BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាប្រុសដែលទទួលបានពានរង្វាន់ពីកម្មវិធី Pleng Music Awards​ (PMA) 2022

ថ្ងៃព្រហស្បតិ៍, 24 ខែមីនា 2022 10:02  BeeTube News

 

តារាប្រុសទីមួយដែល Admin សូមលើកមកនិយាយ គឺលោក ព្រាប សុវត្ថិ ដែលជាតារាជើងចាស់ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងតាំងពីយូរមកហើយនៅក្នុងវិស័យសិល្បៈ។ ដូច្នេះហើយតាមរយៈបទពិសោធន៍ការងាររបស់គាត់ច្រើនជាង ២០ឆ្នាំនៅក្នុងវិស័យនេះ ជាហេតុធ្វើឲ្យគាត់ទទួលបានពានរង្វាន់ “សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត” នៅក្នុងកម្មវិធី Pleng Music Awards 2022 នេះ។

275875780_950171212534009_1641974288998147908_n

តារាប្រុសបន្ទាប់គឺលោក ខេម ដែលជាអ្នកចំរៀងឈានមុខគេម្នាក់ក្នុងចំណោមតារាផ្សេងៗទៀតនៃផលិតកម្មហ្គាឡាក់ស៊ីលេងណាវាត់ត្រា។ តាមរយៈសម្លេងស្អកដែលពោរពេញទៅដោយទឹកដម ហើយដែលធ្វើឲ្យអ្នកស្តាប់មិនចេះជិញណាយ លោកខេមបានទទួលពានរង្វាន់ “សិល្បៈករដែលមានអ្នកស្តាប់ច្រើនជាងគេ” នៅក្នុងកម្មវិធី Pleng Music Awards 2022។

276309353_949995522551578_2701360360621747925_n

ចំណែកឯតារាប្រុសទីបីគឺលោក សូ៊លី ផេង ដែលជាតារាពោរពេញទៅដោយសមត្ថភាពក្នុងការតែងតែនិពន្ធ និងឆក់យកបេះដូងយុវវ័យឲ្យលង់តាមរយៈទឹកដមសម្លេងដ៏ស្រទន់របស់លោក។នៅក្នុងកម្មវិធី Pleng Music Awards 2022។ លោក ស៊ូលី ផេង បានទទួលពានដល់ទៅពីរផងដែរ គឺពានរង្វាន់សម្រាប់បទចម្រៀងស្តាប់ច្រើនជាងគេ គឺបទ “ខកខាន” និង ពានរង្វាន់សិល្បៈករប្រចាំឆ្នាំ ជាមួយនឹងបទ “អចេតនា”៕ 

276216330_950070229210774_1498713803434709385_n

រៀបរៀងដោយ៖ ម៉ៅ  គុយដង់


ថ្ងៃព្រហស្បតិ៍, 24 ខែមីនា 2022 10:02  BeeTube News