BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin មានបញ្ហាខណៈដែលស៊ុយអែដបានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះឲ្យអ៊ុយក្រែន

ថ្ងៃសៅរ៍, 02 ខែកក្កដា 2022 13:01  គុន ច័ន្ទរដ្ឋា

photo_2022-07-02_11-57-21 (1)

1945-

អស់រយះពេលជាច្រើនរយឆ្នាំ ស៊ុយអែដនិងរុស្សីធ្លាប់ជាគូរប្រជែងនៅក្នុងតំបន់ និងទើបតែបន្ទាប់ពីសង្រ្គាម Napoleon ត្រូវបានបញ្ចប់កាលពីជាង២សតវត្សរ៍មុនដែលទីក្រុង Stockholm បានអនុវត្តិន៍នូវនយោបាយអព្យាក្រិតភាព។ ស៊ុយអែដមិនដែលប្រកាន់យកខាងណាទេ ក្នុងអំឡុងពេលសង្រ្គាមលោកនៅអឺរ៉ុបនិងស្ថិតនៅម្ខាងក្នុងអំឡុងពេលសង្រ្គាមត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Stockholm បានរំពឹងគិតថា បើសិនជាគេត្រូវរងការវាយប្រហារ ទំនងជានឹងមកពីខាងប្លុកខាងកើត ដែលមានសហភាពសូវៀតដែលស្វែងរកការពង្រីកនូវឥទ្ធិពលចូលមកកាន់ Scandinavia ទាំងមូល។

ជាមួយនឹងការដួលរំលំនិងការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ការភ័យខ្លាចរបស់ស៊ុយអែដបានថយចុះ ទើបតែមានការព្រួយបារម្ភសារជាថ្មីទៀត ខណៈដែលលោកប្រធានាធិបតី Vladimir Putin បានបង្ហាញនូវសេចក្តីត្រូវការមួយសំរាប់ជោគជ័យនិងធ្វើឲ្យមានឡើងវិញនូវអាណាចក្ររុស្សី។ ជាមួយនឹងហ្វាំងឡង់ ដែលក៏បានថែររក្សារនូវជំហរអព្យាក្រិតភាពនៅក្នុងអំឡុងពេលដែលមានសង្រ្គាមត្រជាក់ ស៊ុយអែដក៏បានសុំចូលជាសមាជិក NATO នៅក្នុងសប្តាហ៍នេះ។ វាជាសញ្ញាមួយដែលជាសោកនាដកម្មបង្ហាញថា សង្រ្គាមដែលបង្ករឡើងដោយវិមានក្រឹមឡាំងនៅក្នុងអ៊ុយក្រែនបាន រំលឹកឡើងវិញនូវទិដ្ឋភាពយោធាពីពេលមុននៅក្នុងអឺរ៉ុប។

កាលពីថ្ងៃព្រហស្បត៍ ក្រសួងការពារជាតិស៊ុយអែដបានប្រកាសថានឹងបញ្ជូនអាវុធប្រឆាំងរថក្រោះបន្ថែមទៀតនិងកាំភ្លើងយន្តទៅកាន់អ៊ុយក្រែន។ កញ្ចប់នៃអាវុធនេះ ដែលរួមបញ្ចូលផងដែរនូវសម្ភារៈសំរាប់ដោះមីនដែលមានទំហំទឹកប្រាក់ចំនួន៤៩ដុល្លារសហរដ្ឋអាមេរិក។បើយោលទៅតាមអ្នកនាំពាក្យក្រសួងការពារជាតិ ស៊ុយអែដលោក Toni Erickson "គ្រឿងយុទ្ធោបករណ៍ទាំងអស់នោះត្រូវបានសំណូមពរដោយរដ្ឋាភិបាលអ៊ុយក្រែននិងត្រូវបានបញ្ជូនទៅយ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាន"។ នេះគឺជាកញ្ចប់ថវិកាយោធាចុងក្រោយដែល ប្រទេស Scandinavian បានផ្តល់ទៅឲ្យទីក្រុង Kyiv។

កាលពីខែមុនទីក្រុង Stockholm បានប្រកាសនូវការធ្វើវិសោធន៍កម្មមួយ ក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រខាងផ្នែកហិរញ្ញវត្ថុនិងសម្ភារៈយោធា ក្នុងការឆ្លើយតបទៅនឹងកាេឈ្លានពានរបស់រុស្សីដែលគ្មានការបង្ករហេតុទាល់តែសោះ។ នៅក្នុងផ្នែកមួយនៃកញ្ចប់ថវិការ រដ្ឋាភិបាលស៊ុយអែដ បាននិយាយថានឹងផ្តល់ឲ្យយោធាអ៊ុយក្រែននូវប្រព័ន្ធអាវុធផ្សេងៗគ្នា។ សំណើររបស់រដ្ឋាភិបាលដែលស៊ុយអែដបានផ្តល់នូសម្ភារះយោធាបន្ថែមទៀតទៅឲ្យអ៊ុយក្រែន មានប្រព័ន្ធ RBS-17 ដែលជាមីស៊ីលប្រឆាំងនាវា AG-90 កាំភ្លើងដែលប្រឆាំងទៅនឹងកាំភ្លើង Sniper និងគ្រាប់ និងប្រព័ន្ធប្រឆាំងរថក្រោះ AT4 ក្រសួងការពារជាតិស៊ុយអែដបានប្រកាសតាមសេចក្តីថ្លែងការណ៍មួយ៕


ថ្ងៃសៅរ៍, 02 ខែកក្កដា 2022 13:01  គុន ច័ន្ទរដ្ឋា