Kyiv AP-
លោកប្រធានាធិបតី Vladimir Putin បានបង្កើនភាពតានតឹងរវាងខាងលិចនិងខាងកើត ដោយបញ្ជាឲ្យកងកម្លាំងនុយគ្លេអ៊ែររុស្សីស្ថិតនៅក្នុងភាពអាសន្នកំរិតខ្ពស់កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំអ៊ុយក្រែនបានយល់ព្រមនឹងនិយាយជាមួយទីក្រុងមូស្គូ នៅពេលដែលរថក្រោះនិងកងទ័ពរុស្សីបានបោះពួយចូលទៅយ៉ាងជ្រៅក្នុងប្រទេស ឡោមព័ទ្ធទីក្រុងនានា។ ដោយនិយាយពីសេចក្តីថ្លែងការដែលបុករុក ដោយNATO និងការដាក់ទណកម្មហិរញ្ញវត្ថុ Putin បានចេញនូការណែរនាំ ដើម្បីបង្កើននូវការប្រុងប្រៀបរួចជាស្រេចអាវុធនុយគ្លេអ៊ែររបស់រុស្សី នាំឲ្យមានការភ័យខ្លាចថាការឈ្លានពានទៅលើអ៊ុយក្រែនអាចនឹងបណ្តាលឲ្យក្លាយទៅជាសង្រ្គាមនុយគ្លេអ៊ែរ ដោយមានការរៀបចំទុកជាមុនឬជាកំហុស។
“មេដឹកនាំរុស្សីកំពុងរៀបចំសក្តានុពលដើម្បីលេងល្បែងនេះ បើសិនជាមានការគណនាខុស អាចនឹងធ្វើឲ្យមានរឿងរ៉ាវគ្រោះថ្នាក់បំផុត” មន្ត្រីជាន់ខ្ពស់ក្រសួងការពារប្រទេសអាមេរិកបាននិយាយនៅក្នុងលក្ខ័ខណ្ឌមិនបញ្ចេញឈ្មោះ។ ការណែរនាំរបស់ Putin បានលេចចេញមក ខណៈដែលកងទ័ពរុស្សីត្រូវប្រឈមនឹងការតស៊ូយ៉ាងស្វិតស្វាញពីកងកម្លាំងអ៊ុយក្រែន។ ទោះបីជារុស្សីបានលុកលុយពាសពេញផ្ទៃប្រទេស មន្ត្រីអាមេរិកបាននិយាយថាគេជឿជាក់ថាការឈ្លានពាននិងពិបាកខ្លាំងហើយយឺតជាងការគិតរបស់វិមានក្រឺមឡាំង ទោះបីជាមានការផ្លាស់របស់ទីក្រុងមូស្គូទៅតាមសភាពការណ៍ក៏ដោយ។
ទោះបីជាភាពតានតឹងកើនឡើងក៏ដោយ ប្រជាជាតិលោកខាងលិចបាននិយាយថា ពួកគេនឹងរិតបន្តឹងទណ្ឌកម្មនិងទិញអាវុធហើយដឹកជញ្ជូនទៅឲ្យអ៊ុយក្រែន រួមមាន មីស៊ីល Stinger សំរាប់បាញ់ឧទ្ធម្ភាគចក្រនិងយន្តហោះចម្បាំងរុស្សី។ វានៅមិនទាន់ច្បាស់នៅឡើយថា នៅពេលណាដែលការប្រជុំនឹងកើតមានឡើងនិងថាតើជាចុងក្រោយវិមានក្រឹមឡាំងស្វែងរកអ្វី រួមទាំងការជជែកគ្នាអំពីព្រំប្រទល់ឬក៏ជជែកគ្នាទូលំទូលាយអំពីសង្រ្គាមនៅក្នុងអ៊ុយក្រែន។ មន្ត្រីលោកខាងលិចជឿថា Putin ចង់ផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែននិងដាក់ជំនួសរបបរបស់ខ្លួន ដើម្បីនាំត្រឡប់មកវិញនូវសករាជនៃឥទ្ធិពលសង្រ្គាមត្រជាក់។
សហរដ្ឋអាមេរិកបានប្រញ៉ាប់ប្រញ៉ាល់បញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន ដោយប្រកាសថានឹងបញ្ជូនមីស៊ីល Stinger ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយប្រកាសដោយសេតវិមានកាលពីថ្ងៃសុក្រ។ ហើយសមាជិកអ.ស.ប.១៩៣ប្រទេសនឹងកោះប្រជុំក្នុងមហាសន្និបាតនៅថ្ងៃច័ន្ទអំពីការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ មន្ត្រីក្រសួងការពារជាតិអាមេរិកមិនបានបញ្ចេញនូវកំរិតនៃការប្រកាសភាពអាសន្ននៃអាវុធនុយគ្លេអ៊ែររបស់ខ្លួនទេ គ្រាន់តែបាននិយាយថា កងទ័ពបានប្រុងប្រៀបគ្រប់ពេលវេលាដើម្បីការពារទឹកដីអាមេរិកនិងសម្ព័ន្ធមិត្ត។