BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានតារា

ជីដេវីតទទួលបានពានរង្វាន់ទាំង៦ពី Pleng Music Awards

ថ្ងៃចន្ទ, 20 ខែមីនា 2023 14:39  BeeTube News

336693842_750509790053275_896086899884797642_n (1)

កាលពីថ្ងៃសៅរ៍ទី១៨ ខែមីនាសប្តាហ៍កន្លងទៅនេះ កម្មវិធី Pleng Music Awards ទីបំផុតបានប្រព្រឹត្តឡើងជាស្ថាពរហើយនៅឯបុរីប៉េងហួត ហ្គ្រេ​​​នស្តាផ្លាទីនីម PH Grand Hall ក្រោមការចូលរួមពីសិល្បករជាច្រើនជំនាន់មកពីគ្រប់មជ្ឈដ្ឋានដោយមានការបង្ហាញម៉ូតសំលៀកបំពាក់ប្លែកៗទៅតាម Concept រៀងខ្លួនដើរនៅលើកំរាលព្រំក្រហម។ សង្កេតឃើញផងដែរលោកជីដេវីតគឺជាសិល្បករតែមួយគត់ដែលត្រលប់ទៅផ្ទះវិញជាមួយនឹងពានរង្វាន់ច្រើនជាងគេបង្អស់ដែលមានដល់ទៅ៦ ចំណែកអ្នកនាងទេពបូព្រឹក្សក៏បានពានរង្វាន់មួយត្រលប់ទៅផ្ទះវិញជាមួយស្វាមីផងដែរថ្វីបើអ្នកនាងអាក់ខាននៅក្នុងការងារសិល្បៈរយៈពេលមួយឆ្នាំ។ សរុបមកលោកជីដេវីតបានទទួលពានរង្វាន់លើផ្នែកសិល្បករប្រចាំឆ្នាំ វិដេអូចម្រៀងប្រចាំឆ្នាំ បទចម្រៀងប្រចាំឆ្នាំ ចម្រៀងស្តាប់ច្រើនជាងគេ សិល្បករទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេ និងអាល់ប៊ុមចម្រៀងប្រចាំឆ្នាំ។ ដោយឡែកអ្នកនាងទេពបូព្រឹក្សបានទទួលពានរង្វាន់ផ្នែកសិល្បការិនីប្រចាំឆ្នាំ និងបានឡើងសម្តែងផ្តល់ជាកិត្តិយសក្នុងនាមជាម្ចាស់ពានរង្វាន់រហូតដល់ទៅ៣កាលពីឆ្នាំទៅនូវបទ«Goddess»។ គួរបញ្ជាក់ផងដែរឃើញបទចម្រៀងទាំង៣បទរបស់លោកជីដេវីតដែលបានជាប់ឆ្នោតនៅក្នុងពានរង្វាន់ទាំងនោះរួមមានកំពូលចម្រៀង I’m Bored, Goblin និង How about now?។ លោកជីដេវីតក៏បានផ្ញើសារអរគុណទៅកាន់អ្នកមានចំណែកធ្វើអោយបទចម្រៀងរបស់លោកទទួលបានជោគជ័យទាំងអស់ដែលក្នុងនោះមានដូចជា បទ How about now? អកកេស Version ក្រុមហ៊ុនសហការនៅពីក្រោយលោក បណ្តាអ្នកគាំទ្រ និងមិត្តភក្តិរួមការងាររបស់លោកជាដើម។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះកម្មវិធីប្រគល់ពានរង្វាន់នេះ Let me know in your comment below!

a-7

336693842_750509790053275_896086899884797642_n (1)

336527759_139378899067962_7681943868791503948_n

336178833_4180198078870965_7544429970647006864_n

336164752_998876898216298_1130958312522101629_n

336059193_1393530398075210_8268448245198536250_n

 

 

 

 

 


 


ថ្ងៃចន្ទ, 20 ខែមីនា 2023 14:39  BeeTube News