ស្ថិតក្រោមកិច្ចសន្យានៅ Bayern Munich រហូតដល់ឆ្នាំ2023 ប៉ុន្តែកីឡាករសញ្ជាតិអាល្លឺម៉ង់ មិនទាន់ព្រមព្រៀងចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីនៅឡើយទេ ។
ខណៈដែល មានខ្លឹបយក្សចំនួនពីរកំពុងតែចាប់អារម្មណ៍ជាខ្លាំងចំពោះកីឡាកររូបនេះគឺក្លឹប Liverpool និង Manchester City ដែលត្រូវបានផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូរកីឡាករ Kingsley Coman មកកាន់ទឹកដីអង់គ្លេស។
ដោយសារតែកីឡាករវ័យ២៥ឆ្នាំរូបនេះ មានក្ដីសុបិន្ដចង់មកលេងនៅលើទឹកដីអង់គ្លេស ដែលជាលីក (League )កំពូលមួយ ហើយជាបទពិសោធថ្មីសំរាប់រូបគេ។
ទាក់ទិនជាមួយរឿងនេះផងដែរ តាមប្រភពសារព័ត៌មានបរទេសបានអោយដឹងថា៖ កីឡាករ Kingsley Coman បានបដិសេធក្នុងការចុះកិច្ចសន្យាថ្មី ជាមួយក្លឹប Bayern Munich ព្រោះតែរូបគេមានបំណងផ្លាស់ប្ដូរមកកាន់លីកកំពូលរបស់អង់គ្លេស គឺ Premier League ។
សូមបញ្ជាក់ថា កីឡាករ Kingsley Coman វ័យ ២៥ឆ្នាំរូបនេះ សញ្ជាតិបារាំង កើតនៅថ្ងៃទី ១៣ មិថុនា ឆ្នាំ ១៩៩៦ លេងខ្សែបំរើស្លាបអោយក្រុម បាយ័នម៉ូនីក (Bayern Munich) លីកកំពូលរបស់អាល្លឺម៉ង់ ហើយបានបង្ហាញខ្លួនក្នុងយក្រុម បាយ័នម៉ូនីក (Bayern Munich) លីកកំពូលរបស់អាល្លឺម៉ង់ចំនួន 203ប្រកួត តែស៊ុតបញ្ចូលទីត្រឹមតែ 41គ្រាប់ប៉ុណ្ណោះ៕
អត្ថបទ និង រូបភាពដោយ កណ្តាប់ដៃដែក