BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំ Pland ,Lithuania បានគាំទ្រទីក្រុង Kyiv និងបានអំពាវនាវមិនឲ្យធ្វើសម្បទានជាមួយរុស្សី

ថ្ងៃអង្គារ, 21 ខែធ្នូ 2021 09:54  គុន ច័ន្ទរដ្ឋា

photo_2021-12-21_00-20-20 (1) (1)

rferl-

ប៉ូឡូញនិងលីធូអានៀរបានចូលរួមជាមួយនិងអ៊ុយក្រែនក្នុងការអំពាវនាវឲ្យដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងទៅនឹងរុស្សី ,ដែលប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា “យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារទប់ទល់ទៅនឹងលទ្ធភាពនៃការឈ្លានពានរបស់យោធារុស្សីប្រឆាំងទៅនឹងអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញបន្ទាប់ពីការប្រជុំកាលពីថ្ងៃទី២០ខែធ្នូនៅក្នុងភូមិ Huta ភាគខាងកើតអ៊ុយក្រែន ប្រធានាធិបតី Poland ,Ukraine,Lithuania បានអំពាវនាវទៅដល់សហគមន៍អន្តរជាតិបង្កើនការដាក់ទណ្ឌកម្មទៅលើសហព័ន្ធរុស្សីក្នុងការកំពុងតែរៀបចំការឈ្លានពានប្រឆាំងទៅនឹងអ៊ុយក្រែននិងបានជំរុញម្តងទៀតឲ្យទីក្រុងក្រឹមឡាំងកាត់បន្ថយនូវភាពតានតឹងស្ថានការណ៍ ដោយធ្វើការដកកងទ័ពរបស់ខ្លួនចេញពីព្រំប្រទល់អ៊ុយក្រែននិងទឹកដីដែលបានកាន់កាប់បណ្តោះអាសន្ន។

កិច្ចប្រជុំកំពូលត្រីភាគី ដែលជាផ្នែកមួយវេទិការប្រចាំតំបន់ត្រីកោណ Lublin  បានលេចចេញមកក្នុងពេលដែលទីក្រុង Kyiv និងអ្នកគាំទ្របស្ចឹមប្រទេសបានចោទប្រកាន់រុស្សីក្នុងការដែលបានប្រមូលផ្តុំទ័ពប្រហែលជា១០០,០០០ នាក់នៅជិតព្រំប្រទល់ជាមួយអ៊ុយក្រែនដែលជាលទ្ធភាពមួយ ដែលអាចនឹងបើកការឈ្លានពានយ៉ាងឆាប់រហ័សបំផុតនៅដើមឆ្នាំក្រោយ។ សហគមន៍អឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនដងមកលើរុស្សីក្នុងការដែលចាប់យកតំបន់និងភ្ជាប់តំបន់ Crimea របស់អ៊ុយក្រែនដោយខុសច្បាប់ ហើយនឹងការគាំទ្ររបស់រុស្សីទៅលើក្រុមបំបែករដ្ឋនៅភាគខាងកើតអ៊ុយក្រែន ដែលជាទំនាស់នៅតែបន្តរដែលបានសម្លាប់មនុស្សចំនួន១៣,២០០នាក់ចាប់តាំងពីឆ្នាំ២០១៤ខែមេសា។

ថ្លែងទៅកាន់សន្និសីទ្ធកាសែតបន្ទាប់ពីការប្រជុំ ប្រធានាធិបតី ប៉ូឡូញ Andrzej Duda បាននិយាយថាលោក ប្រឆាំងដាច់ខាតទៅនឹងគោលនយោបាយណាមួយដែលធ្វើសម្បទានឲ្យុរស្សី  “ដាច់ខាតយើងមិនត្រូវបន្ទន់តាមឱសានវាទនៃការសម្លុតគំរាមកំហែងដើម្បីទទួលបាននូវផលប្រយោជន៍នោះទេ”លោកបន្ថែម។ “កាតព្វកិច្ចរួមរបស់យើងគឺធ្វើឲ្យមានការរួញរានូវការគំរាមកំហែងដែលដាក់ចេញដោយរុស្សីនិងការការពារអឺរ៉ុបពីគោលនយោបាយឈ្លានពានរបស់រុស្សី” ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ ខណៈដែលសមភាគី Lithuania របស់លោក Gitanas Nauseda បាននិយាយថាការប៉ុនប៉ងណាមួយរបស់រុស្សីក្នុងការគូស “បន្ទាត់ក្រហម” មិនអាចទទួលយកបានទេ “សំរាប់អឺរ៉ុបនៅក្នុងសតវត្យរ៍ទី២១នេះ”។

រុស្សីបានបដិសេធថាខ្លួននឹងមានផែនការដើម្បីឈ្លានពាន ហើយបានបញ្ចេញនូវការទាមទារជាបន្តរបន្ទាប់អំពីលទ្ធភាពរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកភាព NATO និងសកម្មភាពរបស់សម្ព័ន្ធមិត្តនៅជិតព្រំដែនភាគខាងកើត។ អ៊ុយក្រែននិងអតីតរដ្ឋសហភាពសូវៀតមួយទៀតដែលមានព្រំប្រទល់ជាប់នឹងរុស្សី Georgia កំពុងតែស្វែងរកការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាបស្ចឹមប្រទេស ដែលទីក្រុងមូស្គូបានប្រឆាំងដាច់ខាត។ សហរដ្ឋអាមេរិកនិងមន្ត្រីអឺរ៉ុបបានហៅសំណើរសុំរបស់រុស្សីថាជារឿងដែលមិនអាចទទួលយកបាននិងនិយាយថារុស្សីមិនអាចមកបង្គាប់បញ្ជា NATO បានទេ។


ថ្ងៃអង្គារ, 21 ខែធ្នូ 2021 09:54  គុន ច័ន្ទរដ្ឋា