Foxnews-
លោកឧត្តមសេនីយ៍ Jack Keene ប្រធាននៃវិទ្យាស្ថានសំរាប់ការស្រាវជ្រាវនៃសង្រ្គាម បានបញ្ជាក់ថា អ៊ុយក្រែនកំពុងស្ថិតនៅក្នុងចំណុចចុងក្រោយ និងត្រូវការអាវុធបន្ថែមទៀត ដើម្បីរុញច្រានត្រឡប់ក្រោយវិញប្រឆាំងនឹងការរុលមកមុខរបស់រុស្សី។ សហរដ្ឋអាមេរិកបានអះអាងថា នឹងបន្តដឹកអាវុធដើម្បីជួយអ៊ុយក្រែនដើម្បីការពារបូរណៈភាពទឹកដី ប៉ុន្តែបានពន្យារពេល ដែលធ្វើឲ្យអាវុធនោះមិនបានទៅដល់សមរភូមិមុខឲ្យបានឆាប់រហ័ស បានធ្វើឲ្យរុស្សីមានប្រៀបលើសមរភូមិ ខណៈដែលស្វែងរកការកាន់កាប់តំបន់ Donbas ទាំងស្រុង។ រុស្សីបានមានប្រៀបលើសមរភូមិពីព្រោះតែចំនួននៃកាំភ្លើងនៅក្នុងលំដាប់ ដែលពួកគេមាន Kean បាននិយាយក្នុងអម្លុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី Fox and Friends ។
"ទាហានអ៊ុយក្រែនមានជំនាញ ពួកគេមានឆន្ទះ ពួកគេមានចំនួនមនុស្សដែលធ្វើកិច្ចការនេះ អ្វីដែលពួកគេត្រូវការគឺអាវុធដើម្បីធ្វើកិច្ចការនេះ"។ លោកប្រធានាធិបតី Joe-Biden កាលពីខែមុនបានប្រកាសថា វាមាន២ផ្នែកនៃអាវុធ និងជំនួយមនុស្សធម៌សំរាប់អ៊ុយក្រែន។ កញ្ចប់ជំនួយចំនួន១,២០០ លានដុល្លារសហរដ្ឋអាមេរិករួមបញ្ចូលទាំងកាំភ្លើងផ្លោង អាវុធការពារឆ្នេរកោះនិងកោះតាមសមុទ្ទ គ្រាប់រំសេវ និងប្រព័ន្ធរ៉ុក្កែត។ ចំណែកដ៏ល្អនៃអាវុធទាំងនោះចេញមកពីឃ្លាំងក្រសួងការពារជាតិ ដែលមានន័យថាក្រសួងនឹងប្រកាសនូវកញ្ចប់នេះ មុនពេលដែលគេស្គាល់ទីកន្លែង បានត្រួតពិនិត្យនិងធ្វើការដឹកជញ្ជូនអាវុធ។
អ្នកវិភាគបានគិតយ៉ាងល្អិតល្អន់ថា លោកប្រធានាធិបតីរុស្សី Vladimir Putin មានគោលបំណងតែមួយគឺដើម្បីកាន់កាប់តំបន់ Donbas ប៉ុន្តែកងកម្លាំងរុស្សីបានព្យាយាមនឹងយកទីក្រុង Kyiv និងទីក្រុងធំៗដ៏ទៃទៀតក្នុងពេលតែមួយ។ ការឈ្លានពានបានតស៊ូ ខណៈដែលយោធារុស្សីបានប្រឈមទៅនឹងការជះត្រឡប់មកវិញយ៉ាងច្រើន រួមបញ្ចូលទាំងបញ្ហាដឹកជញ្ជូនភ័ស្តុភារដែលជារឿងសំខាន់បំផុត។ ប៉ុន្តែឥឡូវនេះរុស្សីបានផ្លាស់ប្តូរនូវគោលបំណង និងបានផ្តោតទៅលើតែការថែរក្សារតំបន់ Donbas គេបានបង្កើនសមត្ថភាពដើម្បីធ្វើសង្រ្គាម ជាមួយនឹងចរន្តផ្គត់ផ្គង់យ៉ាងឆាប់រហ័ស និងរយៈចម្ងាយនៃកាំភ្លើងផ្លោងរបស់ពួកគេ។ អតីតមន្ត្រីនៃក្រសួងការពារជាតិអាមេរិកម្នាក់បានប្រាប់ Fox News ថារបាយការណ៍ខ្លះបានចង្អុលបង្ហាញថា “អាវុធមិនបានទៅដល់ដៃអ៊ុយក្រែនបានយ៉ាងឆាប់រហ័សទាន់ពេលនោះទេ”។
“វាហាក់ដូចជាអាវុធដែលត្រូវការ មិនបានទៅដល់មិនទាន់ពេលវេលានោះទេ ហើយវាបានត្រឡប់ទៅជាជោគជ័យយ៉ាងច្បាស់របស់កងកម្លាំងអ៊ុយក្រែន បានក្លាយទៅជាជោគជ័យរបស់កងទ័ពរុស្សីទៅវិញ" មន្ត្រីបាននិយាយ។ នៅក្នុងលក្ខ័ណនេះ នៅក្នុងសណ្ឋានដូចនេះ រថយន្តដែលដឹកកាំជ្រួច Harpoon វាជារឿងថ្មឺ “មន្ត្រីក្រសួងការពារជាតិម្នាក់បានប្រាប់អ្នកយកព័ត៌មានកាលពីខែមិថុនទី១៥" ហេតុដូច្នះហើយវាហាក់ដូចជាមានរយៈពេលយូរបន្តិច ដើម្បីរៀបបញ្ចូលប្រព័ន្ធដើម្បីបង្កើនសមត្ថភាពនៃប្រតិបត្តិការណ៍។ អ៊ុយក្រែននិយាយថា ពួកគេត្រូវការអាវុធច្រើនជាងសម្ព័ន្ធមិត្តបានបញ្ជូនឲ្យគេ៕