BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំអាល្លឺម៉ង់និយាយថាសេដ្ឋកិច្ចរុស្សីដួលរលំ; Putin បណ្តេញឧត្តមសេនីយ៍៥រូបទៀតចេញពីជួរកងទ័ព

ថ្ងៃសុក្រ, 03 ខែមិថុនា 2022 08:57  គុន ច័ន្ទរដ្ឋា

2022-06-03 08.41.31 (1) (1)

USA TODAY-

សេដ្ឋកិច្ចរបស់រុស្សីបានដួលរលំ ហើយពេលវេលាកំពុងតែប្រឆាំងទៅនឹងរុស្សីនិងប្រធានាធិបតី Vladimir Putin, មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ អធិការបតីរងអាល្លឺម៉ង់ Robert Habeck បានថ្លែងជាមួយគ្នាចំពេលដែលមន្ត្រីរុស្សីបានបញ្ចេញឲ្យដឹងថា មន្ត្រីយោធា៥រូបទៀតជាឧត្តមសេនីយ៍ត្រូវបានបណ្តេញចេញពីជួរកងទ័ព ចាប់តាំងពីបានចូលឈ្លានពានអ៊ុយក្រែនអស់រយៈពេលច្រើនជាង៣ខែកន្លងមក រុស្សីបានការពារទឹកដីដែលខ្លួនវាយយកបាននៅក្នុងសមរភូមិដើម្បីកាន់កាប់នៅតំបន់ភាគខាងកើត Donbas។

ចំណូលដែលបានមកពីការលក់ឋាមពលទៅកាន់អឺរ៉ុប បានដើរតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់សង្រ្គាម ហើយ Habeck បានទទួលស្គាល់ថារុស្សីត្រូវបានជួយដោយតម្លៃប្រេងដែលអឺរ៉ុបគ្មានសមត្ថភាពក្នុងការបញ្ឈប់នូវការទិញទាំងស្រុង។ ”យើងអាចនឹងមានការខ្មាស់អៀន ដែលយើងមិនទាន់អាចរៀបចំដើម្បីកាត់បន្ថយនូវភាពឯករាជ្យដ៏សំខាន់នេះ” Habeck បាននិយាយ ដែលលោកក៏មានតួនាទីជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ផងដែរ។ ប៉ុន្តែលោកបានបន្ថែមផងដែរថា “Putin នៅតែអាចមានលុយ ប៉ុន្តែអាចចាយវាដោយលំបាកពីព្រោះតែទណ្ឌកម្មរបស់លោកខាងលិច” ។

“ពេលវេលាមិនដំណើរការសំរាប់រុស្សីទេ វាបានធ្វើការប្រឆាំងទៅនឹងរុស្សីវាបានធ្វើការប្រឆាំងទៅនឹងសេដ្ឋកិច្ចរបស់រុស្សី” លោកនិយាយ  គ្មានអ្នកណាម្នាក់ចង់វិនិយោគនៅក្នុងប្រទេសរុស្សីទៀតទេ។ ទន្ទឹមគ្នានោះដែរ លោកប្រធានាធិបតី Vladimir Putin បានបណ្តេញចេញឧត្ត្មសេនីយ៍៥រូបពីជួរកងទ័ពនិងវរសេនីយ៍ឯកប៉ូលីសម្នាក់ ដែលនៅក្នុងនោះទីភ្នាក់ងារព័ត៌មានរដ្ឋ Pravda បានពិពណ៌នាថា “វាជានិតិវិធីក្នុងការរើរុះមន្រ្តីរដ្ឋការតាមស្តង់ដារ”។ អ្នកទាំង៦នាក់ ត្រូវបានតែងតាំងទៅធ្វើការនៅក្នុងក្រសួងមហាផ្ទៃដែលទទួលខុសត្រូវក្នុងការអនុវត្តិន៍ច្បាប់នៅទូទាំងប្រទេសដែលមានប្រជាពលរដ្ឋចំនួន១៤៥លាននាក់។

ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនបានប្រគល់សារតាំងជូនចំពោះលោកប្រធានាធិបតី Volodymyr Zelensky ព្រមទាំងអះអាងថា វិស័យអាទិភាពដ៏ខ្ពស់បំផុតសំរាប់លោកស្រី “គឺជួយអ៊ុយក្រែនឲ្យមានជ័យជំនះជាចុងក្រោយប្រឆាំងនឹងការឈ្លានពានរបស់រុស្សី”។ Bridget Brink បាននិយាយថា ការដឹកជញ្ជូនជំនួយជាសព្វាវុធយោធាកំពុងតែមានការពន្លឿន ហើយនៅក្នុងសេចក្តីសម្រេចចិត្តតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សម្ភារៈសឹកនឹងត្រូវបានមកដល់ដៃកងទ័ពអ៊ុយក្រែន ”គ្មានកន្លែងណានៅលើផែនដីដែលខ្ញុំចូលចិត្តជាងកន្លែងនេះទេ”។


ថ្ងៃសុក្រ, 03 ខែមិថុនា 2022 08:57  គុន ច័ន្ទរដ្ឋា