BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាស្រីឆ្នើមដែលទទួលបានពានរង្វាន់ពីកម្មវិធី Pleng Music Awards ឆ្នាំ 2022 

ថ្ងៃពុធ, 23 ខែមីនា 2022 13:49  BeeTube News

កាលពីថ្ងៃទី១៩ ខែមីនា ២០២២ ក្រុមហ៊ុន Smart Axiata បានប្រារព្ភធ្វើកម្មវិធី Pleng Music Awards2022។ វាគឺជាកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីដំបូងគេដ៏ធំបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលទើបតែត្រូវបានបង្កើតឡើងដោយ Smart Music ក្នុងឆ្នាំ ២០២២នេះ។ សូមរំលឹកផងដែរថា កម្មវីធីនេះត្រូវបានបង្កើតឡើង ដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងអបអរសាទរដល់ការងារ និងស្នាដៃរបស់តារាចំរៀងនិងអ្នកនិពន្ធខ្មែរទាំងអស់ដែលបទចំរៀងរបស់ពួកគេមាននៅក្នុង App Pleng។ជាក់ស្តែងកាលពីយប់ថ្ងៃទី ១៩ ខែមីនា គេឃើញមានតារានិងសិល្បៈករជាច្រើនដួងបានចូលរួម ហើយនៅក្នុងចំណោមនោះក៏មានដែរវត្តមាន តារាទាំងប្រុសទាំងស្រី ដែលនឹងត្រូវទទួលបាន ពានរង្វាន់តន្រ្តីនេះ  តែឥឡូវ Admin សូមលើកយកតែតារាស្រីឆ្នើមរបស់យើងមកបង្ហាញសិន។ ដូច្នេះដើម្បីឲ្យដឹងច្បាស់ថា មានតារាស្រីណាខ្លះ សូមទស្សនាវីដេអូនេះឲ្យដល់ចប់។

តារាទីមួយដែល Admin សូមលើកយកមកនិយាយគឺ កញ្ញា ទេពបូព្រឹក។ នៅក្នុងវិស័យសិល្បៈកញ្ញាទេពបូព្រឹកគឺជាតារាចំរៀងស្រីម្នាក់ក្នុងចំណោមតារាស្រីជាច្រើនដួងផ្សេងទៀតដែលមានភាពលេចធ្លោជាងគេទាំងបទចំរៀងក៏ដូចជាការសម្តែង ហើយបទចំរៀងចុងក្រោយរបស់នាងសម្រាប់ឆ្នាំ ២០២១ គឺ បទ “វីរនារី” ដែលជាបទល្បីប្រចាំឆ្នាំ ហើយមកទល់នឹងពេលនេះ វាមានអ្នកចូលទស្សនាជាងបួនលានដង។ ជាក់ស្តែងតាមរយៈបទនេះ  កញ្ញាទេព បូព្រឹក បានក្លាយជាម្ចាស់ពានរង្វាន់ដល់ទៅបីគឺ ពានសម្រាប់ "បទចម្រៀងប្រចាំឆ្នាំ", “វីដេអូចម្រៀងប្រចាំឆ្នាំ”, និង “វីដេអូចម្រៀងដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ”
ក្នុងកម្មវិធី Pleng Music Awards 2022។

275841311_950067715877692_2970808642508218938_n

ចំណែកឯតារាស្រីឆ្នើមទីពីររបស់យើងគឺ កញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាស្រីថ្មីក្មេងខ្ចីសម្លេងស្អកតែពិរោះមកពីផលិតកម្ម Galaxy Navatra។  តាមរយៈបទ “Are You Ok?”  កញ្ញាបានក្លាយជាតារាស្រីដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងជាងគេនៅក្នុងឆ្នាំ ២០២១ ហើយឥឡូវនេះនៅក្នុងកម្មវិធី Pleng Music Awards 2022 កញ្ញាបានទទួលពានរង្វាន់ដល់ទៅបីដោយមិនឲ្យចាញ់កញ្ញាទេព បូព្រឹកឡើយរួមមាន៖ ពានសម្រាប់ “សិល្បៈការិនីប្រចាំឆ្នាំ”, “វីដេអូចម្រៀងដំបូងគេដែលមានការចូលទស្សនាច្រើនជាង ១០០លានដង”, និង “សិល្បៈការិនីដែលមានអ្នកស្តាប់ច្រើនជាងគេ”។

276310305_950094092541721_807011406302338520_n

តារាស្រីដ៏ស្រស់សោភា ចុងក្រោយគេរបស់យើងគឺ អ្នកចម្រៀងក្មេងថ្មី សំដីផ្អែម អ៊ុក សុវណ្ណារី។  ជាតារាស្រីក្មេងមកពីផលិតកម្ម ហ្គាឡាក់ស៊ី លេងណាវាត់ត្រា អ៊ុក សុវណ្ណារី បានក្លាយជាម្ចាស់ពានរង្វាន់  “សិល្បៈករ ឬ សិល្បៈការិនីថ្មីប្រចាំឆ្នាំ” នៅក្នុងកម្មវិធី Pleng Music Awards 2022។ 

277078085_949952269222570_5758235331544976184_n

សរុបសេចក្តីមក តារាស្រីទាំងបីដួងគឺពិតជាតារាស្រីឆ្នើមដែលពោរពេញទៅដោយទេពកោសល្យ និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងទៅគ្រប់ស្រទាប់នៃអ្នកគាំទ្រ ហើយសមត្ថភាពរបស់ពួកគាត់គឺពិតជាសាកសមនឹងទទួលបាននូវពានរង្វាន់ទាំងអស់នេះមែន។ ជាចុងក្រោយAdminជំនួសមុខឲ្យពួកគាត់សូមថ្លែងអំណរគុណដល់ហ្វេនៗទាំងអស់ដែលបានបោះឆ្នោតគាំទ្រដល់ពួកគាត់។ 
រៀបរៀងដោយ៖ ម៉ៅ គុយដង់


ថ្ងៃពុធ, 23 ខែមីនា 2022 13:49  BeeTube News