Theguardian-
កងកម្លាំងរុស្សីបានចាប់ផ្តើមការវាយប្រហារទៅលើអ៊ុយក្រែន មន្ត្រី NATO បានបញ្ជាក់។ ការវាយប្រហារកាលពីយប់ជីតភ្លឺ បានចាប់ផ្តើមបន្ទាប់ពីលោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រកាសថា លោកបានសំរេចចិត្តនឹងធ្វើប្រតិបត្តិការណ៍ពិសេសមួយ ដើម្បីការពាតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ អ្នកឆ្លើយឆ្លងព័ត៌មាន CBS បានរាយការណ៍មកថា បានលឺសំលេងផ្ទុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីរបស់ប្រទេស Kyiv និងនៅប៉ែកខាងកើតនៃទីក្រុង Kharkiv ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ុយក្រែនបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ការបាញ់ប្រហារដោយមីស៊ីល Cruise និងបាលីស្ទីកមីស៊ីល កំពុងតែដំណើរការនៅមជ្ឍមណ្ឌលទ្រួតត្រាក្នុងទីក្រុង Kyiv ។ នៅក្នុងសុន្ទរកថារបស់លោកតាមទូរទស្សន៍រដ្ឋ Putin បាននិយាយថា ផែនការរបស់លោកមិនរាប់បញ្ចូលការកាន់កាប់អ៊ុយក្រែនទេ។ ការវាយប្រហារទើបតែលេចចេញមកក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពី Putin បានទទួលស្គាល់សាធារណរដ្ឋប្រជាជន ដែលប្រកាសខ្លួនឯង Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែនក្នុងតំបន់ Donbas ។
មេដឹកនាំពិភពលោកតាំងពីអាស៊ីរហូតដល់អឺរ៉ុបបានប្រុងប្រៀបរួចជាស្រេចនូវការដាក់ទណ្ឌកម្មជាថ្មី បន្ទាប់ពីទទួលនូវការបរាជ័យ នូវការប្រឹងប្រែងអស់ជាច្រើនសប្តាហ៍ក្នុងការរកដំណោះស្រាយការទូត ប៉ុន្តែមហាអំណាចពិភពលោកបាននិយាយថា គេនឹងមិនធ្វើអន្តរាគមន៍យោធា ដើម្បីការពារអ៊ុយក្រែនទេ។ បន្ទាប់ពីបានប្រកែកជាច្រើនសប្តាហ៍ថា មិនមានផែនការឈ្លានពានអ៊ុយក្រែនទេ Putin បានប្តូរសកម្មភាពរបស់ខ្លួននៅក្នុងការថ្លែងសុន្ទកថាតាមទូរទស្សន៍ទាំងយប់ ដោយនិយាយថា ការវាយប្រហារវាជារឿងចាំបាច់ ដើម្បីការពារជនស៊ីវិលនៅអឺរ៉ុបខាងកើត។
ការវាយប្រហារជាដំបូងចេញមកពីលើអាកាស ប៉ុន្តែក្រោយមកកងការពារព្រំដែនអ៊ុយក្រែនបានបញ្ចេញរូបភាពសន្តិសុខកាមេរ៉ាកាលពីថ្ងៃព្រហស្បតិ៍ ខ្សែររថក្រោះ និងរថយន្តយោធាមួយបានឆ្លងចូលទៅក្នុងទឹកដីរដ្ឋាភិបាលអ៊ុយក្រែន ដែលកាន់កាប់ដោយពួកឧទ្ទាមបំបែករដ្ឋក្នុងរដ្ឋ Crimea ។ Oleksii Arestovich ទីប្រឹក្សា Zelensky បាននិយាយថា កងទ័ពរុស្សីបានរំកិលចូលប្រហែល៥គីឡូម៉ែត្រ ទៅក្នុងទឹកដីអ៊ុយក្រែនក្នុងតំបន់ Kharkiv និង Chernihiv និងអាចក្នុងតំបន់ផ្សេងទៀត៕