AP-
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រថា គេបានដាក់ទណ្ឌកម្មបន្ថែមទៀត លើរឿងឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ដោយបានបន្ថែមវិធានការតម្រង់មុខព្រួញទៅរកលោកប្រធានាធិបតី Putin តែម្តងនិងលោករដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការឧទ្ធរនូវផ្នែកការទូតចំពោះភាគីម្ខាងទៀត ខណៈដែលកម្លាំងរុស្សីបានខិតចូលទៅជិតរដ្ឋធានីអ៊ុយក្រែន។ “ទង្វើដោយសហរដ្ឋអាមេរិក សហគមអឺរ៉ុបនិងអង់គ្លេស បានបញ្ជូននូវសញ្ញាដ៏ច្បាស់លាស់អំពីកម្លាំងនៃការប្រឆាំងទៅនឹងទង្វើររបស់ Putin”។ អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយ។
នៅក្នុងថ្ងៃដែលស្នូរផ្ទុះនិងសម្លេងគ្រាប់កាំភ្លើងបានលាន់លឺឡើងនៅក្នុងទីក្រុង Kyiv សម្តេចប៉ាប Francis បានធ្វើដំណើរទៅកាន់ស្ថានទូតរុស្សីក្នុងទីក្រុងរ៉ូមក្នុងការអំពាវនាវដោយផ្ទាល់ខ្លួនរបស់ព្រះអង្គដើម្បីបញ្ចប់សង្រ្គាម ,ការដាក់ទណ្ឌកម្មគឺជាផ្នែកមួយនៃការរីកធំឡើងនៃការថ្កោលទោសរបស់ពិភពលោកនៃការវាយលុកនេះ។ នៅពេលដែលសួរដោយអ្នកយកព័ត៌មានថាតើលោកប្រធានាធិបតីសហរដ្ឋអាមេរិកមានគំរោងណាមួយក្នុងការបើកចំហរផ្នែកការទូតជជែកដោយត្រង់ជាមួយ Putin ដែរឬទេ ខណៈដែលកងទ័ពជើងគោក ទឹក អាកាស វាយលុកទៅលើទីក្រុងដ៏សំខាន់នៃអ៊ុយក្រែន Psaki ឆ្លើយថា “ទេ”។
"ខ្ញុំសុំនិយាយថានៅក្នុងពេលដែលយើងជាអ្នកដឹកនាំម្នាក់… ហើយកំពុងតែធ្វើការឈ្លានពានទៅលើប្រទេសមួយដែលមានអធិបតេយ្យភាព វាមិនមែនជាពេលវេលាដ៏សមរម្យសំរាប់កិច្ចការការទូតនោះទេ" Psaki បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសិទ្នសារព័ត៌មានមួយក្នុងសេតវិមាន “តែវាមិនមែនមានន័យថា យើងច្រានចោលនូវកិច្ចការទូតជារៀងរហូតនោះទេ”។ Psaki និយាយថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតផងដែរទៅលើមូលនិធិអភិវឌ្ឍន៍ ដែលវានឹងដំណើរការជាមូលនិធិនៃកម្មសិទ្ធនិងទ្រព្យសម្បត្តិទាញយកទុននៅក្នុងសេដ្ឋកិច្ចរុស្សីផងដែរ។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះបានពិភាក្សារពីការជជែកផ្ទៃក្នុងរបស់រដ្ឋការលោក Biden នៅលើរឿងនេះ បាននិយាយថាមានការពិភាក្សារក្នុងចំណោមមន្ត្រីនៃរដ្ឋការ អំពីថាតើគួរដាក់បញ្ចូល លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Lavrov ទៅក្នុងទណ្ឌកម្មដែរឬទេ? ខណៈដែលអ្នកខ្លះបាននិយាយថាចង់ឲ្យផ្លូវការទូតនៅបើកចំហរដើម្បីធ្វើទំនាក់ទំនង៕