កាលពីថ្ងៃទី១៤ ខែកុម្ភៈក្នុងឳកាសទិវាបុណ្យនៃក្តីស្រលាញ់កន្លងទៅនេះ កំពូលតារាចម្រៀងឪពុកនិងកូនទាំងពីររូបលោកព្រាបសុវត្ថិ និងកូនប្រុសច្បងរបស់លោកលោកសុវត្ថិមុនីវណ្ណបានបង្ហាញខ្លួនរួមគ្នាសាជាថ្មីនៅលើឆាកតន្រ្តី Ganzberg Premium Concert នៅឯក្រុងតាខ្មៅដែលរៀបចំឡើងដោយផលិតកម្មតន្រ្តី GalaxyNavatra ផ្ទាល់។ កត់សម្គាល់ផងដែរថានៅក្នុងការសម្តែងរួមគ្នារបស់អ្នកទាំងពីរលើកនេះខុសប្លែកពីការសម្តែងរួមគ្នាមុនៗ ដោយជាចង្វាក់ភ្លេងបុរាណខ្មែរតែម្តងហើយយ៉ាងញាក់រន្ថើនកក្រើកឆាកដោយមានចំណងជើងថា«មាន់ស្រែបន្លែស្រស់» ហើយបានធ្វើអោយអ្នកគាំទ្រនៃក្រុងតាខ្មៅរាំលេងសប្បាយទៅតាមបរិយាកាសយ៉ាងសប្បាយរីករាយ។
គួររំលឹកផងដែរថាបើក្រលេកទៅមើលការរួមសម្តែងរួមគ្នានៅលើឆាករបស់ពួកគេទាំងពីរមុនៗគឺដូចជានៅក្នុងការប្រគំតន្រ្តី Vattanac Countdown Party 2022កន្លងមកលោកព្រាបសុវត្ថិ និងលោកសុវត្ថិមុនីវណ្ណបានសម្តែងការប្រគំតន្រ្តីនូវបទចម្រៀងចំនួន២បទរួមគ្នាដែលសាងទស្សនីយភាពយ៉ាងអស្ចារ្យត្រូវបានចែករំលែកបន្តគ្នាជាច្រើននៅលើបណ្តាញសង្គម TikTok។ បទចម្រៀងទាំងពីរបទនោះគឺជាបទចាស់ៗរបស់លោកព្រាបសុវត្ថិមានចំណងជើងថា«SexyLady» និង«គូស្នេហ៍គូចម្រៀងច្រៀងបាត់គូ»។ តើទស្សនិកជនពេញចិត្តការសម្តែងរបស់កំពូលតារាចម្រៀងឪពុកនិងកូនប្រុសដ៏ស្រស់សង្ហារបស់លោកដែររឺទេ? Let me know in your comment below!