CNA,Singapore-
បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រី Prayut Chan-O-Cha មិនទាន់ដល់ដែនកំណត់ដែលមានរយៈពេល៨ឆ្នាំក្នុងរដ្ឋធម្មនុញ្ញក្នុងការកាន់តំណែងក្នុងការិយាល័យ លោកអាចវិលត្រឡប់ភ្លាមទៅធ្វើការវិញ។ Prayut អាចរស់រានមានជីវិតនយោបាយ ពីការប្រកួតប្រជែងនៃក្រុមប្រឆាំងប៉ុន្តែរឿងរ៉ាវទាំងឡាយវាមិនទាន់មានក្តីសប្បាយនិងសង្ឃឹមព្រោះបច្ចុប្បន្នលោកជាមេដឹកនាំដែលបន្តនៅក្នុងការិយាល័យដោយមិនមានការបោះឆ្នោតត្រឹមត្រូវ។ តុលាការបានសម្រេចថាតំណែងស្របច្បាប់របស់លោកបានចាប់ផ្តើមពីថ្ងៃទី៦ខែមេសា ឆ្នាំ២០១៧ ដែលមានន័យថាលោកអាចបន្តតំណែងរហូតដល់២០២៥។
ការបោះឆ្នោតជាទូទៅនឹងប្រព្រឹត្តិទៅក្នុងខែឧសភាឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយមានការរង់ចាំមើលថាលោក Prayut នឹងរំលាយសភានឹងប្រកាសឲ្យមានការរៀបចំបោះឆ្នោតជាទូទៅមួយយ៉ាងឆាប់បន្ទាប់ពីធ្វើជាផ្ចាស់ផ្ទះឲ្យមានការប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC)នៅក្នុងទីក្រុងបាងកកនៅក្នុងខែវិច្ឆិការ។ ដូច្នេះវានឹងធ្វើឲ្យរដ្ឋមន្ត្រីរបស់លោកដែលជាអ្នកនយោបាយដែលមិនសូវមានតម្លៃនឹងមានផលចំណេញនៅក្នុងតំណែងបច្ចុប្បន្ននៃការធ្វើយុទ្ធនាការឃោសនា។ ទំនុកចិត្តរបស់ខ្លួនឯងក្នុងនាមជាបុរសខ្លាំងបានធ្វើឲ្យមានការភ័ន្តច្រឡំបានបែកខ្ចាយនៅពេលដែលលោកបានព្យួរតំណែងកាលពីថ្ងៃទី២៤ខែសីហា។
ឥឡូវនេះសក្តានុពលជានាយករដ្ឋមន្ត្រីរបស់លោកអាចនឹងបន្តទៅដល់ឆ្នាំ២០២៥ខែមេសា វាជារឿងដែលមិនសូវឆ្លាតវាងវៃចំពោះគណបក្ស Palang Pracharat ដើម្បីតែងតាំងលោក Prayut ឡើងវិញជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយសំរាប់នាយករដ្ឋមន្ត្រីអាណត្តិក្រោយទៀត។ គណបក្ស Palang Pracharat ត្រូវការបង្ហាញអ្នកគាំទ្ររបស់ខ្លួនពីដំបូងទីថាអ្នកណាដែលនឹងត្រូវបន្តវេនពីលោកបន្ទាប់ពីលោកបានដល់កំណត់៨ឆ្នាំតាមរដ្ឋធម្មនុញ្ញ។ គណបក្សនិមួយៗនឹងត្រូវបានអនុញ្ញាតិឲ្យដាក់បេក្ខជនចំនួន៣រូបក្នុងការប្រជែងជាបេក្ខភាពនាយករដ្ឋមន្ត្រី។
នៅក្នុងអវត្តមាន៥សប្តាហ៍របស់ Prayut “ បងធំ” ដែលជាឧបនាយករដ្ឋមន្ត្រីទី១ Praxiteles Wongsuwan បានចូលមកកាន់តំណែងជា នាយករដ្ឋមន្ត្រីស្តីទី ។រឿងដែលគួរឲ្យភ្ញាក់ផ្អើល អតីតមេបញ្ជាការកងទ័ពដែលមានអាយុ៧៧ឆ្នាំ ដែលជាប្រធានគណបក្ស Palang Pracharat ហាក់ដូចជាមានការលូតលាស់យ៉ាងឆាប់រហ័សក្នុងការងារ លោកអាចដើរបានដោយមីនមានការជួយទប់ពីអង្គរក្សក្នុងការធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅតាមខេត្ត។ Prayut បានបង្ហាញថាលោកនឹងបំរើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត ទោះបីជាលោកមានវ័យជ្រេបន្តិចហើយ លោកមានទំនាក់ទំនងល្អជាមួយអ្នកកសារព័ត៌មាននិងប្រព័ន្ធផ្ស័ព្វផ្សាយ ដែលហាក់ដូចជាមានឆន្ទៈក្នុងការឆ្លើយឆ្លងគ្នា។