Eurasia news-
ការឈ្លានពានទ្រង់ទ្រាយធំទៅក្នុងអ៊ុយក្រែន "នឹងមានន័យថាគឺជាការបញ្ចប់របបរុស្សីបច្ចុប្បន្ន" និងទំនងជាលទ្ធផលដូចនេះ វានឹងធំធេងជាងការប្រថុយប្រថាននៃការដួលរលំនៃវិមាន Romanovs របស់អធិរាជរុស្សីដែលជាច្រកទ្វារ ដែលនាំឲ្យមានសង្រ្គាមលោកលើកទី១ Vladislav Inozemtsev និយាយ។ ប៉ុន្តែ Vladimir Putin មានការប្រុងប្រយ័ត្នខ្លាំងណាស់ ដើម្បីបោះជំហ៊ានទាំង២នោះ ពីព្រោះផលប៉ះពាល់នៃការបាត់បង់ជីវិតជនជាតិរុស្សីនឹងមានការរងគ្រោះ ដែលជាលទ្ធផលមួយ និងភាពឯកោពីសហគមន៍អន្តរជាតិ និងទណ្ឌកម្មដែលទង្វើដូចនេះនឹងមានគ្រោះថ្នាក់ខ្លាំងណាស់។
ខណៈដែល Putin ចង់ភ្ជាប់ Belarus ជាមួយនឹងរុស្សីដែលជាជំហ៊ានមួយនៅក្នុងផែនការ, លោក Inozemtsev បានជំទាស់ថា វានឹងនាំឲ្យសង្គម Belarus ផ្ទុះឡើង ដែលមានទំហំធំ និងច្បាស់លាស់ជាងព្រឹត្តិការណ៍មួយ ដែលកើតឡើងកាលពីខែសីហា ឆ្នាំមុនទៅទៀត។ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ Inozemtsev បានធ្វើការសង្កេតមួយចំនួនច្រើនទៀត អំពីហេតុផលនៅពីក្រោយការដួលរំនៃសហភាពសូវៀត និងទិដ្ឋភាពមួយចំនួនរបស់រុស្សី បើសិនជាគេមិនព្រមបញ្ឈប់នូវមហិច្ឆិតាចង់ធ្វើជាអធិរាជនោះ។
Mikhail Gorbachev បានសាងនូវកំហុស២ធំៗ ដោយលោកបានសន្មតថា "សហភាពសូវៀតគឺជារដ្ឋសាម្មញ្ញដែលមានប្រព័ន្ធស្របច្បាប់មួយ" ការពិតមិនមែនទេ។ ហើយលោកបានត្រូវគេធ្វើឲ្យជឿថាបញ្ហាសញ្ជាតិមិនបានកើតមាននៅក្នុងសហភាពសូវៀតនោះទេ លោកមិនទាំងមានការសង្ស័យថា ទំនាស់អន្តរជនជាតិភាគតិចនឹងអាចកើតមានផងដែរនៅទីនោះ។ បើសិនជាទីក្រុងមូស្គូបានយកចិត្តទុដាក់ពីការតវ៉ាប្រឆាំងនៅខែធ្នូ ឆ្នាំ១៩៨៦នៅ Kazakhstan ហើយធ្វើវិមជ្ឍការអំណាច និងបង្កើតប្រព័ន្ធសហព័ន្ធ ពេលនោះសហភាពសូវៀតប្រហែលជាមិនដួលរំលំទេ តែមិនព្រមធ្វើ៥ឆ្នាំក្រោយមកក៏រលំ។
កាគំរាមកំហែងក្នុងការបំបែករដ្ឋប្រាកដជាមានពិតមែន នៅក្នងសហព័ន្ធរុស្សី ប៉ុន្តែគេមិនត្រូវនិយាយបំផ្លើសទេ។ ការទាមទារជាធម្មតា ដើម្បីទទួលស្គាល់នូវលក្ខ័ណផ្លូវការនៃភាសារជាតិ និងការអនុញ្ញាតិឲ្យមានការណែនាំក្នុងចំណោមពួកគេ, ការអនុញ្ញាតិឲ្យមេដឹកនាំនៃប្រជាពលរដ្ឋឲ្យហៅខ្លួនគេថាជា ប្រធានាធិបតីនិងអ្វីផ្សេងៗទៀត ដូច្នេះវានឹងមិនមានការបំបែករដ្ឋនោះទេ ប៉ុន្តែបើយើងប្រឆាំងជំទាស់នឹងពួកគេការទាមទារបំបែករដ្ឋនឹងអាចរាលដាល៕