Thegauardian-
Vladimir Putin មិនបានបង្ហាញនូវឆន្ទះដើម្បីបញ្ចប់សង្រ្គាមទេនៅក្នុងការបញ្ចប់សង្រ្គាមតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Schulz មន្ត្រីរបស់ប្រធានាធិបតីបារាំងនិយាយ។ Scholz និង Macron បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយក្នុងអ៊ុយក្រែនក្នុងអម្លុងពេលសន្ទនាតាមទូរស័ព្ទរយៈពេល ៧៥នាទីជាមួយលោកប្រធានាធិបតី Vladimir Putin អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានបន្ថែម។
ការទាមទាររបស់ពួកគេបានបន្ទរតាមសេចក្តីថ្លែងការណ៍មួយរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅព្រឹកថ្ងៃសៅរ៍ ដែលបាននិយាយថាកាចរចារត្រូវតែចាប់ផ្តើមដោយផ្អាកនូវអរិភាព។វិមានក្រឹមឡាំងបានបានអាននូវការសន្ទនាដោយបាននិយាយថា Putin បានប្រាប់ Macron និង Scholz អំពីស្ថានភាពក្នុងការចរចាររវាងមូស្គូនិង Kyiv និងឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌។ គេមិនបាននិយាយអំពីបទឈប់បាញ់គ្នានិងចោទប្រកាន់អ៊ុយក្រែនថាបានប្រើជនស៊ីវិលជាខែលមនុស្ស។
អ្នកចូលរួមបានយល់ព្រមមិននិយាយអ្វីទាំងអស់ច្រើនអំពីខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទ បើយោលទៅតាមអ្នកនាំពាក្យអាល្លឺម៉ង់ ដែលបានបន្ថែមថា” ការសន្ទនានេះគឺជាផ្នែកមួយការប្រឹងប្រែងជាបន្តរបស់អន្តរជាតិដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន”។ ការជែកគ្នាអំពីវិបត្តិរវាង មូស្គូនិង Kyiv ដែលបានជួបគ្នាដោយផ្ទាល់នៅក្នុងបែលឡារុស បានបន្តតាមរយៈការភ្ជាប់តាមវីឌីអូរ អ្នកនាំពាក្យវិមានក្រឹមឡាំង Dymitri Peskov បាននិយាយកាលពីថ្ងៃសៅរ៍ បើយោលទៅតាមទីភ្នាក់ងារសារព័ត៌មាន RIA ។
ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មានមួយ Zelensky បាននិយាយថាក្រុមអ្នកចរចាររុស្សីនិងអ៊ុយក្រែន បានចាប់ផ្តើមជជែកលើរបៀបវារៈដ៏ច្បាស់លាស់ជាជាងផ្លាស់ប្តូរនូវឱសានវាទ។ ដោយបាននិយាយថាទាហ៊ានអ៊ុយក្រែនប្រហែលជា ១,៣០០នាក់បានស្លាប់ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម លោកបានអះអាងថាទំាស់មានន័យថា ទីក្រុងតូចៗរបស់អ៊ុយក្រែនមិនមានទៀតទេ។ Zelensky បាននិយាយថា អ៊ុយក្រែននឹងមិនបញ្ឍប់នូវការប្រយុទ្ធទេ ប៉ុន្តែបានទទួលយកនូវបទឈប់បាញ់គ្នាមួយនៅជុំវិញនិងបានយល់ព្រមឲ្យមានច្រកសំរាប់ជំលៀសប្រជាពលរដ្ឋ ហើយបានស្នើរឲ្យរុស្សីទទួលយកដូចគ្នាផងដែរ។