កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅនេះ តារារ៉េបជើងចាស់បំបែកសម័យកាលលោកពូឃ្លាំងបានធ្វើការទំលាក់បទចម្រៀងសំរាប់ព្រឹត្តិការណ៍ Sea Games មួយរួមគ្នាជាមួយនឹងតារាចម្រៀងជួរមុខអ្នកនាងមាសសុខសោភា តាមរយៈបទមួយដែលមានចំណងជើងថា«ផ្ទះតូចបេះដូងធំ»។ កាលពីពេលមុននេះបន្តិចលោកពូឃ្លាំងបានប្រាប់អោយដឹងថាបទចម្រៀងមួយនេះដែរនឹងត្រូវលើកទៅសម្តែងជា Show ពិសេសនៅក្នុងការបើកកម្មវិធីប្រកួតកីឡា Sea Games នៅថ្ងៃទី៥ ខែឧសភានេះផងដែរ។ ដោយឡែកទើបបទចម្រៀងនេះក៏ត្រូវបានទំលាក់នៅក្នុងថ្ងៃជាមួយគ្នានេះយ៉ាងកក្រើក។
លោកពូឃ្លាំងបានរៀបរាប់អោយដឹងទៀតសំរាប់ការសម្តែងពិសេសនៅក្នុងថ្ងៃទី៥នេះផងដែរ លោកមានអារម្មណ៍សោកស្តាយជាខ្លាំងដែលត្រូវកាត់បន្ថយចំនួនអ្នកចូលរួមសម្តែង ប៉ុន្តែលោកនឹងខិតខំព្យាយាមបត់បែនទៅតាមស្ថានភាពជាក់ស្តែង។ យោងតាមការបង្ហោះនៅថ្ងៃទី៤ ខែឧសភាមុននេះបន្តិច តួសម្តែងដែលលោកពូឃ្លាំងបានសំដៅដល់នោះគឺជាកីឡាករគុនខ្មែរប្រមាណ២០នាក់ដែលលោកបានប្រកាសជ្រើសរើស។ កាលពីពេលថ្មីៗនេះផងដែរ លោកពូឃ្លាំងក៏បានចែករំលែកពីក្បាច់រាំនៃបទ«ផ្ទះតូចបេះដូងធំ»មកកាន់ទស្សនិកជនផងដែរ និងបានត្រៀមខ្លួនហាត់សមជាច្រើនដើម្បីសម្រិតសម្រាំងនូវភាពអស្ចារ្យសំរាប់ថ្ងៃនៃកម្មវិធី។
គួររំលឹកផងដែរតារារ៉េបបំបែកយុគសម័យកាលរូបនេះ ទើបតែបានចែករំលែកចំណាប់អារម្មណ៍ទៅលើការងារសិល្បៈផ្ទាល់ខ្លួនរបស់លោកនោះទេ ដោយលោកបានរៀបរាប់ទៅកាន់លោកជីដេវីតថា«ពិតជាសប្បាយចិត្តដែលមានប្អូនម្នាក់ និយាយប្រាប់ថាដោយសារតែបទ “មន្តស្នេហ៍ទឹកអប់ Revalon Charlie” បានធ្វេីអោយគេចេះ Rap ដល់រាល់ថ្ងៃ ហេីយឈរ Rap យ៉ាងឡូយជាងម្ចាស់ដេីមអោយស្តាប់ទៀត ខ្លាចមិនជឿ ទោះបទនេះចេញរំលង 15 ឆ្នាំទៅហេីយ G-Devith» បន្ទាប់មកលោកជីដេវីតក៏ចូលមកខមមែនតបវិញថា«អរគុណ ពូ ជូនពរពូជោគជ័យជំហានថ្មី»។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរ?