DailyMail
លោកប្រធានាធិបតី Vladimir Putin ត្រូវបានគេរាយការណ៍មកថាបានទទួលនូវការព្រមានពីវេជ្ជបណ្ឌិតថាលោកអាចរស់នៅបានតែ៣ឆ្នាំទៀតប៉ុណ្ណោះ ខណៈដែលប្រភពចារកម្មរុស្សីបានកើនឡើងនូវការព្រួយបារម្ភអំពីមេដឹកនាំរបស់គេដែលមានជម្ងឺ។ មន្ត្រី FSB ម្នាក់បានពិពណ៌នាថាលក្ខ័ណរបស់លោកប្រធានាធិបតីរុស្សីមានសភាពធ្ងន់ធ្ងរដោយសារការវិវត្តន៍យ៉ាងលឿននៃ ជម្ងឺមហារីកដែលជាការសន្និដ្ឋាន វាមានការកើនឡើងយ៉ាងរហ័សដោយសារស្ថានភាពនៃជម្ងឺនៅចំពេលដែលមានការឈ្លានពានទៅលើអ៊ុយក្រែន។
ក្រុមចារកម្មបានពន្យល់ថា មេដឹកនាំក្នុងពេលសង្រ្គាមនឹងមិនមានពេលលើសពី២ទៅ៣ឆ្នាំទៀតទេ ហើយលោកកំពុងមានសភាពទ្រឌទ្រោមយ៉ាងខ្លាំង កាសែត The Mirror បានរាយការណ៍។ ដំណឹងអំពីជម្ងឺមេដឹកនាំរុស្សីបានលេចចេញមកដែលជាផ្នែកមួយនៃសារសម្ងាត់ពីភ្នាក់ងារផ្ញើរទៅកាន់អតីតភ្នាក់ងារ FSB Boris Karpickov។ សារបានបានព្រមាន ថា Putin បានបដិសេធមិនពាក់វ៉ែនតាដោយភ័យខ្លាចថានឹងធ្លាក់ខ្លួនខ្សោយ និងលោកក្នុងពេលបច្ចប្បន្ននេះឧស្សាស្រែកគំហ៊កទៅឲ្យអ្នកនៅក្រោមបង្គាប់ដែលមិនអាចត្រួតត្រាកំហឹងរបស់គាត់បាន។
កាវិវត្តន៍នេះក្លាយទៅជាដំណឹងនៃសុខភពរបស់គាត់ដែលកាន់តែយ៉ាប់យ៉ឺន ដែលបន្តបែកធ្លាយចេញពីរុស្សីពេញ Telegram ដែលប្រភពបានឲ្យដឹងថាបែកធ្លាយចេញពីវិមានក្រឹមឡាំង។ Putin ត្រូវបានគេរាយការណ៍មកថាបានទទួលនូវការវះកាត់ ដោយជោគជ័យនៅក្នុងខែនេះ ហើយបានជាសះស្បើយបន្ទាប់ពីបានធ្វើតាមវេជ្ជបញ្ជាដែលការព្យាបាលនេះមានសាររៈសំខាន់ណាស់ បើយោទៅតាមប្រព័ន្ធ Telegram។ ដំណឹងនេះបានលេចចេញមកបន្ទាប់ពីប៉ុន្មានម៉ោងមុនពេលដែលលោកបានជួបជាមួយនឹងសម្ព័ន្ធមិត្ត Alexander Lukachenko នៅ Sochi។
តាមរយះកាម៉េរ៉ាដែលគេចាប់បាននៅក្នុងពេលប្រជុំ គេឃើញជើងរបស់លោកបានញ័រខុសពីធម្មតានៅពេលដែលកំពុងអង្គុយជជែកជាមួយភ្ញៀវ។ នេះវាជាលើកទី២ហើយ ដែល Putin ត្រូវបានគេថតបាននូវចលនាមិនប្រក្រតី នៅពេលដែលលោកបានជួបជាមួយនឹងប្រធានាធិបតី Tajikistan មួយសប្តាហ៍កន្លងទៅ ហើយត្រូវបានគេនិយាយថាលោកមានជម្ងឺ Parkinson។ Emomali Rahmon បានកត់សំគាល់នូវចលនារបស់លោក Putin ក្នុងអម្លុងពេលដែលបានជួបលោក ដោយបានលួចសម្លឺងមួយភ្លែតទៅលើជើងរបស់លោក ទោះបីជាមិនបានលើកឡើងក្នុងកិច្ចសន្ទនាគ្នាក៏ដោយ។