Huffpost-
អស់រយៈពេលជិត២ខែ ចំពោះការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន វិមានក្រឹមឡាំងបានបោះជំហ៊ានមិនធម្មតាដើម្បីទប់ទល់នឹងធ្វើការវាយបកទៅលើសេដ្ឋកិច្ចពីលោកខាងលិច។ ខណៈដែលរុស្សីអាចបញ្ជាក់ពីជ័យជំនះជានិម្មិត្តរូប ការប៉ះពាល់ពេញទំហឹងនៃសេដ្ឋកិច្ចរបស់លោកខាងលិចបានចាប់ផ្តើមទទួលអារម្មណ៍នៅក្នុងផ្លូវមួយដ៏ច្បាស់លាស់។ ខណៈដែលបញ្ចិមប្រទេសចាប់ផ្តើមកាត់ផ្តាច់ការចូលទៅកាន់ទុនបម្រុងនៃប្រាក់បរទេសរបស់ខ្លួន កម្រិតនូវការនាំចូលបច្ចេកវិទ្យាសំខាន់ៗនិងចាត់វិធានការណ៍ហាមឃាត់លើសកម្មភាពផ្សេងទៀត វិមានក្រឹមឡាំងបានរៀបចំនូវវិធានការដ៏ចាំបាច់ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន។
ដែលជាលទ្ធផល តម្លៃនៃប្រាក់រូបបានរើបឡើងវិញបន្ទាប់ពីបានដាំក្បាលចុះពីដំបូង និងកាលពីសប្តាហ៍មុនធនាគារកណ្តាលបានបង្វែផ្នែកនៃការប្រាក់ឲ្យកើនឡើងវិញ។ ប្រធានាធិបតីរុស្សី Vladimir Putin មានអារម្មណ៍និងជំនឿក្នុងចិត្តនិងបានប្រកាសថាប្រទេសរបស់លោកបានទបទល់នឹងទណ្ឌកម្មរបស់លោកខាងលិចបានពុំមានបញ្ហា។” រដ្ឋាភិបាលចង់បង្ហាញនូវរូបភាពថា រឿងរ៉ាវវាមិនអាក្រក់ដូចគេថានោះទេ។ Michael Alexeev ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចមួយរូបបាននិយាយ។
បើយើងពិនិត្យមើលឲ្យជិត ទោះជាយ៉ាងណាក៏ដោយទណ្ឌកម្មបានខាំសេដ្ឋកិច្ចរុស្សីយ៉ាងខ្លំងក្លា។ ប្រទេសបានបន្តនូវភាពអាក្រក់អាក្រីដោយសារមានអតិរផរណារអស់រយៈពេលជិត២ទស្សវត្យរ៍មកហើយ ភ្នាក់ងារស្ថិតិសេដ្ឋកិច្ច បាននិយាយថាកាលពីខែមុនអតិរផរណារបានធ្លាក់ចុះ១៧,៣% ដែលជាកម្រិតមួយខ្ពស់បំផុតចាបតាំងពីខែ១២។ ដែលជាការប្រៀបធៀប IMF បានរំពឹងគិតថាតម្លៃនៃការប្រើប្រាស់នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍បានឡើងទៅដល់ ៨,៧%ក្នុងឆ្នាំនេះ។
ក្រុមហ៊ុនរុស្សីខ្លះបានបង្ខំចិត្តបិទក្រុមហ៊ុន របាយការណ៍ជាច្រើនបាននិយាយថារោងចក្រផលិតរថក្រោះដោយសារខ្វះគ្រឿងបន្លាស់ មន្ត្រីសហរដ្ឋអាមេរិកក៏បានចង្អុលបង្ហាញថារោងចក្រផលិតរថយន្ Lada ក៏ត្រូវបានបិទ ក្រុមហ៊ុន Atovaz ដែលជាក្រុមហ៊ុនដែលចូលហ៊ុនជាមួក្យរុមហ៊ុនបារាំង Renault ក៏ត្រូវបានផ្អាក ដែលជាសញ្ញាមួយបានបង្ហាញថាទណ្ឌកម្មមានប្រសិទ្ទភាព។