BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] មីនប្រឆាំងរថក្រោះកម្រិតខ្ពស់បំផុតរបស់រុស្ស៊ីនៅអ៊ុយក្រែន PTKM-1R

ថ្ងៃចន្ទ, 01 ខែមេសា 2024 15:17  BeeTube News

photo_3_2024-04-01_15-12-09

នៅខែមេសាឆ្នាំ2022 សហគម​​​ន៍ការពារពិភពលោកមាន​ការ​ចាប់​អារម្មណ៍​ពីការបង្ហាញខ្លួនរបស់មីងប្រឆាំងរថក្រោះ ptk1r ចុងក្រោយបង្អស់ និងទំនើបបំផុតរបស់រុស្ស៊ី។ រូបភាពលើបណ្តាញអនឡាញពីកងកម្លាំងអ៊ុយក្រែនបានបង្ហាញពីគ្រាប់បែកវាយប្រហារកម្រិតខ្ពស់ដែលមានសមត្ថភាពវាយប្រហារនៅចំណុចការពារតិចបំផុតរបស់រថក្រោះដូចជាដំបូល និងម៉ាស៊ីនរបស់វា។ នេះ​បើ​យោងតាម Daily Telegraph រុស្ស៊ីបានចាប់ផ្តើមដាក់ពង្រាយមីន ptk 1R ក្នុងឆ្នាំ 2020។ ជាពិសេស កងកម្លាំងអ៊ុយក្រែនក៏ធ្លាប់បានរឹបអូស​​មីន​ទាំងនោះផងដែរ។​​​ នេះផ្តល់ជាការយល់ដឹងបន្ថែមទៀតពីវិធីដែលមីនទាំងនេះត្រូវបានដឹកជញ្ជូន និងរក្សាទុកឡើង។ ដូច្នេះតើអ្វីដែលធ្វើឱ្យមីនប្រភេទនេះមានលក្ខណៈពិសេសខុសប្លែកពីមីនដទៃទៀតដែលនៅរាយប៉ាយលើសមរភូមិ? 

photo_4_2024-04-01_15-12-09

នៅចំនុចស្នូលនៃមុខងាររបស់វា មីន ptk m1r ត្រូវបានប្រតិបត្តិការឡើងតាមគោលការណ៍សាមញ្ញមួយគឺដោយកំណត់ស្វែងរក ដំណើរការ និងបំផ្ទុះ។ មិនដូចគ្រាប់មីនតាមប្រពៃណីផ្សេងទៀតឡើង គ្រាប់មីន ptk m1r អាចដំណើរការបានជាក់លាក់ និងឆ្លាតវៃ។ វាមានប្រព័ន្ធកំណត់រកឃើញពីរស្រទាប់រួមមាន ឧបករណ៍ចាប់សញ្ញាសូរស័ព្ទ និងរញ្ជួយដី។ ឧបករណ៍ទាំងនេះអាចឆ្មាំការពារបាននៅក្នុងប្រវែងកាំ 100 ម៉ែត្រ។ ដោយវានឹងអាចដឹងបាននៅពេលដែលមានការខិតចូលមកនៃយានយន្តតាមរយៈការបន្លឺនៃរំញ័រនៅក្នុងផែនដី និងស្នូរគ្រហឹមនៃគ្រឿងម៉ាស៊ីនរបស់ពួកវា។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មីនប្រភេទនេះមិនប្រតិបត្តិការដោយអន្ទះអន្ទែងនោះទេ។ 

photo_1_2024-04-01_15-12-09

មូលដ្ឋានទិន្នន័យផ្ទៃក្នុងរបស់វា បានរក្សាទិន្នន័យនៃការកត់ចំណាំសូរសំលេង និងរំញ័ររបស់វា។ វាបានពិនិត្យយ៉ាងល្អិតល្អន់លើសូរសញ្ញាទាំងនេះ និងដើរតួជាអ្នកវាយឆ្មក់ដ៏ស្ងប់ស្ងាត់ ដោយចាំតាមស្តាប់សូររំញ័រនៃគ្រឿងម៉ាស៊ីន និងរំញ័រនៅលើដី។ លុះពេលដែលសូរសញ្ញាទាំងនេះត្រូវគ្នាប៉ុណ្ណោះទៅនឹងអត្តសញ្ញាណវត្ថុដែលត្រូវបានកំណត់ ដូចជារថពាសដែកធុនធ្ងន់ ទើបមីន ptkm-1r បញ្ចេញសកម្មភាពឡើង។ នៅពេលដែលគោលដៅត្រូវបានកំណត់ដឹងថាត្រឹមត្រូវ ទើបមីននោះធ្វើការផ្លាស់ប្តូរខ្លួនយ៉ាងខ្លាំង។ ដោយស្រាប់តែដំឡើងខ្លួនទៅជាមានជើងយន្តទំរទប់លំនឹងចំនួន៨ ដូចជាអ្នកចាំវាយឆ្មក់យ៉ាងកំណាច។ ដោយតាម​​ដាន​គោលដៅ​របស់​វា ​បន្ទាប់​មកវាក៏ផ្អៀងខ្លួនក្នុងមុំ 30° ឆ្ពោះទៅរកគោលដៅនោះ។ ចលនាប្រកបដោយការគណនានេះ បានកំណត់នូវដំណាក់កាលបាញ់បង្ហោះគ្រាប់រំសេវ ដែលជាមីស៊ីលតូចដ៏គ្រោះថ្នាក់ហោះឆ្ពោះទៅលើអាកាសដោយល្បឿន៣០ម៉ែត្រក្នុងមួយវិនាទី។

photo_2_2024-04-01_15-12-09



 


ថ្ងៃចន្ទ, 01 ខែមេសា 2024 15:17  BeeTube News