Thet hailer-
បន្ទាប់ពីមានការប្រយុទ្ធពុះកញ្ជ្រោលឡើងរវាងជនជាតិភាគតិចការ៉ែននិងយោធាមីយ៉ាន់ម៉ា ប្រជាពលរដ្ឋនៅនឹងកន្លែងបានក្លាយទៅជាជនភៀសខ្លួនដោយរត់ឆ្លងកាត់ព្រំប្រទល់ចូលទៅក្នុងស្រុក Mao sot នៃខេត្ត Tak ,នាយករដ្ឋមន្ត្រី Prayur Chan-O-Cha បានអះអាងថានឹងផ្តល់ជំនួយនិងយកចិត្តទុកដាក់ចំពោះជនភៀសខ្លួនគ្រប់រូប។ កាយវិការសប្បុរសធម៌បានស្នើរផ្តល់ពីម្សិលមិញក្នុងនាមជានាយករដ្ឋមន្ត្រីបានបញ្ជាអាជ្ញាធរនៅនឹងកន្លែងដើម្បីផ្តល់របបស្បៀងអាហារនិងការព្យារបាលវេជ្ជសាស្ត្រទៅដល់ជនភៀសខ្លួន។
ប៉ុន្តែនាយករដ្ឋមន្ត្រីបានព្រមានថា ជនភៀសខ្លួននឹងត្រូវបញ្ជូនត្រឡប់ទៅមីយ៉ាន់ម៉ាវិញនៅពេលដែលការប្រយុទ្ធបានធូស្រាល, គ្មានមជ្ឍមណ្ឌលថ្មីនឹងត្រូវបានបង្កើតសំរាប់ជនភៀសខ្លួនជាង ៩០,០០០នាក់ ដែលបានរត់រដ្ឋការ៉ែនជាមួយនឹងយោធាដែលបានទម្លាប់គ្រាប់បែកដែលឆ្លងកាត់ព្រំប្រទល់ឬក៏ឆ្លងកាត់បន្ថែមទៀតក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ការប្រកាសនេះបានលេចចេញមកក្នុងខណៈដែល អង្គការមិត្តគ្មានព្រំប្រទល់(Friends without border )បានអំពាវនាវដល់រដ្ឋាភិបាលថៃឲ្យធ្វើការជាមួយក្រុមមនុស្សធម៌និងសកម្មជននៅនឹងកន្លែងដើម្បីផ្តល់ជំរកឲ្យជនភៀសខ្លួនទាំងនេះ។
ពួកគេបានជំរុញឲ្យរដ្ឋាភិបាលថៃប្រកាន់ជំហរប្រឆាំងទៅនឹងអំពើហឹង្សាររបស់យោធាផ្តាច់ការ ដែលប្រឆាំងទៅនឹងប្រជាពលរដ្ឋខ្លួនឯងនិងទំលាក់ចោលការគាំទ្រទាំងអស់ចំពោះក្រុមយោធាផ្តាច់ការភូមា។ ការប្រយុទ្ធបានរីកធំឡើងកាលពី ១០ថ្ងៃមុនរវាងពួកសហព័ន្ធជាតិការ៉ែននិងពួកយោធាកងកម្លាំងដែលការពារព្រំប្រទល់ការ៉េន តទល់ជាមួយពួកយោធាដែលបានទម្លាក់គ្រាប់បែកកាលពីយប់ថ្ងៃព្រហស្បត៍និងការប៉ះទង្គិចគ្នាជាច្រើនបានកើតឡើងនៅជិតព្រំប្រទល់មីយ៉ាន់ម៉ាថៃ ដែលជាទីក្រុងស្ថិតនៅជាប់នឹងព្រំប្រទល់ដែលរងនូវការផ្លោងដោយកាំភ្លើងត្បាល់។
នាយករដ្ឋមន្ត្រី Prayut បាននិយាយថាលោកនឹងចេញនូវការព្រមានចពោះភាគីទាំងសងខាងដែលពាក់ព័ន្ធទោនឹងការប្រយុទ្ធរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យមានការទម្លាក់គ្រាប់បែកនិងអំពើហឹង្សាហៀរចូលទៅក្នុងទឹកដីឆ្លងកាត់ព្រំប្រទល់ដែលធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋថៃ ។ លោកបានធានាថាការជំលៀសប្រជាពលរដ្ឋនៅខាងដែនថៃនៃព្រំប្រទល់មិនមានការចាំបាច់នោះទេ ដោយអាជ្ញាធរថៃនៅនឹងកន្លែងបានធ្វើការយាមល្បាតយ៉ាងតឹងរ៉ឺង។