BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Producer Rapper Cambodia Juvie ទម្លាក់ Teaser បទថ្មីប្រម៉ូតផេក

ថ្ងៃព្រហស្បតិ៍, 18 ខែឧសភា 2023 14:50  BeeTube News

Untitled design (8) (1)

កាលពីយប់ថ្ងៃទី១៧ ខែឧសភាកន្លងទៅនេះ សមាជិកក្រុម Polarix លោក Juvie Lin ដែលជា Producer មួយរូបរបស់កម្មវិធី The Rapper Cambodia បានធ្វើការបង្ហោះឡើងនូវវិដេអូ Teaser បទចម្រៀងថ្មីមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលទើបតែបានបង្កើតឡើងកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។

345603789_253971487135956_7681974428171318304_n

គួរបញ្ជាក់ផងដែរថានេះគឺជាទំព័រហ្វេសប៊ុកផ្លូវការដំបូងរបស់លោក Juvie Lin ផ្ទាល់មានឈ្មោះថា Juvie ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅេនះ ដោយលោក Juvie Lin បានរៀបរាប់អោយដឹងឡើងនៅទំព័រហ្វេសប៊ុកថ្មីរបស់លោកថា «ទើបតែដឹងខ្លួនថាអត់មានផេកនឹងគេដែរ ទាល់តែ Norith បង្កើតផេកហើយ Anyway I got something really exciting to share with y'all. An honest project that I want to show you guys about me. Been working on this for a very long time.Stay tuned...Welcome to Juvie Verse»។ 

345464177_182308201007078_5275482421185656168_n

ម្ល៉ោះហើយទើបកាលពីយប់ម្សិលមិញនេះ លោក Juvie Lin ក៏បានចែករំលែក Teaser បទចម្រៀងថ្មីរបស់លោក ដោយបានសរសេររៀបរាប់បញ្ជាក់ឡើងថា«ចង់ឱ្យតែឆាប់ៗចេញទេ តែអត់ទាន់ដល់ពេល ចាំបន្ដិចទៀតបានស្ដាប់ full ហើយ #Juvie #JuvieVerse»។

345057529_1685463418582870_1833769443508536885_n

គួរកត់សម្គាល់ថាកន្លងមកបទចម្រៀងមុនៗរបស់លោក រួមជាមួយនឹងលោក Norith គឺត្រូវបានទំលាក់ឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមចម្រៀង Polarix ផ្ទាល់។ ចំណែកកាលពីពេលថ្មីៗនេះ លោក Juvie Lin ក្រៅពីការងារផលិតបទចម្រៀង លោកក៏មមាញឹកក្នុងការងារជា Producer ត្រៀមរៀបចំកម្មវិធី​​​ The Rapper Cambodia ចូលរួមសម្តែងការប្រគំតន្រ្តីនានា និងការ Cover បទចម្រៀងមួយចំនួនផងដែរ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទចម្រៀងថ្មីៗរបស់លោក Juvie Lin ក៏ដូចជាក្រុម Polarix កន្លងមកនេះ?

344898717_603077805104439_2789538946721994910_n


 

 


 


ថ្ងៃព្រហស្បតិ៍, 18 ខែឧសភា 2023 14:50  BeeTube News