BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin និយាយថា រុស្សីគ្មានកន្លែងនឹងដកថយទេ លើរឿងអ៊ុយក្រែន

ថ្ងៃពុធ, 22 ខែធ្នូ 2021 09:31  គុន ច័ន្ទរដ្ឋា

2021-12-21t165529z_1_lynxmpehbk0ry_rtroptp_3_russia-defence (1)

CNA-

លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ៍ថា រុស្សីគ្មានកន្លែងនឹងដកថយទេ ក្នុងការប្រឈមនឹងភាពទាល់ច្រកជាមួយសហរដ្ឋអាមេរិកលើបញ្ហាអ៊ុយក្រែន ហើយអាចនឹងត្រូវបង្ខំចិត្តឲ្យឆ្លើយតបដោយស្វិតស្វាញ លុះត្រាតែបស្ចឹមប្រទេសទម្លាក់ចោលនូវ "នយោបាយឈ្លានពានរបស់ខ្លួន" Putin បានថ្លែងទៅកាន់មន្ត្រីយោធា ខណៈដែលរុស្សីបានកៀបសង្កត់ឲ្យ NATO និងអាមេរិកឆ្លើយតបជាបន្ទាន់ទៅនឹងសំណើរដែលខ្លួនបានស្នើរកាលពីសប្តាហ៍មុន នូវសំណើរដែលច្របាច់បញ្ចូលគ្នាពីការធានានូវសន្តិសុខពីក្រុមបស្ចឹមប្រទេស។ 

“អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើគឺស្ថិតនៅមាត់ទ្វារផ្ទះយើង …ហើយពួកគេគួរតែយល់ថាយើងគ្មានកន្លែងដែលត្រូវដកថយនោះទេ តើពួកគេគិតថាយើងនឹងឈរអោបដៃមើលឬយ៉ាងណា?” Putin និយាយ “បើសិនជាបន្ទាត់នៃការឈ្លានពានរបស់សហសេវិកលោកខាងលិចរបស់យើងនៅតែបន្ត, យើងនឹងចាត់វិធានការណ៍ឆ្លើយតបដោយបច្ចេកទេសយោធាយ៉ាងខ្លាំងក្លា និងឈានទៅដល់ជំហ៊ានមួយដែលអមិត្ត”។

2021-12-21t172245z_1_lynxmpehbk0su_rtroptp_3_ukraine-crisis-russia-military

Putin មិនបាននិយាយអំពីប្រភទនៃវិធានការណ៍នោះទេ ប៉ុន្តែឃ្លាប្រយោគរបស់លោកបានឆ្លុះបញ្ចាំងនូវពាក្យសំដីដែលប្រើប្រាស់កាលពីលើកមុនដោយលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Sergei Ryabkov ដែលធ្លាប់បានព្រមានថា រុស្សីនឹងដាក់ពង្រាយឡើងវិញ មីស៊ីលរង្វង់ប្រតិបត្តិការមធ្យមក្នុងទ្វីបអឺរ៉ុបក្នុងការឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានឃើញថា NATO ក៏មានផែនការធ្វើដូចគ្នានេះដែរ។

រុស្សីបានច្រានចោលនូវការចោទប្រកាន់របស់អ៊ុយក្រែន និងអាមេរិកបថា ខ្លួនកំពុងរៀបចំការឈ្លានពានទៅលើអ៊ុយក្រែននៅដើមខែក្រោយ ជាមួយនឹងកម្លាំងទ័ពរាប់សែននាក់ ដែលកំពុងតែស្ថិតនៅតាមព្រំប្រទល់។ រុស្សីបាននិយាយទៀតថា គេត្រូវការនូវអំណះអំណាងពីលោកខាងលិច រួមបញ្ចូលទាំងការសន្យាមួយដែលនឹងមិនធ្វើសកម្មភាព NATO នៅក្នុងអឺរ៉ុបខាងកើត ពីព្រោះសន្តិសុខរបស់ខ្លួនត្រូវបានគំរាមកំហែងដោយការលូតលាស់នៃទំនាក់ទំនងរវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តបស្ចឺមប្រទេស ហើយនិងលទ្ធភាពនៃការដាក់ពង្រាយមីស៊ីលរបស់ NATO ប្រឆាំងនឹងខ្លួននៅក្នុងទឹកដីអ៊ុយក្រែន។ ខណៈដែលមហាអំណាចលោកខាងលិចបានបង្ហាញនូវភាពរឹងមាំរបស់គេក្នុងកាគាំទ្រអ៊ុយក្រែននិង NATO លោកអធិការបតីថ្មី អាល្លឺម៉ង់ម Olaf Schoal ក៏បានសន្ទនាជាមួយលោក Putin តាមទូស័ព្ទផងដែរ៕

2021-12-21t172245z_1_lynxmpehbk0sv_rtroptp_3_ukraine-crisis-russia-military

 


ថ្ងៃពុធ, 22 ខែធ្នូ 2021 09:31  គុន ច័ន្ទរដ្ឋា