BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីកំពុងតែចាញ់ ដែលអាចធ្វើឲ្យ Putin កាន់តែគ្រោះថ្នាក់

ថ្ងៃអង្គារ, 17 ខែឧសភា 2022 14:22  គុន ច័ន្ទរដ្ឋា

1652339007_photo-1

វានឹងមិនមានការបញ្ចប់នូវការបង្ហូរឈាមនៅអ៊ុយក្រែនទេ និងនៅមានទៀតបង្គោលនៃសង្រ្គាមវាប្រាកដណាស់ថា មានការផ្លាស់ប្តូរប្រឆាំងទៅនឹងអ្នកឈ្លានពាន រុស្ស៊ី ដែលអាចត្រូវគេរំពឹងគិតថាអស់រយៈពេលរាប់ខែ ដែលកងទ័ពលោកប្រធានាធិបតី Vladimir Putin បានទទួលការបរាជ័យក្នុងការកាន់កាប់ទីក្រុង Kyiv ប្រមូលផ្តុំឡើងវិញនូវកងទ័ពនៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែនបើកការវាយលុកដ៏ធំដែលនឹងឆ្ពោះទៅកាន់ភាគខាងលិច។ ខែឧសភាបានកន្លងទៅជាងកន្លះខែហើយ ទោះជាយ៉ាងណាក៏ដោយ វាបង្ហាញច្បាស់ណាស់ថាផែនការនេះរបស់រុស្សីគឺជាផែនការ B ផងដែរ។

នៅក្នុងកាលៈទេសៈដែលមានការប្រឈមមុខយ៉ាងស្វិតស្វាញពីកងកម្លាំងអ៊ុយក្រែន ដែលជំរុញនិងពង្រឹងដោយទាន់ពេលវេលានិងដ៏សម្បើមនៃអាវុធមកពីបស្ចឹមប្រទេស រុស្ស៊ីបានដកថយចេញពីតំបន់ Kharkiv ដែលជាទីក្រុងដ៏ធំលេខ២នៅក្នុងអ៊ុយក្រែន ដែលជារបាយការណ៍នៅកន្លែងខ្លះ ត្រូវបានដកថយទៅកាន់ព្រំប្រទល់ដែលទទួលស្គាល់ដោយអន្តរជាតិដែលលោក Putin បានស្វែងរកក្នុងការលុបបំបាត់ចោល។ រុស្ស៊ីទំនងជាបានបោះបង់ចោលនូវផែនការក្នុងការឡោមព័ទ្ធអង្គភាពអ៊ុយក្រែននៅប៉ែកអ៊ុយក្រែនភាគខាងកើតវិទ្យាស្ថានអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីតោនសំរាប់ការសិក្សានៃសង្រ្គាមបានរាយការណ៍កាលីថ្ងៃអាទិត្យ។

BIDEN-PUTIN-12

ឥឡូវនេះវាហាក់ដូចជាមានគោលបំណង យ៉ាងច្រើនបំផុតគឺចាប់យកតែតំបន់ Luhansk ទាំងមូលតែប៉ុណ្ណោះនៅក្នុងប្រទេសអ៊ុយក្រែន។ នឹងទោះបីជាវានៅឆ្ងាយពីសមត្ថភាពដ៏ទន់ខ្សោយរបស់រុស្ស៊ីហើយ នឹងការដឹកនាំកងទ័ពដែលមិនមានសមត្ថភាព ផ្ទុយទៅវិញ ល្បែងសង្រ្គាមនៅក្នុងពេលបន្ទាប់ទៀត វានឹងក្លាយទៅជាការវាយប្រហារបកវិញរបស់អ៊ុយក្រែន ដែលនឹងនាំយកមកនូវភាគខាងត្បូង និងភាគខាងកើត ដែលកាន់កាប់ដោយរុស្ស៊ីឲ្យត្រឡប់មកក្រោមការត្រួតត្រាដោយស្របច្បាប់របស់រដ្ឋាភីបាលអ៊ុយក្រែនវិញ។

វាប្រាកដណាស់ថានេះជាលទ្ធផលនៃការបរាជ័យជាយុទ្ធសាស្ត្ររបស់លោក Putin ក្នុងការតភ្ជាប់តំបន់នានារបស់អ៊ុយក្រែន ហើយគឺថាអ្នដែលគាំទ្រអ៊ុយក្រែននៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប និងទីកន្លែងផ្សេងទៀត ដែលមានសម្លេងតែមួយ។ ប៉ុន្តែពេលនេះវាមិនទាន់ដល់ពេល ដែលត្រូវជជែកគ្នាដើម្បីឲ្យមានបទឈប់បាញ់គ្នាមួយរវាងរុស្ស៊ីនិងអ៊ុយក្រែនទេ ខណៈដែលបារាំង អាល្លឺម៉ង់និងអុីតាលី បានស្នើរសុំក្នុងប៉ុន្មានថ្ងៃនេះ សេចក្តីត្រូវការរបស់ពួកគេគឺបញ្ចប់នូវសង្រ្គាមដែលបំផ្លិចបំផ្លាញនេះ៕


ថ្ងៃអង្គារ, 17 ខែឧសភា 2022 14:22  គុន ច័ន្ទរដ្ឋា