកនាដកម្មសំរាប់អ៊ុយក្រែន។ ពាក្យសំដីរបស់លោកបានលេចចេញមក ខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov ប្រុងប្រៀបនឹងចូលរួមក្នុងការប្រជុំបិទទ្វាររដ្ឋក្រសួងការបរទេស G-20 ដែលនឹងជួបជុំគ្នានៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសុក្រ ដែលនេះគឺជាលើកទី១ ដែលអ្នកការទូតជាន់ខ្ពស់របស់ Putin ត្រូវប្រឈមមុខនឹងដោយផ្ទាល់ជាមួយនឹងគូរប្រជែង ដែលមានថ្វីមាត់ដោយសារការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈ។
នៅក្នុងអ៊ុយក្រែន អភិបាលតំបន់នៃទីក្រុងភាគខាងជើង Kharkiv បាននិយាយថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ មានមនុស្ស៣នាក់បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីរុស្សីបានផ្លោងចូលក្នុងទីក្រុង។ កងកម្លាំងរុស្សីបានផ្លោងផងដែរ ចូលទៅក្នុងទីក្រុងដែលមានគោលបំណងនឹងឈ្លានពានបន្តទៀតនៅភាគខាងកើតអ៊ុយក្រែន ដែលជាការប៉ុនប៉ងវាយលុកសារជាថ្មីក្នុងពេលខាងមុខ។ "យើងបានលឺជាច្រើនដងថា លោកខាងលិចចង់ប្រយុទ្ធជាមួយនឹងយើងរហូតដល់ទីបញ្ចប់នៃអ៊ុយក្រែន"។ "នេះគឺជាសោកនាដកម្មសំរាប់ប្រជាពលរដ្ឋអ៊ុយក្រែន ប៉ូន្តែវាហាក់ដូចជាថាអ្វីគ្រប់យ៉ាងកំពុងតែឆ្ពោះទៅរករឿងដូចនេះ" Putin បាននិយាយនៅក្នុងការថ្លែងតាមទូរទស្សន៍ទៅកាន់មេដឹកនាំសភាឌូម៉ា។
"បស្ចឹមប្រទេសបានបរាជ័យក្នុងការប៉ុនប៉ងឡោមព័ទ្ធរុស្សី ហើយទណ្ឌកម្មរបស់ពួកគេលើទីក្រុងមូស្គូបានបង្កើតឲ្យមានផលវិបាក ប៉ុន្តែមិនមែននៅក្នុងកំរិតដែលពួកគេចង់បាននោះទេ" Putin បានបន្ថែម។ "រុស្សីមិនបានបដិសេធនូវការចរចាសន្តិភាពនោះទេ ប៉ុន្តែការបន្តវែងឆ្ងាយនៃទំនាស់ វានឹងធ្វើឲ្យមានការលំបាកដល់ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀង” លោកនិយាយ។ ថ្មីៗនេះ ទីក្រុង Kyiv បានបាត់បង់នូវអ្នកគាំទ្រអន្តរជាតិដ៏សំខាន់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា លោកនឹងចុះចេញពីតំណែង។ អ៊ុយក្រែនបាននិយាយថា ខ្លួនរំពឹងថាការគាំទ្ររបស់អង់គ្លេសនឹងនៅតែបន្ត និងបានថ្លែងអំណរគុណចំពោះ Johnson ក្នុងការការពារផលប្រយោជន៍អ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូ មិនបានលាក់លៀមនូវការសប្បាយចិត្តនៃការស្លាប់ជីវិតនយោបាយរបស់មេដឹកនាំម្នាក់ ដែលខ្លួនធ្លាប់បានរិះគន់ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Volodymyr Zelensky, លោក Boris Johnson បាននិយាយថា “អ្នកជាវិរបុរស មនុស្សគ្រប់គ្នាស្រឡាញ់អ្នក” អ្នកនាំពាក្យរបស់ Johnson បាននិយាយ។ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmitry Kuleba បានពិពណ៌នាថានាយករដ្ឋមន្ត្រីអង់គ្លេសជា "មិត្តពិតប្រាកដរបស់នៃអ៊ុយក្រែន ដែលជាមេដឹកនាំទី១ ក្នុងចំណោមមេដឹកនាំពិភពលោកដែលបានថ្កោលទោសការឈ្លានពានដោយឥតងាករេ និងបានជួយអ៊ុយក្រែនក្នុងការការពារខ្លួនឯង និងជាចុងក្រោយនឹងឈ្នះសង្រ្គាមក្នុងពេលអនាគត"។ ការលាលែងចេញពីតំណែងរបស់ Johnson បានចេញមកនៅក្នុងពេលដែលមានភាពជ្រួលច្របល់នៅក្នុងស្រុកក្នុងប្រទេសខ្លះនៅអឺរ៉ុបដែលបានគាំទ្រទីក្រុង Kyiv ។
វាជាថ្ងៃមូយដែលចាប់ផ្តើមឡើងដោយកងទ័ពអ៊ុយក្រែន បានប្រារព្វពិធីលើកទង់ជាតិរបស់ខ្លួននៅលើទឹកដីកោះពស់ ដែលបានកាន់កាប់ឡើងវិញនៅក្នុងសមុទ្ទខ្មៅ ដែលមានទីតាំងស្ថិតនៅប្រហែលជា១៤០គ.ម.ខាងត្បូងកំពង់ផែអ៊ុយក្រែន Odesa ។ ទីក្រុងមូស្គូបានឆ្លើយតបយ៉ាងរហ័ស ជាមួយនឹងការវាយប្រហារតាមយន្តហោះទៅលើកោះយុទ្ធសាស្ត្រក្នុងរយៈពេលដ៏ខ្លីបន្ទាប់មក និងបានបំផ្លាញទីបញ្ជាការអ៊ុយក្រែននៅទីនោះ។ រុស្សីបានបោះបង់កោះនេះនៅក្នុងចុងខែមិថុនា ដែលគេបាននិយាយថាជា កាយវិការប្រកបទៅដោយសុឆន្ទះ។ នេះជាជោគជ័យមួយសំរាប់អ៊ុយក្រែនដែលទីក្រុង Kyiv សង្ឃឹមថានឹងបន្ថយនូវការរាំងខ្ទប់របស់ទីក្រុងមូស្គូមកលើកំពង់ផែអ៊ុយក្រែន៕