CNA ,London-
ប្រធានាធីបតីកាលពីថ្ងៃពុធបានផ្ញើរនូវការព្រមានដ៏សោះកក្រោះទៅកាន់ "ជនក្បត់ជាតិរុស្សី" ដែលលោកបាននិយាយថា ពួកបស្ចឹមប្រទេសចង់ប្រើប្រាស់នូវខ្សែរបន្ទាត់ទី៥ដើម្បីបំផ្លាញប្រទេស។ មេដឹកនាំវិមានក្រឹមឡាំងបានគំរាមជនជាតិរុស្សី ដែលលោកបាននិយាយថាមានគំនិតស្របទៅនឹងបស្ចឹមប្រទេច្រើនជាងរុស្សី ហើយបាននិយាយទៀតថាប្រជាពលរដ្ឋរុស្សីអាចប្រាប់ភ្លាមៗពីភាពខុសគ្នារវាងជនក្បត់ជាតិនិងអ្នកស្នេហារជាតិ។ ប្រាកដណាស់ពួកគេ(បស្ចឹមប្រទេស)នឹងព្យាយាមភ្នាល់លើអ្វីដែលគេហៅថាខ្សែរបន្ទាត់ទី៥ ជាអ្នកដែលរកបានប្រាក់នៅទីនេះ ប៉ុន្តែរស់នៅទីកន្លែងផ្សេង។
ការស់នៅមិនមែនក្នុងន័យជាភូមិសាស្ត្រទេ ប៉ុន្តែក្នុងន័យនៃផ្នត់គំនិតរបស់ពួកគេគឺគិតរបៀបជាខ្ញុំកញ្ជាះគេ លោកបានប្រាប់រដ្ឋមន្ត្រីក្នុងរដ្ឋាភិបាល បន្ទាប់ពីអស់រយៈពេល៣សប្តាហ៍សង្រ្គាមរុស្សីជាមួយអ៊ុយក្រែន។
“ពលរដ្ឋណាក៏ដោយ ជាពិសេសពលរដ្ឋរុស្សី ជានិច្ចជាកាលអាចនឹងធ្វើការបែងចែករវាងអ្នកជាតិនិយមចេញពីជនថោកទាបនិងជនក្បត់ជាតិ , ហើយត្រូវស្តោះពួកគេចេញដូចជាសត្វមមង់ដែលហើរចូលមាត់របស់ពួកគេដោយចៃចន្យ។ ពាក្យសំដីដែលប្រកបដោយពិសពុលត្រូវបានវាយប្រហារសូម្បីតែចំពោះ Putin ដែលអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើការបង្រ្កាបទៅលើអ្នកប្រឆាំងនៅក្នុងស្រុកនឹងប្រើប្រាស់ពាក្យសំដីដ៏ជូរចត់ប្រឆាំងៅនឹងពួកបស្ចឹមប្រទេស។
អ្នកនយោបាយប្រឆាំងរុស្សី Mikhail Kasyanov ដែលធ្លាប់បំរើការជានាយករដ្ឋមន្ត្រីរបស់ Putin នៅក្នុងដើមទស្សវត្សរ៍ ២,០០០ បានថ្កោលទោសពាក្យសំដីនេះតាមTwitter ។ "Putin បានរិតបន្តឹងនូវសកម្មភាពរបស់ខ្លួនដើម្បីបំផ្លាញរុស្សី និងសំខាន់បំផុតបានប្រកាសនូវការចាប់ផ្តើមកៀបសង្កត់ប្រឆាំងទៅនឹងអ្នកផងទាំងឡាយណាដែលប្រឆាំងនិងមិនយល់ស្របទៅនឹងរបបខ្លួន" លោកនិយាយ “រឿងនេះបានកើតឡើងនៅក្នុងប្រវត្តិសាស្រ្តរបស់យើងកាលពីពេលមុន ដែលមិនមែនជារបស់យើង”។
Putin បានិយាយថា ពួកបស្ចឹមប្រទេសបានព្យាយាមបំបែករុស្សីនិងបង្ករនូវការប្រឈមជាមួយជនជាតិស៊ីវិលដែលមានជំនួយពីខ្សែរបន្ទាត់ទី៥ និងមានបំណងមួយទៀតគឺបំផ្លិចបំផ្លាញរុស្សី លោកនិយាយ ដោយបានបន្ថែមថារុស្សីនឹងកំចាត់ចោលការប៉ុនប៉ងនេះ។ “ខ្ញុំមានជំនឿជឿជាក់ថា វាជារឿងធម្មជាតិក្នុងការដែលមានភាពចាំបាច់ក្នុងការកំទេចសង្គមខ្លួនឯង វានឹងក្លាយទៅជាការពង្រឹងនូវប្រទេសយើង សាមគ្គីភាពនៃប្រទេសយើង និងធ្វើឲ្យមានរួចជាស្រេចដើម្បីប្រឈមទៅនឹងការប្រកួតប្រជែងបែបនេះ”។