កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ ព្រឹត្តិការណ៍នៃការប្រគំតន្រ្តី FFF ASEAN PARTY ដ៏អស្ចារ្យបានពាំនាំយកនូវបទពិសោធន៍ថ្មីមួួយមកកាន់អ្នកនិយមស្តាប់តន្រ្តីនៅកម្ពុជា។ ដោយមានតន្រ្តីចំរុះជាតិសាសន៍ចំនួន៥បានសាងបរិយាកាសកាន់តែប្លែកមួយធ្វើអោយការប្រគំតន្រ្តីនេះសំរេចបានថាពិតជាដំណើរការនិងទទួលបានភាពជោគជ័យ។ ជាក់ស្តែងកត់សម្គាល់ឃើញថាតាមរយៈការប្រគំតន្រ្តីនេះផងដែរបានធ្វើអោយទស្សនិកជនកាន់តែស្គាល់សិល្បករបរទេសរបស់យើងកាន់តែច្រើនឡើង និងមានចំណាប់អារម្មណ៍ចង់អោយមានការសហការរវាងសិល្បករកម្ពុជា និងសិល្បករអន្តរជាតិយ៉ាងទូលំទូលាយថែមទៀតផង។ យ៉ាងណាមិញផងដែរជាឧទាហរណ៍លោក POKMINDSET និងលោក Jarvisក៏ជាសិល្បករអន្តរជាតិដែលអញ្ជើញមកពីប្រទេសថៃ និងបានចូលរួមនៅក្នុងការប្រគំតន្រ្តី Sponsor ឡើងដោយក្រុមហ៊ុនភេសជ្ជៈStingនេះ។ សង្កេតឃើញថាពួកលោកបានធ្វើអោយផ្ទុះចំណាប់អារម្មណ៍ទស្សនិកជាខ្លាំងតាមរយៈការសម្តែងបទចម្រៀងដ៏ល្បីៗរបស់ពួកគេមួយចំនួន។ ជាក់ស្តែងទស្សនិកជនមានក្តីរំភើបមែនទែនបន្ទាប់ពីបានទស្សនាការសម្តែងបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្លាមួយរបស់លោក POKMINDSET នូវបទ“Kom Tam” ដែលជាការសម្តែងបទដ៏កន្រ្តាក់អារម្មណ៍មួយរបស់លោកយ៉ាងកក្រើកនៅលើឆាកតន្រ្តីកម្ពុជាជាលើកដំបូង។ ចំណែកឯបទរបស់លោក Jarvis វិញ នូវបទ«Nam Dang Nam Som» ក៏ជាបទរ៉េបដ៏ល្បីមួយរបស់លោកទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការសម្តែងនេះផងដែរនៅលើវេទិកា។ ចុះទស្សនិកជនចេញចិត្តបទរបស់ពួកគេកម្រិតណា Let me know in your comment below!