BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin មានការខឹងសម្បារ ខណៈដែលកងទ័ពអ៊ុយក្រែនចាប់យកទីក្រុងសំខាន់ៗត្រឡប់មកវិញ

ថ្ងៃពុធ, 30 ខែមីនា 2022 08:58  គុន ច័ន្ទរដ្ឋា

75144dfbb (1) (1)

1945-

កាលពីសប្តាហ៍មុនយើងបានរាយការណ៍ថា កងទ័ពរុស្សីបានផ្លាស់ប្តូរការយកចិត្តទុកដាក់ងាកចេញពីការប៉ុនប៉ងកាន់កាប់ទីក្រុង Kyiv និងបានផ្តោតធនធានរបស់ខ្លួនទៅលើការរំដោះតំបន់ Donbas ដែលជាតំបន់ដែលខ្លួនគាំទ្រនៅភាគខាងកើត។ កាលពីថ្ងៃច័ន្ទកងទ័ពអ៊ុយក្រែនមិនត្រឹមតែរំដោះ ទីក្រុង Irwin នៅខាងលិចក្រុង Kyiv តែប៉ុណ្ណោះទេ ប៉ុន្តែទីក្រុង Trostyanets ផងដែរនៅភាគខាងជើងឈាងខាងកើត។ ចៅហ្វាយក្រុងនៃក្រុង Irpin ដែលស្ថិតនៅជាយក្រុង Kyiv បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ជាយក្រុងនេះត្រូវបានរំដោះពីការកាន់កាប់របស់រុស្សី។

"ថ្ងៃនេះ Irpin ត្រូវបានរំដោះ ឥឡូវនេះយើងកំពុងតែបោសសំអាត យើងចង់ថ្លែងអំំរគុណចំពោះសេវាករ (នៃកងទ័ព អ៊ុយក្រែន) អរគុណក្នុងការការពារទឹកដី អរគុណចំពោះបូលីសជាតិ និងអង្គភាពប៉ូលីសពិសេសក្រសួងចារកម្ម" លោកចៅហ្វាយក្រុង Oleksandr Markushin បាននិយាយ។ ក្នុងការកាន់កាប់ Irpin វាជារឿងសំខាន់ណាស់សំរាប់កងទ័ពរុស្សីដើម្បីឈានទៅរកការកាន់កាប់ទីក្រុង Kyiv  ខណៈដែលវាស្ថិតនៅប៉ែកខាងលិចនៃទន្លេ Irpin  ដែលកងទ័ពត្រូវការឆ្លងកាត់ បើសិនជាពួកគេចង់ចូលទៅជិតទីក្រុងពីខាងលិច។

មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់ ABC ថា កងកម្លាំងអ៊ុយក្រែនបានចូលកាន់កាប់ដោយជោគជ័យនៃទីក្រុង Trostyanets នៅប៉ែកខាងជើងឈាងខាងកើតអ៊ុយក្រែនកាលពីថ្ងៃច័ន្ទនិងថាអ៊ុយក្រែនកំពុងតែរុលទៅមុខដើម្បីរំដោះទីក្រុងផ្សេងៗទៀត។ នៅក្នុងកិច្ចប្រជុំដើម្បីស្វែងរកសន្តិភាពនិងបទឈប់បាញ់គ្នាមួយ ដែលប្រព្រឹត្តិទៅនៅទីក្រុងអុីសតង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃច័ន្ទ រុស្សីបានសន្យាថានឹងបន្ថយនូវសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលភាគីអ៊ុយក្រែនបានទាមទារឲ្យមានបទឈប់បាញ់គ្នាមួយនិងមានការដកទ័ពទាំងអស់ចេញពីអ៊ុយក្រែន។

ប្រភពចារកម្មអង់គ្លេសនិងសហរដ្ឋអាមេរិកបានព្រមានអ៊ុយក្រែនថា មិនត្រូវយកចិត្តទុកដាក់លើការសន្យានិងទៅលើការអះអាងរបស់ភាគីរុស្សីនោះទេ ដោយទទូចឲ្យអ៊ុយក្រែនបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះរុស្សីអាចនឹងមានផែនការថ្មីទៀតដោយសារគេបានទទួលព័ត៌មានថា លោកប្រធានាធិបតីរុរស្សីមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការវិវត្តិន៍នៃស្ថានការណ៍យោធានៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតថា រុស្សីអាចនឹងបោះបង់ចោលផែនការដណ្តើមយកទីក្រុង Kyiv តែនឹងវាយកាន់កាប់ទីក្រុង ខេត្តទាំងអស់នៅតាមព្រំប្រទល់ភាគខាងកើតហើយបំបែកអ៊ុយក្រែនជា២។


ថ្ងៃពុធ, 30 ខែមីនា 2022 08:58  គុន ច័ន្ទរដ្ឋា