BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកប្រាប់ថា "បាវដែលមានសាកសព" នឹងត្រូវវិលទៅរុស្សីវិញបើ Putinឈ្លានពានអ៊ុយក្រែន

ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 11:36  គុន ច័ន្ទរដ្ឋា

photo_2022-02-11_08-23-55 (1) (1)

Mediaite-

អនុរដ្ឋមន្ត្រីក្រសួងការបរទេស Wendy Sherman បានព្រមានថាបាវដាក់សាកសពនឹងត្រូវបញ្ជូនទៅកាន់រុស្សីវិញបើប្រធានាធិបតី Putin ឈ្លានពានអ៊ុយក្រែន។ Shermanក្នុងកិច្ចសម្ភាសន៍ជាមួយ MSNBC  បាននិយាយថា ផលវិបាកវានឹងមិនមែនសំរាប់តែប្រជាពលរដ្ឋអ៊ុយក្រែនទេ ដែលរងគ្រោះនិងវេទនានោះ ប៉ុន្តែសំរាប់សហគមន៍ពិភពលោកទាំងមូល  ពីព្រោះVladimir Putin នឹងនិយាយថា អ្នកអត្តាធិបតេយ្យអាចនឹងចាត់វិធានការណ៍ដែលនឹងគាស់រំលើងគោលការណ៍អន្តរជាតិ ដែលរុស្សីបានចុះហត្ថលេខា ចំពោះអធិបតេយ្យភាពបូរណៈភាពដែនដី ដែលប្រទេសនិមួយៗមានសិទ្ធនឹងជ្រើសរើសសម្ព័ន្ធភាពនយោបាយនិងនយោបាយការបរទេសរបស់គេ។

Sherman បន្តព្រមានទៀតថា "វានឹងមិនមែនតែផលវិបាកខាងសេដ្ឋកិច្ចដែលចាំបាច់សំរាប់រុស្សីតែប៉ុណ្ណោះទេតាមរយៈអ្វីដែលយើងធ្វើ មិនមែនតែសហរដ្ឋអាមេរិក ប៉ុន្តែសម្ព័ន្ធមិត្តដែលមិនធម្មតានៅក្នុងអឺរ៉ុបនិងអាមេរិកនិងប្រទេសទាំងអស់នៅជុំវិញពិភពលោកនឹងមិនត្រឹមតែបង្កើតនូវផលវិបាកសំរាប់រុស្សីនោះទេ តែ Putin គួរយល់ថា បាវដែលដាក់សាកសពនឹងត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅកាន់រុស្សីវិញ"។

Sherman បានទស្សន៍ទាយផងដែរថាសេដ្ឋកិច្ចរបស់រុស្សី នឹងខ្ទេចខ្ទាំទាំងស្រុង បើសិនជារុស្សីឈ្លានពាន ពីព្រោះ Putin មានជំរើសដ៏ពិបាកសោះកក្រោះ ប៉ុន្តែយើងសង្ឃឹមថាគាត់នឹងងាកមករកជំរើសដ៏ត្រឹមត្រូវវិញ។ បច្ចុប្បន្ននេះ ខណៈដែលកងទ័ពរុស្សីប្រហែល១សែននាក់កំពុងឈរជើងនៅក្បែរព្រំប្រទល់រុស្សី-អ៊ុយក្រែននិងប្រហែល៣០,០០០នាក់នៅតាមបណ្តោយព្រំប្រទល់ បែលឡារុស-អ៊ុយក្រែន។

លោកប្រធានាធិបតី Joe- Biden បាននិយាយថាលោកនឹងពិចារណារដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកជនលើរូបលោកប្រធានធាធិបតី Vladimir Putin បើសិនជាលោក Putin បញ្ជាឲ្យកងទ័ណរុស្សីឈ្លានពានអ៊ុយក្រែន ទន្ទឹមគ្នានោះដែរលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបប្រុងប្រៀបរួចជាស្រេចនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។


ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 11:36  គុន ច័ន្ទរដ្ឋា