BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកជីដេវីត លេចមុខនៅក្នុងកម្មវិធី Podcast របស់រៀនថតជាលើកដំបូង

ថ្ងៃសុក្រ, 05 ខែសីហា 2022 11:22  BeeTube News

Vlogger ម្នាក់ដែលគ្រប់គ្នាស្គាល់ថាពូជ្រួញ ជាអ្នកបង្កើតមាតិការនៅលើផេកនិងឆាណែលដែលមានឈ្មេាះថា រៀនថត ពេលនេះលោកបាននាំយកមាតិកាមួយប្រភេទទៀតដែលមានលក្ខណៈ Podcast ជាវគ្គសំណេះសំណាលជាមួយភ្ញៀវកិត្តិយសអញ្ជើញចូលរួម។ កន្លងមកឃើញមាតិការបស់លោកជាច្រើនទាក់ទងជាមួយនឹង Podcast លោកបានច្បិចយកយ៉ាងល្អពីបុគ្គលសំខាន់ៗ និងមានឥទ្ធិពលនៅក្នុងសង្គមដើម្បីមកចែករំលែកពីគន្លឹះការងារ មេរៀនល្អៗអំពីជីវិត និងទស្សនៈរបស់ខ្លួនឯង។ភ្ញៀវកិត្តិយសមួយចំនួនដែលបានអញ្ជើញចូលរួមក្នុង Podcast របស់ពូជ្រួញរួចមកហើយមានដូចជាលោក Chris Dyna លោក Megamine លោកខេមរា លោក Seak អ្នកនិពន្ធស្រីថាវរី និងចំរើនផងដែរ។ Postcast បែបជាការជែកកំសាន្តនិងចែករំលែកចំណេះដឹងនេះអាចស្វែងរកស្តាប់បាននៅក្នុងកម្មវិធី GooglePodcast និង itune ដែលមាននៅលើផេករបស់លោក។ នៅលើមាតិការ Podcast នេះដែរឃើញថាអ្នកទស្សនាមានការចាប់អារម្មណ៍ច្រើនដោយចង់ដឹងទៅលើជីវិតឯកជនផ្ទាល់របស់បុគ្គលដែលចូលចូល និងដំណើរជីវិតនៅពីក្រោយការងាររបស់ពួកគេ។ ដោយផ្នែករឺវិស័យនីមួយៗមានភាពខុសប្លែកគ្នា ធ្វើអោយទស្សនិកបានយល់ការពិតស៊ីជំរៅ និងរៀនសូត្រពីពួកគេបានច្រើនផងដែរ។

maxresdefault (21)

យ៉ាងណាមិញកាលពីថ្ងៃទី២ ខែសីហាកន្លងនេះ នៅក្នុងវីឌីអូមាតិកាថ្មីរបស់ Podcast រៀនថត ឃើញមានវត្តមានអញ្ជើញចូលរួមរបស់លោកជីដេវីត និងលោកអាទិកាផងដែរ ដែលធ្វើអោយទស្សនិកជននិងអ្នកគាំទ្ររបស់ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងPodcastមួយនេាះ លោកជីដេវីត និងលោកអាទិកាបាននិយាយរៀបរាប់ត្រួសៗអំពីដំណើរការងាររបស់ពួកគេកន្លងមកទាក់ទងជាមួយការផលិតបទចំរៀង និងការរួមសហការគ្នា ក៏ដូចជាចំណាប់អារម្មណ៍របស់អ្នកទាំងពីរទៅលើបទពិសោធន៍ការងារ និងរឿងរ៉ាវជីវិតផងដែរ។ ពូជ្រួញបានសរសេររៀបរាប់នៅលើវីឌីអូមាតិការបស់លោកថា លោកសង្ឃឹមថា Podcast មួយនេះនឹងអាចអោយទស្សនិកជនស្វែងយល់ពីជីវិតរបស់ពួកគេទាំងពីរ រៀនសូត្រពីការងារ ក៏ដូចជាការតស៊ូជំនះឧបសគ្គធំតូចមួយចំនួនរបស់ពួកគេ ហើយប្តូរមកជាការជំរុញទឹកចិត្តខ្លួនឯងវិញអោយស្រលាញ់ការងាររបស់ខ្លួន ព្យាយាម និងជំនះពាក្យមើលងាយពីអ្នកដទៃអោយបាន។

242593280_2153529694784910_304480012931134455_n

អត្ថបទដោយ វត្តី


ថ្ងៃសុក្រ, 05 ខែសីហា 2022 11:22  BeeTube News