France 24-
លោកប្រធានាធិបតីរុស្សី Vladimir Putin បានត្រូវធ្វើឲ្យមានការយល់ច្រឡំដោយទីប្រឹក្សា ដែលមានការភ័យខ្លាច ខណៈដែលការឈ្លានពានរបស់លោកទៅលើប្រទេសអ៊ុយក្រែន មានការងាករេមិនបានសម្រេច ជាមួយនឹងការដែលកងទ័ពរុស្សីមានការបះបោរ ធ្វើវិទ្ធង្សនាទៅលើយុទ្ធោបករណ៍ និងការបាញ់ទម្លាក់យន្តហោះខ្លួនឯងដោយចៃដន្យ អង្គការចារកម្មអង់គ្លេស និងសហរដ្ឋអាមេរិកបាននិយាយ។ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនេះ ដែលធ្វើចារកម្មបានបង្ហាញនូវការបរាជ័យរបស់រុស្សី និងបានគូសបញ្ជាក់នូវការបាក់បែកក្នុងវិមានក្រឹមឡាំង។
ដោយបាននិយាយថា ទីប្រឹក្សា Putin មានការភ័យខ្លាចខ្លាំងពេកក្នុងការប្រាប់ Putin អំពីការពិតនៃការវិវត្តិន៍ថយក្រោយនៃសមរភូមិ និងការប៉ះទង្គិចពិតប្រាកដនៃការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច។ ប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសេតវិមានបានបញ្ចេញនូវការគណនានៃផ្នែកចារកម្មមក ប្រធានអង្គការចារកម្មរបស់អង់គ្លេស GCHQ លោក Jeremy Fleming បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំរុស្សីបានវាយតម្លៃលើសនូវសមត្ថភាពកងទ័ពរុស្សីដើម្បីធាននូវជោគជ័យដ៏ឆាប់រហ័ស។
“យើងបានឃើញទាហ៊ានរុស្សី, ដែលខ្វះខាតអាវុធ និងសីលធម៌, បដិសេធនូវការស្តាប់បញ្ជាបំផ្លាញអាវុធ និងយុទ្ធោបករណ៍ និងបាញ់ទម្លាក់យន្តហោះខ្លួនឯងដោយចៃដន្យ” Fleming បាននិយាយនៅក្នុងសុន្ទរកថា ដែលបានរៀបចំទៅកាន់សកលមហាវិទ្យាល័យជាតិអូស្ត្រាលីនៅក្នុងទីក្រុងកង់បេរ៉ា។ “នឹងសូម្បីតែទីប្រឹក្សា Putin ក៏មិនហ៊ានប្រាប់គាត់ពីការពិត អ្វីដែលកំពុងកើតមានឡើង និងវិសាលភាពនៃការវិនិច្ឆ័យខុសវាជារឿងពិតប្រាកដណាស់ចំពោះរបស់នេះ”។ "យើងក៏បានទទួលព័ត៌មានថា លោកប្រធានាធិបតីកំពុងតែមានភាពតានតឹងជាមួយឧត្តមសេនីយ៍ដែលជាមេដឹកនាំយោធាផងដែរ"។
វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីអំណះអំណាង បន្ទាប់ពីបញ្ចប់ការងារពេញមួយថ្ងៃនៅក្នុងទីក្រុងមូស្គូ ហើយស្ថានទូតរុស្សីនៅក្នុងទីក្រុងវ៉ាស៊ិនតោន ក៏មីនបានធ្វើការអត្ថាធិប្បាយភ្លាមៗចំពោះសំណូមពរឲ្យឆ្លើយតប។ សេចក្តីសំរេចរបស់ទីក្រុងវ៉ាស៊ិនតោន ដើម្បីចែករំលែកនូវព័ត៌មានចារកម្មជាសាធារណៈបានឆ្លុះបញ្ចាំងនូវយុទ្ធសាស្ត្រមួយ ដែលខ្លួនបានបញ្ចុះបញ្ចូល ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ នៅក្នុងករណីនេះ វារឹតតែធ្វើឲ្យរុស្សីកាន់តែមានការពិបាកក្នុងការគណនា មន្រ្តីអាមេរិកបាននិយាយ៕