BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋរបស់ Putin ទទួលស្គាល់ថាជនជាតិរុស្សីដែលនិយាយភាសារអ៊ុយក្រែនបានប្រយុទ្ធតបតវិញយ៉ាងស្វិតស្វាញ

ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 11:21  គុន ច័ន្ទរដ្ឋា

photo_2022-06-04_21-03-00

Newsweek-

អ្នកជំនាញនៅលើកញ្ចក់ទូរទស្សន៍របស់រដ្ឋនៃវិមានក្រឹមឡាំង បានទទួលយកថាជានជាតិរុស្សីដែលនិយាយភាសារអ៊ុយក្រែនកំពុងតែប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្សី ទោះបីជាលោកប្រធានាធិបតី Vladimir Putin និងមន្ត្រីជាន់ខ្ពស់ដ៏ទៃទៀតបានអះអាងថា ពួកគេចូលឈ្លានពានអ៊ុយក្រែនដើម្បីរំដោះប្រជាជនភាគខាងកើតនៃអឺរ៉ុបក៏ដោយ។ Putin បានរៀបចំការចូលឈ្លានពានជាទ្រង់ទ្រាយធំកាលពីថ្ងៃទី២៤ខែកុម្ភះ ដែលបានទាញអារម្មណ៍របស់អន្តរជាតិឲ្យជះកំហឹងយ៉ាងឆាប់រហ័ស។ ទោះបីជាមេដឹកនាំរុស្សីដែលជាសេចក្តីរាយការណ៍ត្រូវបានគេជឿថា ពួកគេនឹងកាន់កាប់និងទទួលបានការស្វាគមន៍ដៃ២ដោយពួកអ៊ុយក្រែនដែលនិយាយភាសារុស្សីនៅក្នុងប្រទេសក៏ដោយ។

ផ្ទុយទៅវិញពួកគេបានទទួលនូវការតស៊ូយ៉ាងស្វិតស្វាញ រុស្សីត្រូវបានបង្ខំឲ្យដើរត្រឡប់ក្រោយពីគោលបំណងរបស់ខ្លួនក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុង Kyiv ដែលបែរជាផ្តោតទៅលើប្រតិបត្តិការណ៍យោធានៅប៉ែកខាងកើតអ៊ុយក្រែន Donbas ទៅវិញ។ ដើម្បីវិនិច្ឆ័យនូវការថ្កោលទោសក្នុងការឈ្លានពានជាអន្តរជាតិ Putin បានអះអាងយ៉ាងចម្លែកថាកងទ័ពរបស់លោកកំពុងតែធ្វើការរំដោះអ្នកដែលនិយាយភាសារុស្សីពីពួកមេដឹកនាំ Nazis។ ដែលជាការពិត លោកប្រធានាធិបតីអ៊ុយក្រែន VolodymyrZelensky គឺជាជានជាតិជ្វីហ្វ ហើយដែលមានសមាជិកគ្រួសារស្លាប់នៅក្នុងមហន្តរាយនៃសង្រ្គាមលោកលើកទី២ផងដែរ។

Andrew Sidorchik ដែលជាអ្នកកាសែតនិយាយនៅក្នុងទូរទស្សន៍រដ្ឋរុស្សីប៉ុស្ត៍លេខ១ បានចង្អុលបង្ហាញថា "ឆ្អឹងខ្នងដ៏សំខាន់របស់អ្នកប្រយុទ្ធអ៊ុយក្រែននៅក្នុងតំបន់ Donbas គឺមានរួមបញ្ចូលទាំងអ្នកនិយាយភាសាររុស្សីផងដែរ ពលរដ្ឋអ៊ុយក្រែនដែលនិយាយភាសាររុស្សីក្នុងតំបន់" លោកបានបញ្ជាក់នូវការភ្ញាក់ផ្អើលដោយនិយាយថា "នេះជាចំណាប់អារម្មណ៍ដែលខុសគេហើយមិនធម្មតា"។ ពាក្យសំដីនេះត្រូវបានគេរាយការណ៍ជាលើទី១ដោយ Julia Davis អ្នកសរសេរអត្ថបទសម្រាប់កាសែត The daily Beast និងជាអ្នកបង្កើតនូវការត្រួតពិនិត្យប្រព័ន្ធផ្ស័ព្វផ្សាយរបស់រុស្សី ដែលបានបញ្ចេញរឿងនេះជាមួយនិងវីឌីអូនៅលើ​Twitter។

អ្នកកាសែតរូបនេះបានរិះគន់និងស្តីបន្ទោសទៅលើមនោគមន៍វិជ្ជាដែលបានរៀបចំឡើង នៅក្នុងអ៊ុយក្រែនចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។ អ៊ុយក្រែនបានទទួលឯករាជ្យភាពចាប់តាំងពីឆ្នាំ១៩៩១ ដែល ​Putin បាននិយាយជាសាធារណៈ នៅក្នុងឱកាសជាច្រើនដងថា លោកមិនជឿថាអ៊ុយក្រែនមិនគួរជាប្រទេសឯករាជ្យនោះទេ ដោយបានបញ្ចេញនូវសេចក្តីត្រូវការរបស់លោកក្នុងការបង្កើតឡើងវិញនូវអាណាចក្រដែលដួលរលំជាយូរមកហើយរបស់រុស្សី។

 


ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 11:21  គុន ច័ន្ទរដ្ឋា