Times-
នៅពេលដែលវិបត្តិក្នុងអ៊ុយក្រែនបានចាប់ផ្តើមកាលពីចុងឆ្នាំមុន,រដ្ឋាភិបាលប្រធានាធិបតីរុស្សីVladimir Putin បានចេញបញ្ជីរនូវការទាមទារដ៏វែងទៅកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប ដែលចាប់ផ្ត់មគឺការអំពាវនាវឲ្យប្រជាជាតិដកកងទ័ពនិងសព្វាវុធចេញពីអតីតប្រទេសសហភាពសូវៀតដែលមានព្រំប្រទល់ជាប់នឹងសហព័ន្ធរុស្សី។កាលពីថ្ងៃអង្គារ៍ តិចជាង២៤ម៉ោង បន្ទាប់ពីPutinបានបញ្ជាឲ្យឈ្លានពានចូលតំបន់បំបែកខ្លួនក្នុងអ៊ុយក្រែនខាងកើត កងទ័ពសហរដ្ឋអាមេរិកបានបញ្ជូនកំលាំងយោធាទៅកៀកសំយ៉ាបផ្ទះរុស្សី។
លោកប្រធានាធិបតីបានបញ្ជាឲ្យកងទ័ពអាមេរិក,យន្តហោះប្រយុទ្ធនិងនាវាផ្ទុកយន្តហោះទៅកាន់អឺរ៉ុបខាងកើត ដើម្បីធានាឡើងវិញនិងជួយទប់ទល់សម្ព័ន្ធមិត្ត NATOពីការឈ្លានពានបន្ថែមទៀតរបស់រុស្សី។”ខណៈដែលរុស្សីបានប្រុងប្រៀបនូវទង្វើរចុងក្រោយរបស់ខ្លួន យើងក៏បានប្រុងប្រៀបនូវទង្វើរចុងក្រោយរបស់យើងដែរ” Bidenនិយាយនៅក្នុងសេតវិមានកាលពីថ្ងៃអង្គារ៍ “ខ្ញុំបានបញ្ជាឲ្យធ្វើចលនាកងទ័ពអាមេរិកបន្ថែមទៀតនិងសព្វពាវុធដែលមានរួចជាស្រេចនៅអឺរ៉ុបដើម្បីពង្រឹងសម្ព័ន្ធមិត្តបាល់ទិករបស់យើង ,Estonia, Latvia,និងLithuania។
ជាច្រើនខែកន្លងមកហើយ Biden បានទទូចថាលងទ័ពអាមេរិកនឹងមិនប្រយុទ្ធនៅក្នុងអ៊ុយក្រែន ដែលមិនមែនជាសម្ព័ន្ធមិត្តរបស់NATOទេ ប៉ុន្តែលោកបានដាក់ពង្រាយការពារនូវចំនួនកងទ័ព២ដងព័ទ្ធជុំវិញប្រទេសដោយរើរុះទីតាំងបណ្តោះអាសន្ននៃកងកម្លាំងអាមេរិកពីផ្នែកដ៏ទៃទៀតនៃអឺរ៉ុប។” ទាំងអស់នេះជាសកម្មភាពការពាររបស់យើង” Biden បាននិយាយកាលពីថ្ងៃអង្គារ៍ “យើងគ្មានចេតនានឹងប្រយុទ្ធជាមួយរុស្សីទេ យើងចង់បញ្ជូនសារមួយដែលមិនមែនជាកំហុសថាសហរដ្ឋអាមេរិកជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងនឹងការពារទឹកដីNATO សូម្បីតែ១អ៊ិញនិងអនុលោមទៅតាមការប្តេជ្ញាចិត្តរបស់NATO។
កងទ័ពសហរដ្ឋអាមេរិកប្រហែល៦,០០នាក់បានបញ្ជូនរួចជាស្រេចទៅកាន់ អាល្លឺម៉ង់ ប៉ូឡូញនិងរ៉ូមានី។ ក្នុងប៉ូឡូញ កងទ័ពឆ័ត្រយោងអាមេរិក មកពីកងពលលេខ៨២ កំពុងរៀបចំសម្ភារៈយោធាសំរាប់ទទួលជនភៀសខ្លួនជាច្រើនពាននាក់ដែលគេរំពឹងថានឹងរត់ឆ្លងកាត់ប្រទេសពីភាគខាងកើតអ៊ុយក្រែន នៅពេលណាដែលរុស្សីធ្វើការវាយប្រហារជាទ្រង់ទ្រាយធំចូលមកអ៊ុយក្រែន។កងវរសេនាតូចមួយដែលមានឧទ្ធម្ភាគចក្រប្រយុទ្ធចំនួយ២០គ្រឿង និងួន្តហោះប្រយុទ្ធចំនួន២៤គ្រឿងត្រូវបានបញ្ជាឲ្យត្រៀមខ្លួនតាមផ្លូវអាកាស។