មន្ត្រីនាយកដ្ឋានអាកាសធាតុពីរនាក់បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ភ្លៀងមូសុងទាបបំផុតក្នុងរយៈពេលប្រាំបីឆ្នាំ ជាមួយនឹងគំរូអាកាសធាតុ El Niño ដែលជាប្រភេទអាកាសធាតុបង្កអោយមានការកើនឡើងកម្តៅខុសធម្មតានៅលើផ្ទៃទឹក នឹងអាចបានមើលឃើញថានឹងកើតឡើងនៅក្នុងអំឡុងពេលភ្លៀងធ្លាក់ខែកញ្ញា ដែលកំពុងតែស្ថិតក្នុងដំណើរឆ្ពោះទៅរកភាពស្ងួតហែងបំផុតក្នុងរយៈពេលជាងមួយសតវត្ស។
-
ឥណ្ឌាទទួលរងភ្លៀងមូសុងទាប
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៨ ខែសីហាបានអោយដឹងថា មន្ត្រីនាយកដ្ឋានអាកាសធាតុពីរនាក់បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ភ្លៀងមូសុងទាបបំផុតក្នុងរយៈពេលប្រាំបីឆ្នាំ ជាមួយនឹងគំរូអាកាសធាតុ El Niño ដែលជាប្រភេទអាកាសធាតុបង្កអោយមានការកើនឡើងកម្តៅខុសធម្មតានៅលើផ្ទៃទឹក នឹងអាចបានមើលឃើញថានឹងកើតឡើងនៅក្នុងអំឡុងពេលភ្លៀងធ្លាក់ខែកញ្ញា ដែលកំពុងតែស្ថិតក្នុងដំណើរឆ្ពោះទៅរកភាពស្ងួតហែងបំផុតក្នុងរយៈពេលជាងមួយសតវត្ស។
ភ្លៀងមូសុងមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចប្រមាណជា 3 ពាន់ពាន់លានដុល្លារបស់ប្រទេសឥណ្ឌា ដោយបានផ្តល់ទឹកភ្លៀងជិត 70% ដែលប្រទេសត្រូវការសំរាប់ផ្គត់ផ្គង់ដល់ដំណាំ និងបំពេញអាងស្តុកទឹក។
ឱនភាពទឹកភ្លៀងនៅរដូវក្តៅអាចធ្វើឱ្យដំណាំសំខាន់ៗដូចជាស្រូវសាឡី អង្ករ និងបន្លែឡើងថ្លៃ និងតម្លើងអតិផរណាអាហារទាំងមូល ជាក់ស្តែងបានកើនឡើងក្នុងខែកក្កដាដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០២០មក។
-
អ៊ុយក្រែនប្រជែងក្នុងសមរភូមិ Prigozhin បន្សល់
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៦ ខែសីហាបានអោយដឹងថា នៅក្នុងសមរភូមិកងកម្លាំងអ៊ុយក្រែននៅតែតស៊ូជាមួយនឹងលទ្ធផលដែលបន្សល់ទុកពីលោក Prigozhin។ លោក Prigozhin បានដឹកនាំការប្រយុទ្ធដ៏ឃោរឃៅនៅក្នុងតំបន់ Bakhmut ចាប់ពីរដូវរងាដល់និទាឃរដូវ ដោយពឹងផ្អែកលើការជ្រើសរើសអ្នកទោសក្នុងពន្ធនាគារដោយឥតគិតថ្លៃ ដើម្បីជំរុញកងកម្លាំងជួរមុខដែលបាត់បង់យ៉ាងធ្ងន់ធ្ងររបស់រុស្ស៊ីអោយកើនឡើងវិញយ៉ាងឆាប់រហ័ស។ សមរភូមិដែលជាការបង្ហូរឈាមដ៏បំផុតមួយនៃសង្រ្គាមបានបំផ្លាញទាហានអ៊ុយក្រែនដែលបានទទួលការបណ្តុះបណ្តាលជាច្រើននៅមុនពេលចាប់ផ្តើមប្រតិបត្តិការវាយបក ខណៈដែលរុស្ស៊ីបានបាត់បង់ទាហានដែលខ្លួនចាត់ទុកថាអាចចំណាយបានជាច្រើន។
លោក Dara Massicot អ្នកស្រាវជ្រាវគោលនយោបាយជាន់ខ្ពស់នៅក្រុមហ៊ុន Rand Corp. បាននិយាយពីលោក Prigozhin ថា នៅក្នុងខណៈពេលដែលរុស្ស៊ីងាយរងគ្រោះបំផុត លោកបានផ្តល់កម្លាំងបម្រុងដ៏សំខាន់មួយដើម្បីប៉ះប៉ូវពេលវេលាសម្រាប់ពួកគេ។
កងកម្លាំងរបស់លោក Prigozhin នៅទីបំផុតអាចបំផ្លិចបំផ្លាញបានតំបន់ Bakhmut ។ ហើយការចូលរួមចំណែករបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរុស្ស៊ីនៅគ្រាដ៏សំខាន់មួយ គួបផ្សំនឹងការលើកឡើងតាមរយៈវិដេអូចែករំលែកជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានធ្វើអោយលោកកាន់តែមានអំណួត។
លោក Massicot បាននិយាយថា "លោក Prigozhin នឹងបានធ្វើអោយអ្នកជឿថាពួកគេគឺជារបស់តែមួយគត់ដែលជួយសង្គ្រោះយោធារុស្ស៊ី។ តាមការពិត ពួកគេគ្រាន់តែបាននៅទីតាំងជួរមុខប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចធ្វើអ្វីដែលពួកគេបានធ្វើនោះទេដោយគ្មានក្រសួងការពារជាតិរុស្ស៊ីនោះទេ"។
-
ការធ្លាក់ចុះទីផ្សារចិន
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៧ ខែសីហាបានអោយដឹងថា ការកើនឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងផ្តល់ផលប៉ះពាល់ទ្វេដងដល់ទីផ្សារដែលកំពុងរីកចម្រើន។ វិនិយោគិនបានរំពឹងថាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍រាប់ចាប់ពីប្រទេសប្រេស៊ីលទៅដល់ប្រទេសថៃនឹងមានក្តីសង្ឃឹមក្នុងឆ្នាំនេះ ខណៈដែលអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ប្រាក់ដុល្លាបានធ្លាក់ចុះ ហើយតម្រូវការរបស់ចិនបានស្ទុះងើបឡើងវិញបន្ទាប់ពីរយៈពេលបីឆ្នាំនៃការបិទខ្ទប់ដែលបង្កដោយជំងឺរាតត្បាត។
ការងើបឡើងវិញនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនបានរលត់ទៅ ខណៈពេលដែលមានការសង្ស័យលើការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការសង្គ្រោះសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងការបារម្ភលើជំហានបន្ទាប់របស់ធនាគារកណ្តាលអាមេរិកដែលនៅតែកំពុងប្រយុទ្ធជាមួយនឹងបញ្ហាអតិផរណា។ សកម្មភាពតម្លៃនៃភាគហ៊ុនបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងភាគហ៊ុនរបស់ចិន បន្ទាប់ពីវិធានការរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទីផ្សារអោយមានភាពរឹងមាំឡើងវិញ រួមទាំងការកាត់បន្ថយពន្ធលើការជួញដូរភាគហ៊ុននៅតែបានបរាជ័យក្នុងការធ្វើអោយងើបឡើងវិញ។