BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាចម្រៀង Pop ប្រចាំកម្ពុជា ទេពបូព្រឹក្ស បញ្ចេញ Teaser បទថ្មី «One more» ដែលនឹងចេញផ្សាយនៅថ្ងៃអាទិត្យនេះ

ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 10:36  BeeTube News

ក្រោយពីមានការប្រកាសធ្វើកម្មវិធីជួបជុំជាមួយបណ្តាអ្នកគាំទ្រ និងការប្រគុំតន្រ្តីលើកទី១ខ្នាតធំនៅផ្សារទំនើបអ៊ីអនសែនសុខ កញ្ញាទេពបូព្រឹក្សបានពាំនាំមកជាមួយដំណឹងពិសេសថ្មីមួយទៀតអំពីការចេញផ្សាយនូវបទចំរៀងថ្មីនៅក្នុងអាល់ប៊ុម​​​ Top of Lady ក្នុងពេលឆាប់ៗនេះ។ កញ្ញាទេពបូព្រឹក្សបានបង្ហាញនូវ Teaser ចំនួនពីរសំរាប់មុនពេលចេញផ្សាយបទចំរៀងនេះជាផ្លូវការ។ ផ្តើមចេញពី Teaser X ដែលមានផ្ទាំង Poster រចនាឡើងហាក់ដូចជាមានលក្ខណៈ Sci-fi និង Dope មែនទែននៅក្នុងមជ្ឃមណ្ឌលកំសាន្តមួយរួមជាមួយនឹង Script Line​​​ ថា I don’t need a boy, I need one more និងរំលេចចំណងជើងបទចំរៀងថា One More។ 

298283931_608538490635951_80681284890248683_n

ចំនែកនៅលើ Teaser Y វិញ ដែលជា Clip Video Teaser រយៈពេល១៧វិនាទី បានបញ្ចេញច្រើនជាងមុនបន្តិចអាចអោយយើងដឹងបានថាបទភ្លេងនៃចម្រៀងលើកនេះរបស់កញ្ញាទេពបូព្រឹក្សគឺជាចង្វាក់ Pop។ កញ្ញាទេពបូព្រឹក្សក៏បានបញ្ជាក់ផងដែរថាMVបទចំរៀង One More នេះនឹងធ្វើការចាក់ផ្សាយពេញជូនមុនសំរាប់អ្នកគាំទ្ររបស់នាងដែលអញ្ជើញចូលរួមនៅក្នុង Tep Boprek Fan Meeting Party និងការប្រគុំតន្រ្តីលើកទី១ នៅក្នុងថ្ងៃទី១៤ ខែសីហា ខាងមុខនេះ។ 

maxresdefault (22)

បន្ថែមទៅលើនេះកញ្ញាទេពបូព្រឹក្សក៏បានបញ្ចេញតារាងបទចំរៀងសំរាប់យកទៅសម្តែងក្នុងកម្មវិធីនេាះផងដែរ ដែលនៅក្នុងនេាះរួមមានបទវីរនារី My សង្សា Hello Fox, Make it twerk, Trap Queen, Turn it up, BAB និងបទផ្សេងៗទៀត។ មិនតែប៉ុណ្ណោះក៏មានការសម្តែងពិសេសដូចជាបទ OneMore និង Devil ព្រមទាំងមានការចូលរួមរួមសម្តែងពីសិល្បករពិសេសម្នាក់ទៀតដែលនៅមិនទាន់ដឹងច្បាស់ថាជានរណា។ ចុះទស្សនិកជនគិតថាជាសិល្បកររូបណាទៅ? Let Me know in the comment Below!


ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 10:36  BeeTube News