BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Podcast ប្រល័យពិភពហ៊ីបហប់! ជម្លោះខ្មែរមួយជីវិត និងខេមរៈសិរីមន្ត

ថ្ងៃចន្ទ, 15 ខែមករា 2024 10:47  BeeTube News

Untitled design - 2024-01-15T104521.758 (1)

Topic ទាក់ទងពីលោកខ្មែរមួយជីវិត និងលោកឧកញ៉ាខេមរៈសិរីមន្តកំពុងតែក្តៅគគុកនៅលើបណ្តាញសង្គមដោយហ្វេនរៀងៗខ្លួនរបស់ពួកគេបានបន្តបើកសឹកបង្ហាញមតិការពារអាយដលរបស់ខ្លួនយ៉ាងឈ្មុសឈ្មុល..។ ដោយជម្លោះបានចាប់ផ្តើមពីលោកខ្មែរមួយជីវិតបានចូលរួមផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី«រៀនថត Podcast» របស់ពូជ្រួញ រួមជាមួយនឹងលោក Ravenblaze។ បន្ទាប់មកលោកក៏បានបង្ហាញគំនិតត្រង់ៗទាក់ទងនឹងវិស័យចំរៀងរ៉េបនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសន៍នោះ លោកបាននិយាយពីតារាចំរៀងឧកញ៉ាដូចលោកព្រាបសុវត្ថិ និងលោកខេមរៈសិរីមន្ត ដែលមិនគួរណាបន្ទាបខ្លួនមកច្រៀងចំរៀបរ៉េបដូចជាពួកលោកនោះទេ ព្រោះបើមើលតាមឋានៈពួកគេគឺសក្តិសមជាសិល្បកររៀមច្បងនៅក្នុងកំរិតខ្ពស់មួយដែលមិនគួរណាត្រឹមតែ Follow Trend នោះទេ។ យ៉ាងទៀតលោកបានសង្កត់ធ្ងន់ថាក្នុងនាមជាតារារ៉េបម្នាក់គួរតែមានការនិពន្ធឡើងដោយខ្លួនឯង ដើម្បីបង្ហាញអ្វីដែលជាខ្លួនឯង។ 

417706792_929077171912843_5269813849444237716_n

បន្ទាប់ពីរងការ Mention ឈ្មោះចំៗរួចមក លោកឧកញ៉ាខេមរៈសិរីមន្តក៏មិននៅស្ងៀមយូរ ក៏បានបង្ហោះស្តេធឹសបកទៅវិញការពារគោលគំនិតរបស់ខ្លួនឯងថា"ទីផ្សារសេរីអ្នកណាធ្វើអីបានធ្វើទៅតាមសមត្ថភាពនឹងលទ្ធភាពរៀងៗខ្លួន"។ ក្រោយមកទៀតផលិតកម្ម Galaxy Navatra ក៏បានប្រតិកម្មឡើងថា ស្នើសុំអោយលោកខ្មែរមួយជីវិតពិចារណាឡើងវិញពីពាក្យសំដីប្រមាថមកកាន់កំពូលតារាចំរៀងទាំងពីររូប។ ខណៈដែលលោកផែងវណ្ណៈក៏បានបង្ហោះសារគាំទ្រអាយដលរបស់ខ្លួន និងបង្អាប់លោកខ្មែរមួយជីវិតវិញផងដែរថា «​បទ​រេប​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​លោកតែម្នាក់ទេ​ និយាយ​ស្ដី​អោយចេះ​គោរព​តារា​ចម្រៀង​រាមច្បងផង​!” ដែលធ្វើអោយលោកខ្មែរមួយជីវិតបង្ហោះស្តេធឹសបង្ហាញការខកចិត្តជាខ្លាំងចំពោះលោកផែងវណ្ណៈ។

419266016_931086341709502_3832073077152163600_n

លុះកាលពីពេលយប់មិញនេះ អ្នកគាំទ្រក៏បានផ្ទុះដំណឹងឡើងថាផេកផ្លូវការរបស់លោកខ្មែរមួយជីវិតត្រូវបាន MMO report បាត់និងរកលែងឃើញទៀតហើយ។ ស្របពេលដែលកាលពីព្រឹកមិញនេះ លោកព្រាបសុវត្ថិក៏បានបង្ហោះសារចុងក្រោយថា “មហាជនគឺជាកញ្ចក់សម្រាប់ឆ្លុះបង្ហាញទាំងចំនុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ សំរាប់យើងជាអ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា។” ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?

 

 


ថ្ងៃចន្ទ, 15 ខែមករា 2024 10:47  BeeTube News