កាលពីពេលថ្មីៗកន្លងមកនេះ ហ្វេសប៊ុកផេករបស់ Pleng ទើបតែបានបញ្ចេញតារាងបទល្បីៗនៅកម្ពុជាទាំង៥០សាជាថ្មីប្រចាំសប្តាហ៍ ដោយនេះគឺជាសប្តាហ៍ទី១៦ហើយរាប់គិតចាប់តាំងពីដើមឆ្នាំ២០២៣ ដោយមានរយៈពេលជាង៤ខែកន្លងមកនេះ។ ក្នុងនោះផងដែរក៏កត់សម្គាល់ឃើញថា មានបទចម្រៀង២បទដែលសង្កេតឃើញថាកំពុងតែមានការប្រកួតដណ្តើមគ្នាយ៉ាងខ្លាំងអស់ជាច្រើនសប្តាហ៍កន្លងមកហើយរាប់ចាប់តាំងពីការចេញផ្សាយភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញផងដែរ ដោយនៅក្នុងនោះក៏មានបទ«How about now?» របស់លោកជីដេវីតដែលបានជាប់នៅលើលេខរៀងកំពូលយ៉ាងឯកឯងអស់រយៈពេលជាច្រើនសប្តាហ៍ និងបានប្រកួតប្រជែងជាមួយនឹងបទចម្រៀងចូលឆ្នាំផ្សេងៗទៀតដែលទើបតែកន្លងផុត ថ្វីបើបទចម្រៀងមួយនេះរបស់លោកមិនមែនសំរាប់រដូវកាលចូលឆ្នាំ។ ចំណែកបទចម្រៀងមួយទៀតដែលកំពុងវាយលុកដណ្តើមកន្លែងជាមួយនឹងលោកជីដេវីតនោះគឺបានទៅលើបទ«កន្រ្ទឹមខកស្នេហ៍» របស់លោកម៉មពេជ្ជរិទ្ធ ដែលបានប្រកួតប្រជែងផ្តួលគ្នាទៅមកមិនឈប់ឈរនៅលើតារាងចំរៀង Plengអ្នកស្តាប់ច្រើនជាងគេបង្អស់នៅកម្ពុជាប្រចាំសប្តាហ៍។ គួរបញ្ជាក់ផងដែរថាក្រៅពីបទចូលឆ្នាំ«កន្រ្ទឹមខកស្នេហ៍» របស់លោកម៉មពេជ្ជរិទ្ធិហើយ បទចម្រៀងចូលឆ្នាំ«បង្គាប់ថ្លៃឡេ»របស់លោកព្រាបសុវត្ថិ និងតន់ចន្ទសីម៉ាក៏កំពុងតែទទួលប្រជាប្រិយភាពផងដែរ និងកំពុងមានសន្ទុះវាយលុកជាមួយនឹងពួកគេដែរ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរទៅលើបទចម្រៀងទាំង៣បទនេះ?