BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះ! មកមើលទាំងអស់គ្នា! តើក្រុមចម្រៀងណាខ្លះទទួលបានពាន Pleng Music Awards ឆ្នាំ 2022 នេះ

ថ្ងៃព្រហស្បតិ៍, 24 ខែមីនា 2022 11:03  BeeTube News

កាលពីថ្ងៃទី១៩ ខែមីនា ២០២២ ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវកម្មវិធី Pleng Music Awards 2022។  វាគឺជាកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីដំបូងគេដ៏ធំបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលទើបតែត្រូវបានបង្កើតឡើងដោយ Smart Music ក្នុងឆ្នាំ២០២២នេះ។ ជាក់ស្តែងយើងសង្កេតឃើញថាមានតារាសិល្បៈករជាច្រើនដួងបានចូលរួម ហើយនៅក្នុងចំណោមនោះក៏មានដែរវត្តមាន តារាទាំងប្រុសទាំងស្រី ដែលនឹងត្រូវទទួលបាន ពានរង្វាន់តន្រ្តីនេះ តែឥឡូវ Admin សូមនិយាយអំពីក្រុមតារាចំរៀងឆ្នើម និងអ្នកបង្កើតមាតិកាឆ្នើមដែលត្រូវទទួលបានពានវិញម្តង។
 
ក្រុមទីមួយគឺ ក្រុមតូច ឬ SWSB ដែលមានតារាបួនដួងច្រៀងរួមគ្នាហើយ ក្រុមរបស់ពួកគាត់បានទទួលការគាំទ្រយ៉ាងខ្លាំងមែនទែនពីស្រទាប់យុរវ័យនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតាមរយៈបទ “ស្នាមថើបដំបូង”។ ជាក់ស្តែងនៅក្នុងកម្មវីធី Pleng Music Awards 2022 តាមរយៈការសហការណ៍ក្រុមបានល្អ និងការខិតខំប្រឹងប្រែងរួមគ្នា ក្រុមរបស់ពួកគាត់បានទទួលពានរង្វាន់ “ក្រុមចម្រៀងប្រចាំឆ្នាំ”។

276994616_950102649207532_9027245938045593718_n

សម្រាប់ក្រុមទីពីរដែល Admin នឹងលើកយកមក Review គឺ ក្រុមលោក ហេង និង រែន វាស់ហ្គូត ដែលជាម្ចាស់បទ “ទេពធីតា”។

277006376_949956779222119_7858229066283746209_n

បទ “ទេពធីតា” ត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១នៅក្នុងបណ្តាញយូធូបផ្ទាល់របស់លោក ហេង។ តាមរយៈការច្រៀងរួមគ្នា ជាមួយនឹងអត្ថន័យបទចំរៀងចាក់ដោត និងពិរោះរណ្តំផង ជាហេតុធ្វើឲ្យបទនេះមានភាពល្បីរន្ទឺរខ្លាំង ហើយពួកគាត់ទាំងពីរ បានទទួលពានរង្វាន់ “បទចម្រៀងច្រៀងរួមគ្នាប្រចាំឆ្នាំ” នៅក្នុងកម្មវិធី Pleng Music Awards 2022។ ក្រៅពីនេះ ក៏សង្កេតឃើញថាក៏មានពានរង្វាន់មួយសម្រាប់ លោក ខេមរា ផងដែរ ដោយផ្អែកលើជំនាញខាងបង្កើតមាតិកា និងមានអ្នកចូលចិត្តច្រើន ដែលលោកទទួលបានពានរង្វាន់ “អ្នកបង្កើតមាតិការប្រចាំឆ្នាំ២០២២” នេះ។

276140742_949990029218794_7092571796780546441_n

រៀបរៀងដោយ៖ ម៉ៅ  គុយដង់


ថ្ងៃព្រហស្បតិ៍, 24 ខែមីនា 2022 11:03  BeeTube News