BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Pros Khouch បកស្រាយការពិតនៅពីក្រោយរូបសំរស់

ថ្ងៃពុធ, 09 ខែសីហា 2023 15:04  BeeTube News

Untitled design - 2023-08-09T145251.456 (1)

ការវះកាត់កែសម្ផស្សតែងតែជាប្រធានបទទូទៅសំរាប់ដួងតារានៅក្នុងពិភព Superstar មិនថាជាតារាក្នុងតំបន់អាស៊ី រឺជុំវិញពិភពលោក។ យ៉ាងណាមិញតួសម្តែងប្រុសលំដាប់ Top Grade យើងវិញ Pros Khouch ក៏កំពុងតែក្លាយជាប្រធានបទចំណីមាត់ដែលមជ្ឈដ្ឋានក្នុងរង្វង់សិល្បៈ និងដួងតារាកំពុងចង់ដឹង ពាក់ព័ន្ធនឹងរឿងរ៉ាវវះកាត់កែសម្ផស្សរបស់លោក។

364752715_590554333275989_5400630244215078981_n

សង្កេតឃើញថាមានទស្សនិកជនមួយចំនួនធំកំពុងផ្ទុះការចាប់អារម្មណ៍ឡើងថា តើ Pros Khouch ពិតជាទទួលបានមុខមាត់ស្រស់សង្ហាបែបនេះពីការវះកាត់កែសម្ផស្សត្រង់ចំណុចណាខ្លះ រឺមួយលោកមានផ្ទៃមុខស្រស់សង្ហាបែបនេះពីធម្មជាតិស្ទើរតែទាំងស្រុងហើយ? កាលពីពេលថ្មីៗនេះផងដែរ ក៏មានមតិសារព័ត៌មានមួយចំនួនបានជជីកគគាស់កកាយជុំវិញរឿងរ៉ាវសំរស់របស់លោក តែមិនបានចូលដល់រឿងរ៉ាវស៊ីជំរៅដល់ប្រភពការពិតនោះទេ។ 

364219721_589538103377612_4641738438140739427_n

ដូចនេះ Red Entertainment បានស្វែងរកការពិតបន្ថែមទៀតដោយផ្អែកលើការ Live មួយចេញពីប្រភព Pros Khouch ផ្ទាល់។ Pros Khouch បានអោយដឹងថា មុខមាត់របស់លោកដើមឡើយគឺមិនខុសប្លែកច្រើនពីពេលលោកឥលូវនេះទេ ព្រោះលោកត្រឹមកែតែច្រមុះប៉ុណ្ណោះ។

Screen Shot 2023-08-09 at 2.44.19 PM

លោកបានចាក់ Filler បំពេញចំនុចខ្វះខាតនៅលើផ្ទៃមុខដូចជាត្រឹមត្រង់ច្រមុះ និងចង្កាប៉ុណ្ណោះកាលពីរយៈពេល១០ឆ្នាំមុន។ បន្ទាប់មកកាលពីឆ្នាំមុន លោកក៏បានសំរេចចិត្តទៅពិនិត្យសុខភាពផ្ទៃមុខនៅឯវៀតណាម ដោយលោកជឿថាការចាក់បំពេញ Filler លើផ្ទៃមុខកាលពី១០ឆ្នាំមុននោះ មិនមែនជា Filler សុទ្ធនោះទេ អាចជាស៊ីលីកូល។ 

357414985_1433071780845862_5698155711691836700_n

ដូច្នេះហើយលោកក៏បានអោយគ្រូពេទ្យវៀតណាមយក Filler មិនសុទ្ធនោះចេញពីច្រមុះរបស់លោក និងជំនួសមកវិញដោយការកែកន់ច្រមុះតិចតួច។ Pros Khouch ក៏បានបញ្ជាក់ទៀតថាលោកក៏បានពិគ្រោះជាមួយគ្រូពេទ្យវៀតណាមដើម្បីវះកាត់យកខ្លាញ់ត្របកភ្នែកចេញ និងកែទំរង់មុខផងដែរ ហើយលោកក៏ទទួលបានជោគជ័យ។ 

358547915_802116434630374_5578000789212265949_n

កាលណោះលោកយក Filler មិនសុទ្ធចេញមិនបានអស់នោះទេ ព្រោះលោកមិនអាចវះកាត់ផ្ទួនៗគ្នាទាំងស្រុងនោះទេ ដូច្នេះទើបលោកត្រូវរង់ចាំរយៈពេល១០ខែដើម្បីវិលត្រលប់មកវៀតណាមម្តងទៀតដើម្បីវះកាត់យក Filler មិនសុទ្ធដែលសេសសល់នៅលើផ្ទៃមុខចេញអោយអស់ ជាពិសេសត្រង់បរិវេនផ្នែកចង្កា។ នេះគឺជាដំណាក់កាលក្នុងការវះកាត់របស់ Pros Khouch ហើយ តើទស្សនិកជនយល់ឃើញថា Pros Khouch ពិតជាទទួលបានសំរស់ធម្មជាតិច្រើនជាង រឺមួយយ៉ាងណា?

357472041_1433071807512526_2500348153804398615_n


 

 


ថ្ងៃពុធ, 09 ខែសីហា 2023 15:04  BeeTube News